បរាជ័យ​មិន​បោះបង់! សំ សារ័ត្ន បង្ហាញ​ខ្លួន​ជាថ្មី ពិសេស​ជាង​មុន ដល់​ពេល​ច្រៀង​គោក​លើ​ទីកតុក ម្នាក់ៗ​ និយាយពីសំឡេង និងសម្រស់​នាង​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​បេក្ខនារី​ម្នាក់​ឈ្មោះ សំ សា​រ័ត្ន ប្រិយមិត្ត​មួយចំនួន​ទំនងជា​នឹកឃើញ​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់​នាង កាលពី​អំឡុង​មក​ប្រឡង​Cambodian Idol​រដូវ​កាល​ទី​៣ ដោយ​នៅពេលនោះ នាង​មិនដែល​ធ្លាប់​ឃើញ​ម្ដាយ​របស់ខ្លួន​សោះ ព្រោះតែ​បាក់បែក​ជាមួយ​ឪពុក​នាង​តាំងពី​តូច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ក្នុងការ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ប្រឡង​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្ដាហ៍​ទី​៣ កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ គេ​ឃើញ​នាង បានខ​ល​ទៅ​អ្នក​ម្ដាយ​សុំ​កម្លាំងចិត្ត មុន​ទៅ​បង្ហាញ​សមត្ថភាព​មុខ​គណៈកម្មការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការបង្ហាញ​ខ្លួន​ជាថ្មី​នេះ បេ​ក្ខ​នារី សំ សា​រ័ត្ន ក៏បាន​និយាយ​ពី​ការ​តាមរក​ឃើញ​ម្ដាយ​វិញ​ទាំង​អួល​ដើម​.​ក​ផងដែរ​។ ក្រោយពី​និយាយ​រឿង​ម្ដាយ​ចប់ បេ​ក្ខ​នារី​ស្ថិត​ក្នុង​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​បកស្រាយ​បទ «​អនុស្សាវរីយ៍​សំពៅ​លូន​» បាន​យ៉ាង​ពីរោះ ហើយ​ត្រូវ​គណៈកម្មការ​ទាំង​៤​រូប​សរសើរ​ថា​ល្អ​ជាង​លើក​មុន រួច​សម្រេច​ផ្ដល់​«​យេ​ស​»​ដល់​រូប​នាង អាច​ឈាន​ទៅ​វគ្គ​បន្ត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​ក​របស់​ខ្លួន​វិញ បេក្ខ​​​​នារី​ម្នាក់​នេះ បាន​ច្រៀង​គោក​នូវ​បទ «​ឯង​ខុស​ម៉ាត់​ឯណា »​ ជា​សំនៀង​ដើម​របស់​យឿន សូត្រ​អនុស្សាវរីយ៍ បាន​យ៉ាង​ពីរោះ ធ្វើ​ឲ្យ​ហ្វេ​នៗ​លាន់មាត់​សរសើរ​គ្រប់គ្នា​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ បាន​លើក​ឡើង​សរសើ​រូបសម្រស់ និង​សំឡេង​ដូច្នេះ​ថា «​ពីរោះ​ណាស់​បង​, កុំ​ឲ្យ​ខ្ញុំ​ជា​ហ្វេ​ន​ខកចិត្ត​ណា​Idol, ស្អាត​ជាង​ពេល​ប្រឡង​, ឥលូវ​ក្មេង​ជាង​ពេល​ប្រលង​ទៅទៀត​បង​, ពិតជា​ពីរោះ​ណាស់​, ក្មេង​ជាង​មុន​ឆ្ងាយ​ណាស់​, ស្អាត​ហើយ​ច្រៀង​ពីរោះ​ទៀត​»៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment