នោះ! ពី​មុន​ល្បី​រឿង​ហៅ​ខ្យល់​ហៅ​ភ្លៀង​ ពេល​នេះ លោក​គ្រូ​មហាជ័យ អះអាង​ថា ឋាន​ទាំង​៣​កំពុង​ពិបាក​ចិត្ត ដោយសារ​តែ…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​លោកគ្រូ មហា​ជ័យ ប្រិយមិត្ត ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ លោកគ្រូ​ម្នាក់​នេះ ធ្លាប់​អះអាង​ពី​ការ បួងសួង​ហៅ​ទឹកភ្លៀង​ដើម្បី​ផ្ដល់​ភាព​ត្រជាក់ត្រជំ​ដល់​ការ​ដេក​ពួន ខណៈ​មហាជន បដិសេធ ដោយ​លើកឡើង​ថា ពេលនោះ ជា​ភ្លៀង​កក់ខែ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​មហាជន មានការ​ចាប់អារម្មណ៍​ទៅ​លើ​ការ​អះអាង​របស់​លោក​គ្រូ​ម្នាក់​នេះ​ម្ដង​រួច​មក​ហើយ តែ​អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន ភ្ញាក់ផ្អើល​ថែមទៀត​នោះ ដោយ​លោកគ្រូ ធ្លាប់​រៀបរាប់​ច្បាស់ៗ ​រឿងរ៉ាវ​ពាក់ព័ន្ធ​ ទេវតា និង​នាគរាជ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​បទសម្ភាសន៍​ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក​ឧកញ៉ា ឆេង ប៉េង​គុណ ហៅ លោកគ្រូ​មហា​ជ័យ បាន​បញ្ជាក់​ថា ទេវតា​, ព្រាយ​បិសាច​, អ្នកតា មាន​ត្រឹមតែ​ដួងវិញ្ញាណ​ប៉ុណ្ណោះ មិនមែន​មាន​រូប​ពិតៗ​ស្រស់ៗ​ដូច​យើង​ទេ​។ ដូច្នេះ​ហើយ ទើប​យើង​មើល​មិន​ឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​គ្រូ​ស្ថិត​ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា ចំពោះ​អ្នកមើល​មិន​ឃើញ​នោះ ដោយសារ​និស្ស័យ​មិនទាន់​ដល់ ហើយ​ការ​បង្ហាញ​រូប​របស់​បារមី មាន​ច្រើន​សណ្ឋាន ទី​១ តាមរយៈ​ការ​យល់សប្ដ​ឃើញ​ច្បាស់​ៗ ឃើញ​តួអង្គ​អប្សរា ឬ​ឃើញ​នាគរាជ ទី​២ អ្នកមាន​និស្ស័យ គេ​ឲ្យ​ឃើញ​ស្រស់ៗ ទី​៣ មាន​សំឡេង​មក​ប្រាប់​ត្រចៀក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​នាគរាជ​វិញ លោកគ្រូ បាន​បញ្ជាក់ថា មាន​ចំនួន​៧​ពណ៌ មាន​ទាំងអស់​៥០០​ត្រកូល ត្រកូល​ទី​១​ពណ៌​ស ទី​២ ពណ៌​ខៀវ ទី​៣ ពណ៌​ខ្មៅ ទី​៤ ពណ៌​បៃតង , ពណ៌​មាស​, ពណ៌​ក្រហម និង​នាគ​៧​ពណ៌​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ​បន្ត​ថា នាគ​មាន​ព្រះកេស​១ ព្រះកេស ៣ ព្រះកេស​៥ ព្រះកេស ៧ និង​៩ ដោយ​សម្ដែង​ទៅតាម​ឫទ្ធិ​អំណាច​របស់គេ​។ អញ្ចឹង​នាគរាជ ក៏​ជា​ចិត្ត​វិញ្ញាណ​ដែរ គឺ​មានតែ​ដួងវិញ្ញាណ។ ក្រោយមក​ទៀត លោក​គ្រូ កាន់តែល្បី​ថែមទាំង​ ដោយសារ​យាង​បារមី​ស្ដេច​នាគ​ចូល​សណ្ឋិត​រាំរែក​​ពត់​ពែន​ បង្ក​ជា​ការ​វែកញែក​ពេញ​បណ្ដាញសង្គមនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពេល​កំពុង​ទាយ​ពី​សុបិន​និមិត ហើយ មាន​អ្នកគាំទ្រ​ម្នាក់​ប្រាប់ថា សុបិន​ឃើញ ព្រះអាទិត្យ រំ​ដោយ​ពន្លឺ​៧​ពណ៌​នោះ លោកគ្រូ បាន​ទាយ​ថា ឋាន​ទាំង​៣​កំពុង​ពិបាកចិត្ត បាតុភូត​ពន្លឺ​៧​ពណ៌ រំ​ព្រះអាទិត្យ គឺ​បញ្ជាក់​បាន​ពី​ឋាន​ទាំង​៣​កំពុង​កើតទុក្ខ កំពុង​ជ្រួលច្របល់ ដោយសារតែ​មនុស្ស​ឋាន​កណ្ដាល​លែង​ជឿ​ហើយ លែង​គោរព​ឋាន​លើ ឋាន​ក្រោម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​​សុបិន​របស់​អ្នកគាំទ្រ​ម្នាក់ទៀត ឃើញ​ទន្លេ​៤​អង្គ ជិះ​លើក​នាគ​៤​ដែរ​នោះ លោកគ្រូ បាន​បញ្ជាក់​ថា ទេវតា​ខ្លះ​មាន​យាន​ជំនិះ​ជា អង្គ​នាគរាជ​។ លោកគ្រូ​ថា បើ​និយាយ​ពី​អង្គ​នាគរាជ បានឃើញ​គ្រប់គ្នា​ហើយ មិនចាំបាច់​និយាយ​អ្វី​ច្រើន​ទេ ហើយ​ទន្ទឹម​នឹង​មាន​នាគរាជ ក៏មាន​ព្រះឥន្ទ្រ​ដែរ ក៏​មាន​ព្រះព្រហ្ម​ដែរ បើ​មិនមែន​គេ​មិនដែល​ធ្វើ​រូបតំណាង​ទេ​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment