ទប់ចិត្តមិនជាប់! ពូ​ឃ្លាំង មិនបដិសេធ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ រាជ រិ​ទ្ធ កញ្ញា និង លីន ហើយ​ប្រកាស​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរបស់បេក្ខជន ទុំ សុវត្ថិ ធ្លាក់ចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolក្រោមការសម្រេចចិត្តរបស់គណៈកម្មការ បានក្លាយជាប្រធានបទដ៏រសើបរបស់មហាជន ដោយពួកគេសម្ដែងការមិនពេញចិត្ត និងដាក់បន្ទុកខ្លាំងទៅលើលោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមហាជនមិនពេញចិត្ត និងយល់ឃើញប្រហាក់ប្រហែលគ្នាក៏ពិតមែន តែបើងាកមកមើលពូឃ្លាំងវិញ បានយល់ឃើញថា ការសម្រេចចិត្តរបស់គណៈកម្មការ ប្រហែលជាពួកគេបានគិតច្បាស់លាស់ និងមើលឃើញពីចំណុចខ្វះខាតរបស់បេក្ខជនត្រង់ចំណុចណាមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូឃ្លាំងកាលពីល្ងាចថ្ងៃទី២ ខែមិថុនា ដោយរៀបរាប់ដូច្នេះថា «ខ្ញុំ​ទើប​តែ​បានដឹង​រឿង​របស់​ប្អូនប្រុស​ម្នាក់​ ដែល​បាន​ចូលរួម​កម្មវិធី​ប្រលង​មួយ ​ហើយក៏មាន​ចិត្ត​រំ​ភើ​ប​ជាមួយ​ការតស៊ូ​របស់​ប្អូន សុវត្ថិ និង​សំឡេង​ដែល​ស្តាប់​ទៅ​ពីរោះ​ម្យ៉ាង​របស់​ប្អូន តាមពិត​ខ្ញុំ​គិតថា ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​ប្រហែលជា​គេ​បាន​គិត​ច្បាស់​ហើយ​ និង​បាន​ឃើញ​ពី​ចន្លោះ​ខ្វះខាត​របស់​ប្អូន​ត្រង់​ណាមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ប្អូន រាជ រិ​ទ្ធ កញ្ញា និង លីន សុទ្ធតែជា​អ្នកមាន​បទពិសោធន៍​​​លើ​ចម្រៀង​រាប់​ឆ្នាំ និងមាន​បទពិសោធន៍​​ធ្វើ​គណៈកម្មការ​កម្មវិធី ប្រលង​ពិភពលោក​នេះ​ជា​ច្រើនដង​មក​​ហើយ​ ក៏ដូចជា​ការរៀបចំ​របស់​អ្នក​រៀបចំ​កម្មវិធី ឬយ៉ាងណា បាន​គេ​សម្រេច​ចិត្ត​បែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ឃើញ​ ប្អូន​ឧកញ៉ា សិរី​មន្ត និង ខាន់ ជេមស៍ ដែលជា​សិល្បករ​រៀមច្បង មានចិត្ត​ជួយ​ទៅកាន់​ប្អូនប្រុស​ម្នាក់​នោះ លើកទឹក​ចិត្ត​ទៅដល់​គ្នា ដែល​អា​ច​រាប់ថា​ ជាមនុស្ស​ដែលមាន​សមត្ថភាព ដែរ​តែ​គ្មាន​ឱកាស​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ខ្ញុំ​ដូចគ្នា ខ្ញុំ​មាន Media ផ្ទាល់ខ្លួន​របស់ខ្ញុំ​មួយ​ឈ្មោះថា ណ​យ​ណ​យ​ណា ដែលមាន​ផលិត​បទ Original និង MV ឬ Short film សូម​លើក​ទឹកចិត្ត​ប្អូនដើរ​ទៅមុខ​បន្ត​ កុំ​បោះបង់ និង​បាក់​ទឹកចិត្ត​មិន​ថា​ប្អូនប្រុស សុវត្ថិ ឬបក្ខជន​ដែល​បាន​ធ្លាក់​ទាំងអស់គ្នា ដែល​គិតថា ​ខ្លួន​ពិតជា​មាន​សមត្ថភាព ឆន្ទៈ​នៃ​ការ​ខំប្រឹង ពូ ឃ្លាំង សូម​ស្វាគមន៍ មកកាន់​គ្រួសារ ណ​យ​ណ​យ​ណា ខ្ញុំ​នឹង​រីករាយ​ជួយ​មនុស្ស​ដែល​ខំប្រឹង​ពិតប្រាកដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​យល់​អារម្មណ៍ ​ដែលមាន​សមត្ថភាព តែ​គ្មាន​ឱកាស ព្រោះ​សម្រាប់​ខ្ញុំ​ក៏​អា​ច​រាប់ថា​ជា​អ្នក​ស្រលាញ់​សិល្បៈ​ម្នាក់​ដែរ ដែល​ស្មើនឹង​ជីវិត​ទី​២​របស់ខ្ញុំ បន្ទាប់ពី​ប្រពន្ធ និង​កូន ហើយ​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន ទម្រាំ​បាន​រក​ខ្លួន​ឯងឃើញ ចុងក្រោយ គ្មានអ្វី​ក្រៅពី​ពាក្យ​ថា ​អគុណ​ដែល​ឃើញ​ខ្មែរ ស្រលាញ់​ខ្មែរ នឹង​ចេះ​ជួយ​គ្នា​បែបនេះ អរ​ណាស់»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment