ស្របពេលមហាជនកំពុងរិះ,គន់ចំពោះការសម្រេចចិត្តរបស់ខ្លួនដោយឆ្លើយNoទៅកាន់បេក្ខជន ទុំ សុវត្ថិ ធ្វើឲ្យរូបគេធ្លាក់ចេញពីកម្មវិធីCambodian Idolនោះ ស្រាប់តែតារាចម្រៀង ឆន សុវណ្ណរាជ បានបង្ហោះសារមួយ ធ្វើឲ្យបញ្ហានេះ កាន់តែក្ដៅគគុកថែមទៀត ដូចយកភ្លើងចាក់លើសាំងអញ្ចឹង។
ឆន សុវណ្ណរាជ បានបង្ហោះរូបថត ២ ៣សន្លឹកជាមួយស្រីអូន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ហើយដាក់Captionដូច្នេះថា «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន
រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រលាញ់អ្នកទាំងអស់គ្នា love you»។
តាមរយៈការបង្ហោះសារ ក្នុងកាលៈទេសៈដ៏ក្ដៅគគុកនេះ បានធ្វើឲ្យអ្នកគាំទ្រតារាចម្រៀង ឆន សុវណ្ណរាជ គិតថា ជាCaptionប្រហារក្ដីស្រឡាញ់របស់ពួកគេ ហើយក៏បានខំមិនឆ្លើយតបវិញព្រោងព្រាត រហូតដល់អ្នកខ្លះប្រកាសឈប់ស្ដាប់បទចម្រៀងរបស់ តារាចម្រៀងសម្បូររោមដើមទ្រូងនេះទៀតផង។
ឆ្លើយតបទៅនឹងការលើកឡើងជាច្រើនរបស់អ្នកគាំទ្រខ្លួននោះ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ តារាចម្រៀង ឆន សុវណ្ណរាជ បានបកស្រាយតាមរយៈខំមិនក្រោមផុសនោះថា «ជូនដល់មនុស្សជាទីស្រលាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិនមែនធុងសំរាម តាមសង្ឃដីការបស់លោកគ្រូគូសុភាព មិនមែនថាអោយបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផល ដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួន ដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាអោយបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង»។
ទោះជាមានការបកស្រាយក៏ដោយ, អ្នកគាំទ្ររបស់លោកនៅតែមិនទទួលយក ហើយនាំគ្នាតបវិញថា «ពូរាជគិតថា fan ជាគោ អត់ដឹងខ្យល់អីសោះមែន xD ពូរាជនិយាយម៉េចគេយល់អស់ហើយ បើពូរាជល្អ ត្រឹមត្រូវមិនមែនពូរាជផុសនិយាយបែបនេះក្នុងកាលៈទេសៈ នេះទេ គេថាគិតអោយបានមុនគូរ មុនធ្វើអ្វីគួរមើលស្ថានការណ៍ផង, តារាក្នុងដួងចិត្តខ្ញុំតាំងពីតូចដល់ធំតែមកធ្វើឲ្យខ្ញុំស្អប់ក្នុងថ្ងៃនេះមិនគួរឡើយ Caption ប្រហារក្ដីស្រឡាញ់មហាជន,
Captions លោកឆនសុវណ្ណរាជនិយាយចេញមកដូចជាមើលងាយទៅដល់អ្នកគាំទ្រខ្លាំងណាស់,លោក បានល្បីដល់សព្វថ្ងៃក៏ដោយសារមហាជនដែរ។ ដូច្នេះកុំមានអំនួតលើខ្លួនឯងខ្លាំងពេក។ ហើយលោកក៏មិនអស្ចារ្យជាងបេក្ខជន ដែលប្រឡងប៉ុន្មានដែរលើទឹកដមសំឡេង ព្រោះCaptions លោកបានសរសេរមកនេះគឺច្បាស់ណាស់ចង់បាញ់សំដីទៅដល់មហាជន ដែលបានរិះគន់ ហើយចំពោះខ្ញុំគិតថា សំឡេងបេក្ខជន ដែលមកប្រឡងនេះគឺគួរតែជាប់នៅក្នុងវគ្គនេះ។,
តែក្នុងកាលៈទេសៈនេះ បងគួរតែកុំប្រើពាក្យបង្កប់ន័យពេកធ្វើធម្មតាដូចកាលមិនទាន់មានរឿងទៅវាល្អជាង ខ្ញុំមិនស្អប់បងគ្រាន់តែមិនចង់អោយគេស្អប់បងជាងនេះ ព្រោះបងក៏ជាIdolរបស់ខ្ញុំមួយរូបដែរ, ពេលមានរឿងនេះកើតឡើងទើបសរសេរចេញមែននាងរាជ ពូកុំកុហកសតិសម្បជញ្ញៈខ្លួនឯងណា នាងធ្វើនាងដឹងខ្លួនឯងហើយ»៕