គេសង្កេតឃើញថា តាំងពីរស់នៅក្នុងជីវិតជាស្ត្រីមេម៉ាយមក អ្នកស្រីទ្រី ដាណា កាន់តែកាប់កបលើមុខជំនួញ ហើយអារម្មណ៍ក៏ស្រស់ស្រាយជាងមុនដែរ ដោយគេឃើញអ្នកស្រី ឧស្សាហ៍បង្ហាញអារម្មណ៍រំភើប ជាមួយស្នាមញញឹម ជាញឹកញាប់។
នៅលើគណនីទុកតីករបស់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា អ្នកស្រី ទ្រី ដាណា បានបង្ហោះវីដេអូ មួយ កំពុងញុំាការ៉េម ដោយប្រាប់ទាំងទឹកមុខរីករាយថា ដោយសារតែការ៉េមួយនេះ ធ្វើឲ្យអ្នកស្រី មកដល់ប្រទេសថៃ អ្នកស្រីខានញុំាយូរហើយ ឥឡូវសុំដាកម៉ាឆ្អែត ហើយពីមុនមក ឲ្យតែខ្លួនចង់ញុំាការ៉េមនេះ ខ្លួនមកថៃម៉ង។
ដោយឡែក នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនវិញ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតកំពុងញុំាការ៉េម ហើយមើលទូរសព្ទ នៅថ្ងៃទី២៦ ខែឧសភា ហើយបង្ហាញអារម្មណ៍រំភើបបែបនេះថា «មើលគេរំភើប»។
តាមរយៈការបង្ហោះសារអមដោយរំថតរំភើបក្រែលែងនេះ ស្រាប់តែទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «អាក្លូ» បានចូលទៅខំមិនភ្លែតថា «ពេលខ្ញុំបើកឆ្នាំងឃើញអស់អង្ករ ក៏រំភើបដែរម៉ាក់ៗ»។ គេមិនឃើញអ្នកស្រី ទ្រី ដាណា តបបែបណាទេ តែមានអ្នកតបជំនួសថា «អត់ចង់ដឹងផងអស់ៗទៅ, អត់បានសួរផងក្លូ, ដាក់លេខបូកទីតាំង ស្អែកមកបើកមី១កេស»។
ចំពោះមតិផ្សេងទៀត ដោយឃើញអ្នកស្រី រំភើបបែបនេះ ក៏សួរថា «រំភើបមានអ្នកសុំស្រឡាញ់មែន, នៅឯណាបាទ មើលអ្វីដែរបានធ្វើអោយរំភើប, ចែដាណារំភើបរឿងអី, រំភើបអីទៀតហើយចែ»។ ទោះជាមការលើកជាចម្ងល់បែបនេះក៏ពិតមែន តែគេមិនទាន់ឃើញអ្នកស្រី ទ្រី ដាណា ឆ្លើយតបនោះឡើយ៕ សូមទស្សនាវីដេអូខាងក្រោម ៖