ខ្លាំងបាត់! មិន​ឲ្យ​ឆលី​នៅ​ម្នាក់​ឯង​ទេ, ឱក សុគន្ធ​កញ្ញា បង្ហាញ​បំណង​ប្រាថ្នា​តាំងពី​តូច ចង់​យក​កូន​រហូត​ទៅ​ដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា កើត​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​១៩៨៧ នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​មនុស្ស​រួសរាយ​រាក់ទាក់ មានជីវិត​តស៊ូ​តាំងពី​តូច ចេះ​ចែករំលែក ចូលចិត្ត​ជួយ​មនុស្ស​ជុំវិញ​ខ្លួន ហើយ​គិត​មក​ទល់​នឹង​ពេលនេះ​ រូបនាង​ មាន​វ័យ​ជាង​៣០​ឆ្នាំ​ទៅ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​ដ៏​ល្បី​រូបនេះ បាន​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​លោក​អ៊ឹង សុខលី ប្អូនប្រុស​បង្កើត​លោក អ៊ឹង ឆៃ​ងួន ម្ចាស់​ផលិតកម្ម​ហង្សមាស​ ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា ហើយ​ក្រោយ​រៀបការ រូប​នាង​ក៏​សម្រាលកូន​ប្រុស​ជាទី​ស្រឡាញ់​ប្រកបដោយ​សុវត្ថិភាព នៅក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​របស់​អ្នកនាង​ឱក សុគន្ធ​កញ្ញា មាន​ឈ្មោះថា អ៊ឹង បញ្ញា​បុត្រ ហៅ​ឆ​លី គិត​រហូតមក​ទល់នឹង​ពេលនេះ​មាន​អាយុ​ជាង២ឆ្នាំ​​​​​ហើយ ជាមួយ​នឹង​រូបរាង​កាន់តែ​សង្ហា មុខមាត់​គួរ​ឲ្យ​ក្នាញ់ បញ្ញា​ស្មារតី​កាន់តែ​វ័យ​ឆ្លាត​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម​ជា​ម្ដាយ ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ អ្នកនាង​ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ត្រៀម​ផ្ទះ​រួចជាស្រេច​សម្រាប់​ឆ​លី ​ហើយសាលា ដែលឆលីរៀន​ទៀត​សោត​ក៏​មានតម្លៃថ្លៃផងដែរ។ ជាក់ស្ដេង កាលពីពេល​ថ្មីៗ​នេះ​ ឱក សុគន្ធ​កញ្ញា និង ស្វាមី បាន​នាំ​កូនប្រុស​បណ្ដូលចិត្ត ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​លំដាប់​អន្តរជាតិ​ដ៏​ល្បីឈ្មោះ Northbridge International Cambodia។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ ឱក សុគន្ធ​កញ្ញា ទើបតែមានកូន១ប៉ុណ្ណោះ តែបំណងប្រាថ្នារបស់នាងតាំងពីតូចមកនោះ មិនមែនយកកូនត្រឹមតែ១នោះទេ រហូតដល់ទៅ៥ឯណោះ តែបច្ចុប្បន្នវ័យរបស់នាងកាន់តែជ្រេ បំណងប្រាថ្នានេះ ប្រហែលអាចមិនអាចទៅរួចទេ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងបទសម្ភាសន៍មួយ​ ​តារា​ចម្រៀង​ឱក សុគន្ធ​កញ្ញា ​​​​បានបញ្ជាក់ដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំគិតថាចង់បានកូន៥ និយាយទៅគ្រាន់តែគិតខ្លួនឯងក៏ហួសចិត្តដែរ ព្រោះមកដល់ពេលឥឡូវយកក៏អត់បានដែរ ៥ វាច្រើនមែនទែន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបំណងប្រាថ្នារបស់ខ្ញុំតាំងពីក្មេង ខ្ញុំគិតថា ខ្ញុំចង់បានកូន៥ គ្រាន់តែថាឥឡូវអាយុរបស់យើងវារាងច្រើន ហើយពេលវេលាយើងរវល់ អញ្ចឹងយើងប្រហែលជាអាចថាយកអត់សូវបានដល់កម្រិតហ្នឹងទេ តែបើសិនជាបាន២ ឬក៏៣ល្អ ចឹងអត់បាន៣ក៏បាន២ដែរ អត់ឲ្យឆលីម្នាក់ឯងទេ…»៕សូមទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment