លាក់លែងជិត! ប្អូន​​​ជីទួត​មួយ​ ខេមរៈ សិរីមន្ត អាយុ​១៨​ឆ្នាំ ម្ដាយ​អាយុ​៧២​ឆ្នាំ ​ដល់​ស៊ើប​មើល ទើប​ធ្លាយ​ការ​ពិត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោកCambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Judge Audition សប្ដាហ៍​ទី​៤​ កាលពីយប់ថ្ងៃទី២៩ ខែ​ឧសភា ចម្រាញ់​បាន​បេក្ខជន​ បេក្ខនារី​ជាច្រើន ជាប់​ទៅ​វគ្គបន្ត ក្នុង​នោះ​ក៏​មាន​ប្អូន​ជីទួត​មួយ​របស់​កំពូលតារាចម្រៀងខេមរៈ សិរីមន្ត ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេក្ខនារី​​ឈ្មោះ  ​អ៊ិត សុភា​ឧស្សាហ៍ ហៅ អ៊ិត ជូ​លី​ណា អាយុ​១៨​ឆ្នាំ មកពី​ខេត្ត​កំពង់ចាម ត្រូវជា ប្អូនស្រី​ជីទួតមួយ ​​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​សម​មុខ ដែល​អូន​ក្បត់​បង​» មក​បកស្រាយ។ ក្រោយបកស្រាយចប់ ទោះ​មាន​ចំណុច​ខ្វះខាត​មួយចំនួន តែ​រូបនាង​អាច​ទៅមុខ​បន្តបាន ក្រោម​ការសម្រេច​ផ្ដល់​យេ​ស​៤​ពី​គណៈកម្មការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​​​បង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​គណៈកម្មការ, អ៊ិន ជូ​លី​ណា រៀបរាប់​ថា ជីវិត​ពោរពេញ​ដោយ​ការ​មើលងាយ ខ្លួន​ជា​ក្មេង​ស្រី​ម្នាក់ ដែល​គេ​មើលងាយ​ទៅលើ​ជីវភាព​គ្រួសារ បច្ចុប្បន្ន​ខ្លួន​មានតែ​ម៉ាក់ ខ្លួន​ជា​កូនទោល ខ្លួន​អត់​មាន​ឪពុក​នោះទេ ដោយមាន​ម៉ាក់​ជា​គ្រូបង្រៀន​របាំ​បុរាណ តែ​បច្ចុប្បន្ន​គាត់​ចូលនិវត្តន៍​ចូល​១០​ឆ្នាំ​ជាង​ហើយ ហើយ​មាន​អាយុ​៧២​ឆ្នាំ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​នោះ ស្រាប់តែ បេក្ខនារី​ស្ថិត​ក្នុង​វ័យ​១៨​ឆ្នាំ​រូប​នេះ បង្ហូរទឹកភ្នែក និយាយ​ថា ខ្លួន​អត់​ដែល​ស្គាល់​ពាក្យ​ថា ប៉ា ឬ​ឪពុក​តាំងពី​តូច ដោយ​ម៉ាក់​របស់​ខ្លួន​ប្រាប់​ថា ពួកគាត់​បែកបាក់​គ្នា​តាំងពី​ខ្លួន​នៅ​ក្នុង​ពោះ ខ្លួន​ចង់​ជោគជ័យ យក​ជ័យ​លាភី​ជូន​ម៉ាក់​ឲ្យ​បាន។ ម៉ាក់​របស់​ខ្លួន ដើរតួ​ជា​ឪពុក ផង ជា​ម្ដាយ​ផង ទោះ​គាត់​អត់​មាន​ថវិកា​គ្រប់គ្រាន់ តែ​គាត់​ព្យាយាម​ឲ្យ​ខ្លួន​និពន្ធ​ចុះ គាត់​អ្នក​ជួយ​ពីក្រោយ និង​មាន​បង​ម្នាក់ ជួយ​ជំរុញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ស្ដាប់​ការ​រៀបរាប់​របស់​បេ​ក្ខ​នារី​ខាងលើ​រួចមក មាន​មហាជន​ជាច្រើន លើក​ជា​ចម្ងល់​ស្រដៀងៗ​គ្នា​ថា «​បើ​ម្ដាយ​អាយុ​72​ឆ្នាំ​ហេតុ​អី​បាន​មានកូន​អាយុ​18​ឆ្នាំ ព្រោះ​អាយុ​ប្អូន​យាយ​ខ្ញុំ​ប្រហែល​3 4​ឆ្នាំ​ទេ​ យាយ​ខ្ញុំ​មាន​ចៅទួត​អាយុ​17​ឆ្នាំ​ទៅ​ហើយ ចឹ​ង​មានន័យថា​គាត់​អាយុ​54​ឆ្នាំ​ទើប​មានកូន​, មិន​អាច​ទេ​ម្តាយ​អាយុ​72​នោះ​បើ​60​អី​អាច​ថា​ មាន​កូន​អាយុ​18, ម្តាយ​អាយុ​72​ឆ្នាំ​កូន​អាយុ​18​ឆ្នាំ​មីង​អាយុ​54​ឆ្នាំ​ទើបបាន​កូនស្រី​បើ​គិត​អាយុ​គាត់​គឺ​សម​ថា​ចៅ​ជាង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ មានមតិ​ខ្លះ​ឆ្លើយតប​ជំនួស​សាមីខ្លួន​ថា «​គាត់​មានកូន​នៅ​អាយុ​ច្រើន​ហើយ គាត់​មានតែ​កូន​នឹង​មួយ​ទេ ហើយ​ស្រលាញ់​កូន​ខ្លាំងណាស់ កូន​អោយ​តែ​ចង់បាន​អី គឺ​អោយ​នឹង គាត់​មានកំណើត​ជូ​លី​ណា​អាយុ​រៀង​ច្រើន​ណាស់ តែ​ខ្ញុំ​មិនដឹង​គាត់​មានកូន​អាយុ​ប៉ុន្មាន​ទេ​ដឹង​តែមាន​កូន​អាយុ​ច្រើន ព្រោះ​ជូ​លី​ណា​ប្រាប់​ផ្ទាល់​កាល​នោះខ្ញុំ​​នៅ​រៀន​សាលា​សិល្បៈ​មួយ​ដើរ​ជាមួយគ្នា​ទៅ​ណា​ទៅ​ជាមួយគ្នា ដល់​ឥលូវ​រៀន​បែកសា​លាគ្នា​, អ៊ំគាត់​យកប្តី​អាយុ​ច្រើន​ហើយ​ពួក​ខ្ញុំ​ជា​អ្នកលាង​​​កំប៉ុង​ទឹកដោះគោ​ផ្ទាល់ សូម​កុំ​ឆ្ងល់​ច្រើនពេក​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment