ក្រោយពីបេក្ខជន ទុំ សុវត្ថិ ច្រៀងបទ «ស្រឡាញ់ស្ទើរលេប»របស់លោកណុប បាយ៉ារិទ្ធ ក្នុងការបង្ហាញសមត្ថភាពក្នុងកម្មវិធីCambodian Idolរដូវកាលទី៤ បានយ៉ាងពីរោះហើយ នៅតែត្រូវបានធ្លាក់ចេញពីកម្មវិធីនោះ តារាចម្រៀង ខេមរៈ សិរីមន្ត មានក្ដីអាណិត បានផ្ដល់ថវិកា១ពាន់ដុល្លារ ដើម្បីលើកទឹកចិត្តដល់បេក្ខជនមកពីខេត្តស្ទឹងត្រែងរូបនេះ។
បង្ហោះភ្ជាប់ជាមួយស្ក្រីនសតវីដេអូ បេក្ខជនខាងលើ បង្ហាញសមត្ថភាពក្នុងកម្មវិធីCambodian Idol កំពូលតារាចម្រៀងមានងារជាឧកញ៉ារូបនេះ បានលើកទឹកចិត្តថា «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិកា1000$មានសមត្ថភាពពិតតស៊ូគង់បានសម្រេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»។
ពេលទទួលដំណឹងថា តារាចម្រៀង ខេមរៈ សិរីមន្ត ផ្ដល់ប្រាក់លើកទឹកចិត្តនោះ លោក ទុំ រដ្ឋា បានលើកម្រាមដៃ១០អរគុណថា «ខ្ញុំបាទ!ទុំ រដ្ឋា (ហៅ ទុំ សុវត្ថិ)ប្អូនក៏សូមគោរពអរគុណដល់លោកឧកញ្ញាបងខ្លាំងណាស់សម្រាប់ទឹកចិត្តនៃការជួយដល់ប្អូន
ប្អូនមានតែម្រាមដៃដប់សំពះអរគុណនិងជួនពរលោកឧកញ្ញាបងនិងក្រុមគ្រួសារសូមឱ្យជួបតែសេក្តីសុខនិងចម្រុងចម្រើនទៅមុខរហូតនេះជាលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ណាបង 011585468/081603205»។
គួរបញ្ជាក់ថា ក្រៅពីតារាចម្រៀង ខេមរៈ សិរីមន្ត ផ្ដល់ប្រាក់លើកទឹកចិត្ត១ពាន់ដុល្លារហើយនោះ តារាចម្រៀង ខាន់ ជេមស៌ ក៏បានលើកទឹកចិត្ត និងសន្យាផលិតបទចម្រៀង Original Song ទុំ រដ្ឋា មួយបទ និងចេញជាMVទៀតផង៕