ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសំឡេងនៃការរិះ,គន់ទៅលើតារាចម្រៀង ឆន សុវណ្ណរាជ កើនឡើងឥតឈប់ ជាពិសេសពេលលោកបង្ហោះសារមួយទៀតចំកាលៈទេសៈមិនល្អ កាន់តែធ្វើឲ្យបញ្ហាក្ដៅគគុកដូចយកសាំងចាក់លើភ្លើងអញ្ចឹង។
ឆន សុវណ្ណរាជ បានបង្ហោះរូបថត ២ ៣សន្លឹកជាមួយស្រីអូន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ហើយដាក់Captionដូច្នេះថា «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន
រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្ប,ថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រលាញ់អ្នកទាំងអស់គ្នា love you»។
សារនេះ ហើយបានធ្វើឲ្យបញ្ហាកាន់តែក្ដៅគគុក ហើយសំឡេងនៃការរិះគន់លោកកាន់តែកើនឡើង ទើបតារាចម្រៀងរូបនេះ ធ្វើការបកស្រាយតាមរយៈការខំមិនក្រោមផុសនោះថា «ជូនដល់មនុស្សជាទីស្រលាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិនមែនធុងសំរាម តាមសង្ឃដីការបស់លោកគ្រូគូសុភាព មិនមែនថាអោយបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផល ដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួន ដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាអោយបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង»។
ក្រោយពីបង្ហោះសារនេះរួចមក ឆន សុវណ្ណរាជ ក៏សម្រេចលុបសារនេះ ចោលវិញ ហើយចេញឡាយវីដេអូធ្វើការបកស្រាយថា ការលុបនេះ ដោយសារតែកុំឲ្យមានការយល់ច្រឡំបន្ថែមទៀតលើរូបលោក ដោយសារកន្លងមកលោកតែងតែប្រើប្រាស់ពាក្យនេះ ហើយទុកថាជាថ្ងៃមិនល្អរបស់លោកទៅចុះ។
តារាចម្រៀងសម្បូររោមដើមទ្រូងរូបនេះ បានបញ្ជាក់ថា ការរិះគន់ចំពោះការសម្រេចចិត្តរបស់លោកទៅលើ បេក្ខជន ទុំ សុវត្ថិ លោកមិនធ្វើការបកស្រាយអ្វីនោះទេ ព្រោះលោកជាមនុស្សសាធារណៈ មហាជនមានសិទ្ធិរិះគន់ តែលោកមិនធ្វើការនិយាយពាក់ព័ន្ធនឹងការសម្រេចចិត្តនេះទេ។
លោកថា រឿង ដែលលោកធ្វើការបកស្រាយនោះ ពាក់ព័ន្ធនឹងការបង្ហោះសាររបស់លោក មិនបាន ថាឲ្យបងប្អូន អ្នកគាំទ្រនោះទេ ដោយសារតែលោកចង់ បញ្ជាក់ប្រាប់ទៅមេរបស់ខ្លួនស្រីអូនថា ខ្លួនរត់ចោល ដោយសារតែចាញ់នឹងក្លិនទុរេនប៉ុណ្ណោះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ បកស្រាយលម្អិតខាងក្រោមនេះ ៖