កន្លងមក យើងមិន ដែលឃើញ តារាចម្រៀងពេជ្រ សូលីកា ធ្វើការថតរូបជាមួយនឹងអ្នកនាង ដេត ម៉ាលីណា អតីតភរិយារបស់លោក ឌួង ឆាយនោះទេ តែកាលពីឆ្នាំមុន ស្រាប់តែពួកគេបង្ហាញវត្តមានជាមួយគ្នាដាក់ប៉ុន្មានប៉ុស្តិ៍ផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក។
តារាចម្រៀង ពេជ្រ សូលីកា ធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងជីវិត ទម្រាំតែរកឃើញសេចក្ដីសុខ ជួបបុរសពិត ចូលមកក្នុងជីវិតដ៏ខ្មៅងងឹតពីអតីតកាលរបស់ខ្លួននោះ។ ដោយឡែក អ្នកនាង ដេត ម៉ាលីណា កំពុងតែមានបញ្ហាចម្រូងចម្រាសជាមួយអតីតស្វាមី មិនទាន់បញ្ចប់នៅឡើយ។
រំលឹក កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ស្រាប់តែតារាចម្រៀង ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈសុខៗស្រាប់តែនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក ជាមួយអ្នកនាង ដេតម៉ាលីណា នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយដាក់Captionជាភាសាអង់គ្លេសយ៉ាងខ្លីថា «With my girl Deth Malina»។
ក្រោយមក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង ដេត ម៉ាលីណា បានទៅចូលរួមពិធីខួបកំណើតតារាចម្រៀងពេជ្រ សូលិកា បង្ហោះបង្ហោះរូបថតជាមួយគ្នា២សន្លឹក មើលទៅស្អាតម្យ៉ាងម្នាក់ គ្រាន់តែម្នាក់ខ្ពស់ ម្នាក់ទាប តែវ័យពួកគេចូលក្បាល៣០ដូចគ្នា។
តាមរយៈនេះ អ្នកគាំទ្រ បានបញ្ចេញយោបល់ដូច្នេះថា «ស្រលាញ់បងទាំងពីរណាស់, ស្អាតណាស់បងស្រលាញ់បងខ្លាំងណាស់, Idol អើយកាលពីមុនថាidol ស្អាតតែដល់មើលក្បែរបងស្រីដេត ម៉ាលីណាទៅហិហិ, មុខស្រដៀងគ្នាណាស់បង, ស្អាតដូចគ្នា, ដូចបងប្អូនបង្កើតចឹងidol, ឈរជិតចឹងបានដឹងអាពេជ្រទាប តែស្អាតម្យ៉ាងម្នាក់, ឡើងស្រស់ស្អាតដូចគ្នា»។
‘
គួរបញ្ជាក់ថា តារាចម្រៀងពេជ្រ សូលីកា និង អ្នកនាង ដេត ម៉ាលីណា បច្ចុប្បន្ន ជាអ្នកលក់ផលិតផលតាមអនឡាញដូចគ្នា ហើយក៏ស្ថិតក្នុងវ័យប្រហាក់ប្រហែលគ្នាទៀតផង។ ចំពោះរូបសម្រស់វិញក៏ស្អាតដូចគ្នាទៀត មើលទៅដូចបងប្អូនបង្កើតអញ្ចឹង។
អ្នកនាង ពេជ្រ សូលិកា មានកូន១, អ្នកនាង ដេត ម៉ាលីណា មានកូន៣ ហើយពួកគេទាំង២នាក់ ត្រូវជាមិត្តសម្លាញ់នឹងគ្នា ដោយគេឧស្សាហ៍ឃើញ អ្នកនាង ដេត ម៉ាលីណា បង្ហោះសារអរគុណពួកម៉ាករបស់ខ្លួនម្នាក់នេះខ្លាំងណាស់ តែរឿងថតរូបជាមួយគ្នា ហើយបង្ហោះជាសាធារណៈ ពួកគេកម្រធ្វើវាណាស់។ អ្វី ដែលកាន់តែពិសេសទៀតនោះ ពួកគេ ទើបតែប្ដូរពណ៌សក់ដូចគ្នាទៀតផង ដោយអ្នកនាង ដេត ម៉ាលីណា ប្ដូរមកពណ៌ខ្មៅ ខណៈពេជ្រ សូលិកា ប្ដូរមក ពណ៌ស្កូវ៕