ក្នុង​គ្រោះ​មាន​លាភ! ផលិតកម្ម​មួយ​ ប្រកាស​ទទួល​យក​ ទុំ សុវត្ថិ ខណៈ តារាចម្រៀង ខាន់ ជេ​ម​ស៌ ក៏បាន​ប្រកាស​ដែរ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​របស់​បេក្ខជន ទុំ សុវត្ថិ ច្រៀង​បទ «​ស្រឡាញ់​ស្ទើរ​លេប​» ដើម្បី​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ បាន​យ៉ាង​ពីរោះ​ហើយ នៅតែ​ត្រូវបាន​ធ្លាក់​នោះ បានធ្វើ​ឲ្យ​មហាជន ផ្ទុះ​ប្រតិកម្ម​ព្រោងព្រាត ជាមួយ​នឹង​ការសម្ដែង​ក្ដី​អាណិត​ចំពោះ​បេក្ខជន​រូប​នេះ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុង​ការ​ផ្ទុះ​ប្រតិកម្ម នេះ មហាជន បាន​បន្ទោស​ខ្លាំង​ជាងគេ​ទៅលើ​តារា​ចម្រៀង ឆន សុវណ្ណ​រាជ ដែល​ជា​អ្នក​កាត់សេចក្ដី​ចុងក្រោយ ដោយ​និយាយ​ថា «No» ទៅកាន់​បេក្ខជន​ខាងលើ ដោយ​ម្នាក់ៗ​លើក​ឡើងថា ដោយសារតែ​បេក្ខជន​មាន​សំឡេង​ស្រដៀង​ខ្លួន និង​ខ្លាច​បេក្ខជន​ខាងលើ​ល្បី​ជាង ទើប​មិន​ឲ្យ​ជាប់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នកខ្លះ បាន​យក​សំឡេង​បេក្ខជន ដែល​ធ្លាក់​ក្នុង​ពេល​ប្រឡង ធៀប​ជាមួយ​នឹង​បេក្ខជន ដែល​ជាប់​លើក​មុន ហើយ​ច្រៀង​បទ​ដូចគ្នា​មក​ធ្វើការ​ប្រៀបធៀប​ទៀត​ផង ហើយ​ឃើញ​ថា អ្នក​ធ្លាក់​ពីរោះ​ជាង។ លើស​ពី​នេះ ថែមទាំង​មានការ​ប្រៀបធៀប​សំឡេង​ម្ចាស់​ដើម ជាមួយ​នឹង​សំឡេង​បេក្ខជន​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​សំឡេង​នៃ​ការរិះគន់​កាន់តែ​ពុះកញ្ជ្រោល​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​មហាជន​កំពុង​រិះគន់​ទៅលើ​គណៈកម្មការ ហើយ​សម្ដែង​ការ​អាណិត​ចំពោះ​បេក្ខជន ទុំ សុវត្ថិ​នោះ ធ្វើ​ឲ្យ​ឧកញ៉ា ខេមរៈ​សិរីមន្ត នៅ​មិន​ស្ងៀម ចេញ​សារ​លើកទឹកចិត្ត បេក្ខជន​រូបនេះ ព្រមទាំង​ផ្ដល់​ថវិកា​ចំនួន​១​ពាន់​ដុល្លារ​ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាមួយគ្នានេះ តារាចម្រៀង ខាន់ ជេ​ម​ស៌ ក៏បាន​លើកទឹកចិត្ត និង​ប្រកាស​ថា «​មិន​អី​ទេ​ប្អូនប្រុស​កុំ​បាក់​ទឹកចិត្ត ទោះបីជា​ប្អូន​ធ្លាក់​តែ​ប្អូន​បាន​ឈ្នះ​ចិត្ត​មហាជន​ទូទាំងប្រទេស បង​សូម​លើក​ទឹក​ចិត្ត​ប្អូន បង​នឹង​ផលិត​បទ​ចម្រៀង original song ជូន​ប្អូន​មួយ​បទ​ និង​ចេញ​MV​ជូន​ប្អូន សូម​នាក់​ទំនង​មក​បង​នេះ​ជា លេខ telegram 010222168​បង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី ដែល​កាន់តែ​ត្រេកអរ​ជាង​នេះទៀត​នោះ ម្ចាស់​ផលិតកម្ម ឆ្លងដែន​P.K​ក៏បាន​លើក​សរសើរ​ចំពោះ​សំឡេង បេក្ខជន ទុំ សុវត្ថិ និង​ប្រកាស ឲ្យ​បេក្ខជន​រូបនេះ មក​ផលិតកម្ម​លោក លោក​នឹង​ចេញ​បទ​ចម្រៀង​ឲ្យ​ច្រៀង​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បេក្ខជន​ ទុំ សុវត្ថិ ធ្លាប់​បរាជ័យ​ក្នុង​ការ​ប្រឡង​ចំនួន​៥​ដង​រួច​មក​ហើយ តែ​មិន​ចុះចាញ់​ឡើយ ក៏​សម្រេច មក​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២កន្លង​ទៅ​នេះ។ តែ​គួរ​ឲ្យ​ស្ដាយ​រូបគេ​ បាន​ត្រឹម​បង្ហូរទឹកភ្នែក ក្រោយ​បរាជ័យ​ម្ដង​ទៀត។

បេក្ខជន​​ ទុំ សុវត្ថិ អាយុ​២៦​ឆ្នាំ មកពី​ខេត្ត​ស្ទឹង​ត្រែ ធ្វើការ​ផ្នែក​Order​នៅ​ភោជនីយដ្ឋាន​ បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ Judge Audition សប្តាហ៍​ទី​៤ ដោយ​លើក​យក​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ស្រឡាញ់​ស្ទើរ​លេប​» ជា​សំនៀង​​​ដើម​របស់​លោក ណុប បា​យ៉ា​រិ​ទ្ធ មក​ធ្វើការ​បកស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្រោយ​បកស្រាយ​ចប់ សុខ ស៊ី​ឡា​លីន បានផ្ដល់​យោបល់​ថា ស្ដាប់​ដំបូង​អត់​ដឹង​ពី​ចំណុចខ្លាំង​របស់ សុវត្ថិ ទេ ដល់​ស្ដាប់​ចូល​R ឃើញថា ចេះ​ទប់​សំឡេង​ស្រែក​អត់​ឲ្យ​ឮ​ថ្លង់​នោះ​ទេ ហើយ​ដង្ហើម​វែង និង​មាន​កម្លាំង​ទៀត​។

ចំពោះ ឧក សុគន្ធកញ្ញា លើកឡើងថា ការ​បញ្ចេញ​សមត្ថភាព​នេះ អត់​មាន​កន្លែង​ភ្លាត់ស្នៀត​ទេ ធ្វើ​ឲ្យ​ចម្រៀង​១​បទ​នេះ ទៅ​រលូន​ល្អ ទាំង​សំឡេង​ក្រោម និង​សំឡេង​តឹងៗ​ខាងលើ​។ ទោះ​យ៉ាងណា កញ្ញា ថា សំឡេង របស់​សុវត្ថិ មាន​ចំណុច​មួយ ដូចជា​រាង​ថប់​ខាងក្រោយ អត់​សូវ​ថ្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ឆន សុវត្ថិ​រាជ វាយ​តម្លៃ​ថា បទ​ចម្រៀង​១​បទ​នេះ ការ​បកស្រាយ ទាមទារ​បច្ចេកទេស​ច្រើន ជាពិសេស​នៅ​ខាងក្រោម​។ តារា​ចម្រៀង​សម្បូរ​រោម​ដើមទ្រូង​រូប​នេះ​ បន្ត​ថា ពេលខ្លះ​ស្ដាប់ ទៅ​អត់​ទាន់​ដល់ កន្លែង​ខ្លះ​នៅ​រាង​ស្ទើរ​បន្តិចៗ​ដែរ តែ​សំឡេង​មានគុណ​ភាព​ល្អ​ហើយ​។ លោក​បន្តថា កន្លែង​ខ្លះ​រាង​ថប់ អាច​មកពី​សុខភាព​មិន​ដឹង ឬ​ទម្លាប់​ច្រៀង​ពី​ដើម​អញ្ចឹង។


ចំពោះ លោក ណុប បា​យ៉ា​រិ​ទ្ធ យល់​ឃើញ​ថា ការប្រើប្រាស់​សំឡេង​របស់​សុវត្ថិ នៅក្នុង​ចម្រៀង​មួយ​បទ​នេះ មាន​ភាពជា​ខ្លួនឯង​ច្រើន​។ ប៉ុន្តែ​កន្លែង​ខ្លះ​ៗ ទៅជា​ស្រដៀង ឆន សុវត្ថិ​រាជ វិញ​។ ត្រង់​ចំណុច​នេះ លោក​ផ្ដល់​យោបល់​ថា យើង​អាច​ពត់​សំឡេង​យើង​ឲ្យ​ឆ្ងាយ​ពី​ម្ចាស់​ដើម ជា​រឿង​មួយ​ល្អ​បំផុត​។ ណុប បា​រ៉ា​រិ​ទ្ធ សរុប​ជា​រួម​ថា សម្រាប់​ចម្រៀង​១​បទ​នេះ សុវ​ត្ថិ មាន​ចំណុច​ល្អ​ច្រើន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​វាយតម្លៃ​ចប់ សុខ ស៊ី​ឡា​លីន ផ្ដល់​Yes, ឱក សុគន្ធ​កញ្ញា ឲ្យ​No, ណុប បា​យ៉ា​រិ​ទ្ធិ ជា​ម្ចាស់​បទ ឲ្យ Yes ខណៈ ឆន សុវត្ថិ​រាជ ជា​អ្នក​សម្រេច​ចុងក្រោយ ឲ្យ​No ជាហេតុ​ធ្វើ​ឲ្យ​បេក្ខជន​រូប​នេះ បាន​Yes ២ និង​No២ មិនអាច​ជាប់​ទៅ​វគ្គ​បន្តបាន​នោះឡើយ ព្រោះ​អ្នក​ជាប់ ទាល់​តែ​មាន​Yes​ចាប់ពី​៣​ឡើងទៅ​។ ក្រោយ​ធ្លាក់​រួចមក បេក្ខជន​រូបនេះ បាន​ត្រឹមសោកស្ដាយ​ត្រឡប់​ទៅ​ក្រោយ​យំ​ឱប ពិធី​ការិនី​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment