ក្រោយពីមានសេរីភាពវិញនោះ នេះអាចចាត់ទុកជាលើកទី១ហើយសម្រាប់លោកសុវណ្ណ រិទ្ធី ដែលធ្វើការឆ្លើយតបតាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយMentionចំៗទៅកាន់ភរិយានោះ។
គួររំលឹកថា កាលពីល្ងាចម្សិលមិញនេះ លោកសុវណ្ណ រិទ្ធី ទើបតែធ្វើការបកស្រាយនូវរឿងរ៉ាវជាច្រើន ក្នុងនោះលោក បានលើកឡើងនូវរឿងរ៉ាវ ពាក់ព័ន្ធនឹងនារីម្នាក់ ដោយអះអាងថា នារីម្នាក់នោះ ជាតារាសម្ដែង ហើយរាល់ថ្ងៃនេះ គាត់ឈប់សម្ដែងហើយ គាត់មានឈ្មោះថា ស៊ី សុខារ៉ាឌី។
លោកសុវណ្ណ រិទ្ធី បានបញ្ជាក់ទៀតថា នាងជាមួយនឹងលោក មិនមានទំនាក់ទំនងអ្វីក្រៅពីមិត្តភក្ដិនោះទេ ហើយលោកក៏សម្ដែងការអាណិតចំពោះនារីម្នាក់នោះ ហើយក៏អាណិតចំពោះភរិយារបស់ខ្លួន ដែលមានការយល់ច្រឡំលើនារីម្នាក់នោះ ដោយសារតែស្ដាប់ការអុជអាលរបស់មនុស្សមួយចំនួន។
ទោះយ៉ាងណា លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ មុនពេលស្គាល់ភរិយា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នោះមែន តែលោក និងនាង បានដើរដល់ផ្លូវបញ្ចប់ហើយ ដោយបែកគ្នា មុនស្គាល់ភរិយា ហើយបែកដោយមិនមានការឈ្លោះប្រកែកគ្នាឡើយ។
លោក បញ្ជាក់ថា ថ្ងៃ គ្រីស្មាស់ ប្អូនៗលោក និងក្រុមការងារ រៀបចំពិធីជប់លៀងឲ្យលោក ពេលនោះក៏ជួបគាត់ដោយចៃដន្យ គាត់( ស៊ី សុខារ៉ាឌី) ក៏ឃើញលោក គាត់ភ្ញាក់ផ្អើលមែនទែន ហើយរត់មកសួរនាំលោកពីរឿងរ៉ាវមួយចំនួន ហើយលោកក៏បានប្រាប់។
លោកបន្តថា ក្រោយមកនាងក៏ឡើងទៅលើញុំាអីជាមួយមិត្តភក្ដិ ហើយលោក ក៏ទៅញុំាអី ជាមួយក្រុមការងារ ប្អូនៗ និងអ្នកម្ដាយ។ តែមិនដឹងពុកម៉ែបងប្អូនណាទេ ប្រាប់ទៅភរិយារបស់លោក ទើបមានការយល់ច្រលំដល់សព្វថ្ងៃនេះ។
ទោះយ៉ាងណា លោកសន្យាចិញ្ចឹមបីបាច់កូនទាំង២នាក់ មិនថាថ្ងៃនេះ ទៅថ្ងៃមុខ លោកមិនអាចធ្វើជាប្ដីប្រពន្ធគ្នាបាន លោកមានលទ្ធភាព លោកនឹងជួយភរិយា ឲ្យអស់ពីលទ្ធភាព ហើយលោកថា បើលោកមិនស្រឡាញ់ភរិយា មិនមែនរស់នៅដល់ទៅកូន២ទេ លោកមាន ការលំបាកខ្លះមិនចង់បង្ហាញឲ្យដឹង។ ចំពោះរឿងអ្នកនាង មាស សុជាតា ចង់ឲ្យទៅជួបដោះ
នៅមុនបញ្ចប់ការឡាយ កាលពីម្សិលមិញនេះ លោកសុវណ្ណ រិទ្ធី ក៏បានធ្វើការសំណូមពរឲ្យភរិយារបស់លោក ឈប់បង្ហោះរឿងគ្រួសារនៅលើបណ្ដាញសង្គមតទៅទៀត មានរឿងអី ដោះស្រាយគ្នាលក្ខណៈឯកជនទៅបានហើយ។
លុះនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ស្រាប់តែភរិយារបស់លោកនៅបន្តផុសទៀត ដោយលើកឡើងថា «ប្ដីអូនហ៎មិចចូលចិត្តចោទប្រកាន់អូនរហូតចឹង……..Sovann Rithy»។
ដោយឃើញភរិយាបង្ហោះបែបនេះ នៅរសៀលថ្ងៃដដែលនេះ លោកសុវណ្ណ រិទ្ធី ក៏បង្ហោះសារតបទៅវិញយ៉ាងចិត្តត្រជាក់ ដោយប្រើពាក្យសុទ្ធតែភរិយាល្អរបស់បងអើយ។ លោកបង្ហោះសារបែបនេះថា «បើអូនសប្បាយចិត្តចំពោះការដែលឃើញគេជេរ ប្រមាថមើលងាយបង លើហ្វេសប៊ុកដូចរាល់ថ្ងៃនេះខ្លាំងណាស់ អូនបន្តធ្វើដោយក្តីរីករាយរបស់អូនបន្តទៀតចុះ ភរិយាល្អរបស់បងអើយ Meas Socheata»៕ ផ្ដល់សិទ្ធិដោយ Darareport ហាមចម្លងបន្ត។ សូមស្ដាប់វីដេអូបកស្រាយខាងក្រោមនេះ ៖