បច្ចុប្បន្ននេះ គេសង្កេតឃើញថា អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះអ្នកនាង Love Riya មានសំឡេងស្អកៗ ហើយពេលច្រៀងក៏មិនសូវជាពីរោះប៉ុន្មាននោះដែរ តែបើងាកមើលមើលទឹកដបសំឡេងរបស់នាងកាលពីមុនវិញ បានដឹងថា មិនដូចពេលនេះឡើយ។
ជាក់ស្ដែងវីដេអូអ្នកនាងច្រៀងខារ៉ាអូខេ ត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គមយូធូប កាលពីចុងឆ្នាំ២០១៨នោះ ឃើញថា អ្នកនាងច្រៀងបានពីរោះខ្លាំងណាស់នូវបទ «ចំណោទស្នេហ៍ » រហូតអ្នកគាំទ្រ ភ្ញាក់ផ្អើលលាន់មាត់សរសើរស្ទើរគ្រប់គ្នា។
ដោយឡែក ថ្មីៗនេះ វីដេអូចាស់របស់នាងខាងលើ ត្រូវបានគេបង្ហោះឡើងវិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី ដោយមានអ្នកទស្សនារហូតដល់ជាង១លានដង គ្រាន់តែបង្ហោះត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ លើសពីនេះ ក៏មានការសរសើរពីរូបសម្រស់របស់នាងពីមុនផងដែរថា ស្អាតបែបធម្មជាតិ។
ជាក់ស្ដែង អ្នកបានឃើញវីដេអូនោះ លាន់មាត់សរសើរបែបនេះថា «កាលនឹងសំឡេងគាត់ពីរោះស្រួយតែឥឡូវគាត់ស្រែកលក់ឡេពេកស្អកអស់ខូចសំឡេងអស់, ចែច្រៀងពីរោះមែនតើទោះឥឡូវគាត់ស្អក, កាលគាត់កែលើកទី១ស្អាត ហើយសំឡេងពីរោះ, ចែពីមុនធម្មជាតិស្អាតណាស់ហើយច្រៀងពីរោះទៀតតែឥឡូវអត់ស្អាត ហើយខូចសំឡេងអស់,
ស្អាតហើយច្រៀពិរោះទៀតចែ, «idolពីមុនពីរោះណាស់តែឥលូវហេតុអីសំឡេងidolខ្ញុំស្អក, ពីរោះណាស់ រូបសម្ផស្សស្រស់ស្អាត សំឡេងពីរោះ, ស្អាតដូចទេពអប្សរ ហើយច្រៀងពីរោះណាស់បងមិនសរសើរមិនបាន»។
ឆ្លើយតបទៅនឹងមតិមួយចំនួនលើកឡើងថា រូបសម្រស់របស់នាងពីមុនស្អាតនោះ ត្រូវបានមតិមួយឆ្លើយតបជំនួសថា «មកពីកាលនឹងគាត់ស្គ ហើយនៅក្មេងជាងឥឡូវ មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ តែងតែផ្លាស់ប្តូមិនមែននៅស្អាតនៅក្មេងរហូតទេ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖