ក្រោយពីគ្រូពេទ្យម្នាក់ឈ្មោះស៊ឹម ច័ន្ទពន្លឺ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិចក ស្រុកដូនកែវ នៅខេត្ត តាកែវ បានបង្ហាញវត្តមានក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី៤មក កុំថាឡើយ សុខ ស៊ីឡាលីន ជាគណៈកម្មការលង់ស្នេហ៍ សូម្បីតែស្រីៗមួយចំនួនក៏លង់ស្នេហ៍គ្រូពេទ្យម្នាក់នេះមិនស្ទើរនោះដែរ។
ទន្ទឹមនឹងមានអ្នកលង់នឹងសម្រស់នោះ ក៏មានអ្នកមិនពេញចិត្តនឹងគ្រូពេទ្យខាងលើនេះជាច្រើនផងដែរ ដោយពួកគេលើកឡើងថា គ្រូពេទ្យខាងលើនេះ ជាកូនកាត់វៀតណាម, មានប្រពន្ធហើយ អ្នកខ្លះថា ចេកជាដើម ធ្វើឲ្យកើតជាការជជែកវែកញែកពេញបណ្ដាញសង្គម។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកគ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បានបញ្ជាក់នៅក្នុងការឡាយនាយប់ថ្ងៃទី៣១ ខែឧសភាថា កាលខ្លួនទៅវៀតណាមដំបូង សូម្បីបន្ទប់ទឹកនៅឯណាមិនដឹងថាសួរគេបែបណាផង ហើយ ខ្លួនទើបតែចេះវៀតណាម ពេលទៅដល់ទៅនោះ គេបង្រៀន១ឆ្នាំ។
លោកគ្រូពេទ្យរូបសង្ហាខាងលើបន្តថា ពេលទៅរៀនពេទ្យនៅទីនោះ ឆ្នាំទី៤ និយាយនៅ រដាក់រដុប នៅឡើយ រហូតដល់ឆ្នាំទី៥ ទើបនិយាយបានល្អបន្តិច។ ស៊ឹម ច័ន្ទពន្លឺ បន្តថា ខ្លួន កើតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ នាថ្ងៃទី១០ ខែ៥ ឆ្នាំ១៩៩៣ ដោយមាន តា ជាអតីតនាយកសាលា បឋមសិក្សា តាកែវក្រុង មានអ៊ំម្នាក់ ជាគ្រូប្រវត្តិវិទ្យា មានអ៊ំម្នាក់ ជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ។
លោកគ្រូពេទ្យរូបសង្ហា បានបន្តថា ម៉ាក់ប៉ា របស់ខ្លួន នៅខេត្តតាកែវទាំង២នាក់ ដោយប៉ានៅស្រុកសំរោង ម៉ាក់នៅស្រុកដូនកែវ។ អញ្ចឹងខ្លួនកើតមក អត់ដឹងថា ពីមុនមានខ្សែស្រឡាយអីអត់ទេ ប៉ុន្តែឥឡូវខ្លួនដឹងថា កើតមកជាសញ្ជាតិខ្មែរ ជាជនជាតិខ្មែរ ហើយខ្លួននិយាយខ្មែរ។
ពាក់ព័ន្ធរឿងមានគ្រួសារ ឬអត់វិញ លោកគ្រូពេទ្យ បញ្ជាក់ថា ខ្លួនអត់ទាន់មានប្រពន្ធទេ អ្វី ដែលគេបង្ហោះក្នុងទីកតុក ឃើញកាន់ដៃក្មេងនោះ សុទ្ធសឹងជាកូនអ្នកជំងឺទាំងអស់។ ជាមួយគ្នានេះ លោកគ្រូពេទ្យ ក៏បានបង្ហាញដៃ ដើម្បីបញ្ជាក់បន្ថែមថា មានប្រពន្ធមកពីណា។ ចំពោះរឿងមានសង្សារ ឬអត់នោះ លោកគ្រូពេទ្យ បញ្ជាក់ថា នៅទេ ពេទ្យលក់អត់ចេញទេ។
ពាក់ព័ន្ធនឹងរឿងថា ខ្លួនចេកនោះ លោកគ្រូពេទ្យបញ្ជាក់ថា ខ្លួនសុំានឹងពាក្យនេះទៅហើយ មុខកំពុងអញ្ចឹងហើយ គេបង្អាប់ទៀត។ និយាយដល់ចំណុចនេះ លោកគ្រូពេទ្យ បញ្ជាក់ទៀតថា ខ្លួនសុំាអស់ហើយរឿងស្រីបោក បើថាសួរចេក មិនចេកអត់ដឹងទេ។ នេះចង់បញ្ជាក់ថា លោកគ្រូពេទ្យមិនមែនចេកនោះទេ ព្រោះធ្លាប់ត្រូវស្រីៗបោកអស់ជាច្រើនដងនោះ។
ជុំវិញរឿងគេថា គ្រូពេទ្យជាកូនកាត់នោះ ក៏មានអ្នកស្គាល់គ្រូពេទ្យខាងលើ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Ratha Ouch» ចូលទៅខំមិន បញ្ជាក់ច្បាស់ៗថា «ខ្ញុំ និងភរិយាស្គាល់ពន្លឺតាំងពីនៅ មិនទាន់ចេះស្លៀកខោ ពន្លឺ និងគ្រួសារគាត់ខ្មែរសុទ្ធ»។
ក្រោយពីលោកគ្រូពេទ្យបកស្រាយរួចមក ស្រាប់តែនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ គណនីទីកតុកមួយឈ្មោះCandlight បានបង្ហោះរូបថតលោកគ្រូពេទ្យពាក់ឯកសណ្ឋានជាទាហានវៀតណាម ហើយដាក់Captionអមដោយស្អីកឃ័រ អស់សំណើចថា «លោកគ្រូពេទ្យ។
ដោយឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមទីកតុក ចាប់អារម្មណ៍ជាខ្លាំង ហើយនាំគ្នាខំមិនព្រោងព្រាតថា «គិតថាប្រហែលៗតាំងពីដំបូង ប៉ុន្តែមិនហ៊ាននិយាយ, , តាមពិតចឹងសោះ, មុខដូចមែនតើ, និយាយមិនចេញ, សំណាងណាស់អ្នកលង់នឹងពូហ្នឹង គ្មានខ្ញុំ, គ្រាន់ឃើញពីដំបូងដឹងបាត់ហើយគិតដូចខ្ញុំអត់បងប្អូន»។
ឆ្លើយតបទៅនឹងមតិរិះ,គន់នោះ មានមតិមួយចំនួនទៀតតបជំនួសលោកគ្រូពេទ្យថា «កាលគាត់ប្រលងនៅវៀតណាមគាត់បានប្រាប់គណៈកម្មការថា គាត់ជាជនជាតិខ្មែរតើ ហើយវីដេអូ ដែលមានរូបតាហូជីមិញនៅក្រោយនោះ គឺថតកាលនៅប្រទេសវៀតណាម ហើយនៅប្រទេសគេ តែងតែមានរូបបុព្វបុរសគេដាក់តាំងហើយ វាជារឿងធម្មតា សំខាន់គាត់មិនបានតាំងរូបនឹងនៅផ្ទះគាត់នៅខ្មែរឯណា,
ចង់គាត់ធ្លាក់ឬជាប់ជារឿងរបស់គាត់ទេ មិនពាក់ព័ន្ធអីជាមួយខ្ញុំទេ តែគ្រាន់តែខ្ញុំចង់ប្រាប់ថា អ្វីដែលខ្ញុំជឿគាត់ ព្រោះនៅក្នុងកម្មវិធីប្រលងនៅវៀតណាមគាត់បានប្រាប់ គេថាគាត់ជាខ្មែរ, អានឹងខ្ញុំក៏មិនដឹងច្បាស់ដែរ តែអ្វីដែលខ្ញុំដឹង គឺគាត់អះអាងថាគាត់ជាខ្មែរនៅនឹងមុខគណៈកម្មការ ប៉ុន្តែមិនទៅចម្លែកអីផង ឃើញខ្មែរទៅរៀនប៉ូលិសតនៅវៀតណាមស្លៀកពាក់ចឹង, គាត់បកស្រាយហើយ ពុកម៉ែជាខ្មែរ នៅតាកែវ គាត់ទៅរៀនពេទ្យនៅវៀតណាម៨ឆ្នាំ»។
ដោយនៅតែមានអ្នកមិនអស់ចិត្តថា គាត់កូនកាត់នោះ គណនីទីតតុកមួយ បានខំមិនប្រាប់ថា «បងចូលមើលឡាយគាត់ពីដើមដល់ចប់សិនទៅ កុំវាយតម្លៃត្រឹមសំលៀកបំពាក់! ខ្ញុំមិនកាន់ជើងគាត់ទេ! ពួកម៉ាកខ្ញុំនៅស្រុកជាមួយគាត់ គាត់ខ្មែរទេបង!»។
ក្រោយពីមានភាពចម្រូងចម្រាសបែបនេះនោះ ចាំមើលថាតើគ្រូពេទ្យនឹងចេញមុខបកស្រាយម្ដងទៀត ឬយ៉ាងណា តែកាលពីយប់មិញ លោកគ្រូពេទ្យ បានបញ្ជាក់ច្បាស់ហើយថា ជាខ្មែរ ពីមុនខ្សែស្រឡាយពីណានោះលោកអត់ដឹងទេ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖