ពិតអត់​? បែកពី លីវ៉ា ហេទ មិនបានប៉ុន្មាន សុខ សោម៉ាវត្តី មានអ្នកស្អំបេះដូងថ្មី ហើយប្រាប់ច្បាស់ៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជារឿងមួយដ៏ភ្ញាក់ផ្អើលមួយ ខណៈថ្មីៗនេះ មានការទម្លាយឱ្យដឹងថា ចំណងស្នេហ៍អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី និងកំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេដ ពិតជាបានដើរដល់ផ្លូវបំបែកហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកទំនាក់ទំនងស្នេហាដ៏ជ្រាលជ្រៅរវាងតារាសម្ដែងសាច់សខ្ចី សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ ត្រូវបាន​មនុស្សម្នារ​ជាច្រើនដឹងតាមរយៈការបង្ហោះរូបភាពស្និតស្នាល និងភាសាផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាមួយរយៈប៉ុន្មានខែចុងក្រោយនេះ គេឧស្សាហ៍សង្កេតឃើញអ្នកមេម៉ាយកូនមួយរូបនេះ តែងតែបង្ហាញពីភាព​ស្រងូតស្រងាត់ ​និងតែងតែដើរហើរមាត់ស្ទឹងតែម្នាក់ៗឯង និងមិនដែលឃើញកៀកកើយដៃបុរសសង្ហា លី វ៉ាហេដ ទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលជាមួយគ្នាដែរនោះ ក៏មាន​ចចាមអារ៉ាម​មួយចំនួន បាននិយាយថា ចំណងស្នេហ៍របស់អ្នកទាំងពីរប្រហែលជាដើរដល់ផ្លូវបំបែក។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានចាប់អារម្មណ៍ច្រើនឡើយ ហើយក៏បានស្ងប់ស្ងាត់ទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក រឿងរ៉ាវស្នេហារបស់ សុខ សោម៉ាវត្តី និងកំលោះ លី វ៉ាហេដ បានផ្ទុះឡើងសារជាថ្មីម្ដងទៀត បន្ទាប់ពីមានការអះអាងពីប្រភព​ជិតស្និទ្ធ​ថា ពេលនេះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ(សុខ សោម៉ាវត្តី និងលី វ៉ាហេដ) ពិតជាដើរដល់ផ្លូវបំបែកមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ប្រភពស្និតស្នាលនឹង សុខ សោម៉ាវត្តី បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ដំណឹងចចាមអារ៉ាមរឿងពិធីការិនីមេម៉ាយកូន សុខ សោម៉ាវត្តី និងកីឡាករខ្សែការពារ លី វ៉ាហេដ ប្រេះឆាស្នេហ៍នោះ គឺជាការពិត ហើយពេលនេះពួកគេមិនមែនជាសង្សារនឹងគ្នាទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពីបែកបាក់ជាមួយគ្នាគូស្នេហ៍នោះ សុខ សោម៉ាវត្តី បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ម្ដងទៀត ដោយនៅពេលថ្មីៗនេះ គេបានឃើញបុរសម្នាក់ ថតរូបយ៉ាង​ស្និទ្ធស្នាល​ជាមួយ​នាង ថែមទាំង​ បាន​បង្ហោះ​នៅ​លើ​Storyបែបស្នេហាថា ៖ «With my love Sok somavotey Love you bestie» ដោយមានន័យជាភាខ្មែរថា (ជាមួយមនុស្សជាទីស្រលាញ់របស់ខ្ញុំ សុខ សោម៉ាវត្តី ស្រលាញ់អ្នកណាស់)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររំលឹកថាសុខ សោម៉ាវត្តី បានរៀបការកាលពីឆ្នាំ២០១២ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតស្វាមី ពិធីការិនី សុខ សោម៉ាវត្តី ក៏បានជួបស្នេហ៍ជាមួយកំលោះសង្ហាជាកីឡាបាល់ទាត់ លី វ៉ាហេដ និងបានកាន់ដៃគ្នាយ៉ាងស្អិតល្មួតជាច្រើនឆ្នាំ និងធ្លាប់បង្ហើបពីគម្រោងដឹកដៃគ្នាចូលរោងការផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment