ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ដេត ម៉ាលីណា បានយកវីដេអូ ចេញពីកាមេរ៉ា សុវត្ថិភាព មកធ្វើការឡាយ ដោយមិនបាននិយាយអ្វីទាំងអស់ ប៉ុន្តែបានភ្ជាប់ជាមួយខ្លឹមសារយ៉ាងវែងអន្លាយរៀបរាប់ពីការឈឺចាប់របស់ខ្លួន។
នៅក្នុងវីដេអូ ដែលលោកជំទាវដេត ម៉ាលីណា ឡាយនោះ បានធ្វើឲ្យមហាជនស្រឡាំងកាំងគ្រប់គ្នា ក្រោយពីឃើញលោកឧកញ៉ាឌួង ឆាយធ្វើបាបអតីតភរិយាឥតមេត្តា មិនសមជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថនោះ។ ប៉ុន្តែក្រោយការឡាយនេះហើយ ព្រឹកឡើង ឧកញ៉ាឌួង ឆាយ ក៏បានទម្លាយវីដេអូជាច្រើនឃ្លីបវិញម្ដង និងធ្វើការបកស្រាយខ្ទេចគ្មានសល់។
ឧកញ៉ាឌួង ឆាយ បានបកស្រាយថា ចំពោះមូលហេ.តុ ដែលឈានដល់ការប្រតាយប្រតប់គ្នានោះ បណ្ដាលមកពីអតីតភរិយារបស់លោកបង្ខំឲ្យលោកក្រៀ.វម្ដងហើយម្ដងទៀត ខ្លាចមានស្រី ឈានដល់ការមានកូន បើមិនក្រៀ.វទេ នឹងលែងលះគ្នា។
ជាមួយគ្នានេះ លោកឧកញ៉ា បានលើកជាសំណួរថា តើនៅលើលោកនេះ មានភរិយាប៉ុន្មាននាក់ ដែលប.ង្ខំឲ្យប្ដីរបស់ខ្លួនទៅក្រៀ.វនោះ? ចំពោះការបង្ខំនេះ ត្រូវបានលោកបដិសេធ មិនធ្វើការទៅក្រៀ.វដាច់ខាត ហើយសុខចិត្តលែងលះគ្នា ដោយលាកចេញចេញតែខ្លួនទទេ ប្រគល់ទ្រព្យសម្បត្តិ ប្រគល់សិទ្ធិអំណាចមេបាឲ្យទៅភរិយាទាំងអស់។
លោកឧកញ៉ា បានបញ្ជាក់ដែរថា លោកជាអ្នកបង្រៀនសព្វគ្រប់បែបយ៉ាងដល់ភរិយា តាំងពីការធ្វើជំនួញ ការឡាយវីដេអូ និងទុនរកស៊ីទាំងអស់ ចុងក្រោយអតីតភរិយារបស់លោកចាប់ផ្ដើមពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង លែងឃើញតម្លៃរបស់លោក មើលងាយលោកមើលងាយគ្រួសារ គ្រប់បែបយ៉ាង។
ចំពោះវីដេអូ ដែលអតីតភរិយាទម្លាយនេះផងដែរ លោកឧកញ៉ាឌួង ឆាយ បញ្ជាក់ថា ជាការរៀបចំទុកជាមុន ជាការរៀបអន្ទាក់ ដោយសារអតីតភរិយារបស់លោកមានជនទី៣ ចូលមកជ្រៀតជ្រែក។
អ្វីជាការចាប់អារម្មណ៍នោះ ការឡាយរបស់ឧកញ៉ាឌួង ឆាយ បានទាក់ទាញមនុស្សជាច្រើនឲ្យមើលចូលទស្សនាសឹងមិនគួរឲ្យជឿ ដោយមានអ្នកមើលផ្ទាល់ពេលនោះឡើងរហូតទៅដល់ជិត២០ម៉ឺនឯណោះ។
ដោយហេតុនេះហើយ ទើបនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ហ៊ុន ស៊ីណាត បានស្ក្រីនសតទិដ្ឋភាព២ផ្សេងគ្នា អមដោយសារបញ្ជាក់ដូច្នេះថា «មើលចុះមិត្តរួមFacebook បើអារឿងប្ដីប្រពន្ធគេឈ្លោះគ្នាវិញមនុស្សលោកមើលឡើងកប់ស៊េរី តែបើមកមើលច្បាប់ផាកពិន័យ វិញអត់មើលដល់ពេលអនុវត្តច្បាប់ចាប់ផាក ខ្ញុំអត់ដឹងអីហងនេះជាការប្រៀបធៀបបូកដកលេងៗរបស់យាយចាស់ខ្ញុំទេ»៕ សូមទស្សនាវីដេអូជាច្រើនខាងក្រោមនេះ ៖