ស្អាតខ្លាំងណាស់! ព្រះ​នាង​តូច ជេន​ណា គ្រង​ឈុត​ក្រមា​បេះដូង​ខ្មែរ រួចសម្ដែងព្រះទ័យថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា ព្រះ​នាង​តូច ជេន​ណា គឺជា​បុត្រី​ទី​២ របស់​អ្នកអង្គម្ចាស់​នរោត្តម​បុប្ផា​រី និង​ជា​ចៅលួត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នោ​រោ​ត្ត​ម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។ អ្នកអង្គម្ចាស់ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា “​ព្រះ​នាង​តូច នរោត្តម ជេន​ណា​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតក្នុង​ព្រះជន្ម​១០​វស្សា ព្រះ​នាង​តូច ជេន​ណា អាចនិយាយបាន​៥ ភាសា មាន​ទេពកោសល្យ​ខាង​ច្រៀង រាំ និង​សម្តែង​។ ភាសា​ទាំង​៥ ដែល​ព្រះ​នាង​តូច អាចនិយាយបាន​នោះ រួមមាន ភាសា​ខ្មែរ ភាសា​អង់គ្លេស ចិន ថៃ បារាំង ដែល​នេះ​គឺជា​សមត្ថភាព​ដ៏​ពិសេស​មួយ ដែល​មនុស្ស​ភាគច្រើន​ពិបាក​ធ្វើបាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ព្រះ​នាង​តូច បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក ស្ថិតក្នុង​ឈុត​ក្រមា​បេះដូង​ខ្មែរ ហើយ​រៀបរាប់ថា «​ថ្ងៃនេះ ខ្ញុំ សូម​បង្ហាញ​នូវ​ឈុត​សម្លៀក​បំពាក់​មួយ ដែលមាន​ឈ្មោះថា ឈុត​ក្រ​ម៉ា​បេះដូង​ខ្មែរ​។ ឈុត​នេះ ធ្វើ​អំពី​ក្រមា​ខ្មែរ​សុទ្ធ ហើយ​រំលេច​ទៅដោយ​ទង់ជាតិ​ខ្មែរ​និង​ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ច្នៃ​ម៉ូត​យ៉ាង​ប្រណិត​ដោយ ស្រី​ស្រស់​អ្នក​ច្នៃ​ម៉ូត បុរាណ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ មានការ​លើក​សរសើរ​ព្រះ​នាង​តូច ស្រដៀង​ៗ​គ្នា​ថា «​ស្រស់​ស្អាត​ណាស់​ព្រះ​នាង​, ស្អាត​ឆ្លាត​លេចធ្លោ​ក្នុង​ខ្សែ​រាជវង្ស​, ស្អាត​ណាស់​ព្រះ​នាង​តូច​របស់ខ្ញុំ​ ពិតជា​ស្អាត​ខ្លាំង​ណាស់​​តែ​សុំ​អង្វរ​កុំ​កែ​សម្រស់​អី​, ព្រះ​អើយ ទ្រង់​ពិតជា​ស្អាត​ខ្លាំងណាស់​, ស្អាត​ណាស់​ព្រះនាង​តូច​របស់ខ្ញុំ​ស្លៀក​អី​ក៏​ស្អាត​ដែរ​សមជា​នារី​ខ្មែរ​ខ្លាំង​ណាស់ណា​ចា៎​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment