កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ចូលទៅខំមិន និងស៊ែរព្រោងព្រាត ក្រោយបុរសម្នាក់ បានបង្ហោះសារ បង្ហាញពីការបើកកុងដាក់លុយ៥០ម៉ឺនដុល្លារទុកឲ្យប្រពន្ធដើរផ្សារ មួយឆ្នាំពេញនោះ។
បង្ហោះភ្ជាប់ជាមួយប័ណ្ណដាក់ប្រាក់៥០ម៉ឺនដុល្លារ និងលុយដុល្លារ មួយគំនរ កាលពីថ្ងៃទី៣១ ខែឧសភា នោះ គណនីហ្វេសប៊ុកមួយឈ្មោះ«Sophorn Chheng» បានបញ្ជាក់ថា «ទិញមាសទិញពេជ្រអោយឡើងតាលាន់ហើយ បើកកុងដាក់50ម៉ឺន$អោយshopping មួយឆ្នាំកុំអោយពិបាកក្រែងចិត្ត លុយប៉ុននឹងៗងាយរកទេ តែបងស្រលាញ់អូនជាងលុយ Love you honey Sok Sina(បើខ្វះចាំបងអោយថែម)»។
តាមរយៈ លុយ៥០ម៉ឺនដើរផ្សារមួយឆ្នាំ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលទៅហើយ តែនេះ ៥០ម៉ឺនដុល្លារ សម្រាប់ដើរផ្សារ ខ្វះខាត ថែមទៀត ចំពោះគ្រឿងអលង្ការ ទិញឡើងទ្រលាន់ ហើយថា លុយដល់ទៅ៥០ម៉ឺនដុល្លារ ស្រួលរកទៀត ពិតជាអស្ចារ្យខ្លាំងណាស់។
ក្រោយពីឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមចូលទៅខំមិនជាច្រើន ក្នុងនោះ ពួកគេ លើកឡើងថា «គួរឲ្យសរសើរក្ដីស្រលាញ់បងទាំងពីរណាស់, អ្នកមានមែនទែនគេមិនដែលឃើញអួតចឹងផង។, គ្រាន់តែឃើញក៏មានក្តីសុខដែរបងអើយ, បងៗប្រុសៗគួរយកគំរូតាមមិនថាតិច ឬច្រើនត្រូវតែដាក់ចូលកុងប្រពន្ធខ្លះផង,ពេលកុងខ្លួនឯងអស់ស្រួលប្រពន្ធបាញ់ឲ្យវិញ, បងប្រុសធ្វើជាមេគ្រួសារ បានល្អណាស់ បំពេញក្តីសុខអោយប្រពន្ធគ្រប់ពេល»៕