ថា​មែន​ៗ! ក្រោយ ឆន សុវណ្ណ​រាជ ​បង្ហើប​រឿង​នេះ​, សុខ សីឡា​លីន បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់​ សង្ស័យ​ជា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រៅពី​អាជីព​ជា​តារា​ចម្រៀង និង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodinan Idol​ នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ហើយ​នោះ​, សុខ ស៊ី​ឡា​លីន ក៏​ជា​មន្ត្រី​នគរបាល​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​បទ «​ពេល​លែង​មាន​អូន​ក្បែរ​» បាន​ជាប់​ជា​ស្ថាពរ​ក្នុង​ការ​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​នៃ​សាលា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​មូលហេតុ ដែល​ចូល​បម្រើ​ជា​មន្ត្រី​នគរបាល​នេះ គឺ​ដោយសារតែ​ចិត្ត​ស្រឡាញ់ និង​ដើម្បី​ស្របតាម​បំណង​របស់​ឪពុកម្ដាយ​របស់​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការធ្វើជា​គណៈកម្មកា​រ​ក្នុង​កម្មវិធី​Cambodian Idol​រដូវ​កាល​ទី​៤​សប្ដាហ៍​ទី​៣​កន្លងមក សុខ ស៊ី​ឡា​លីន បាន​ជួប​ជាមួយ​បេក្ខជន​ជា​មន្ត្រី​ប៉ូលិស​ផង​ដែរ ពេល​សួរនាំ​ចុះឡើង តារា​ចម្រៀង ដែល​ច្រៀង​បទ​អង់គ្លេស​បាន​យ៉ាង​ល្អ​រូបនេះ បាន​ប្រាប់​ពី​សមាសភាគ​របស់ខ្លួន​ថា រូបនាង​ជា​មន្ត្រីប៉ូលិស​នៅ​បណ្ឌិតសភា ឋានន្តរសក្ដិ ជា​អនុសេនីយ៍ទោ (​សក្ដិ​២)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​រឿង​ស្នេហា​វិញ យើង​មិនដឹង​ថា នាង​មាន​ម្ចាស់​បេះដូង​ហើយ ឬ​យ៉ាងណា​នោះទេ តែ​នៅ​ពេល​ធ្វើ​គណៈកម្មការ​ក្នុង​កម្មវិធី​Cambodian Idol ហើយ​គ្រូពេទ្យ​សង្ហា​បង្ហាញ​វត្តមាន ធ្វើ​ឲ្យ​រូប​នាង​វង្វេងវង្វាន់​ស្មារតី​លង់​នឹង​សម្រស់​ដុក​ទ័​រ​នោះ លោក​ឆន សុវណ្ណ​រាជ បាន​ឈ្លេច​សួរ​ថា «​បងប្រុស​មួយ ដែល​មកជា​មួយ​អា​លីន​នោះ យ៉ាងម៉េច​ហើយ​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មិនទាន់​អស់​ទេ​, ថ្មីៗ​នេះ មានការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយ​គេ​បានឃើញ​តារាចម្រៀង​សម្បុរ​ស្រអែម​ស្រស់ សុខ សីឡា​លីន បង្ហាញ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់ នៅក្នុង​បណ្ដាញ​សង្គម​​ទីក​តុ​ក ដោយមាន​ពាក់អាវ​គូស្នេហ៍​ថែមទៀត​ផង​។ មានការ​សង្ស័យថា បុរស​ម្នាក់នេះ​ជា​ម្ចាស់​ចិត្ត​របស់​តារាចម្រៀង សុខ សីឡា​លីន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គេ​ចាំបាន​ថា​ចាប់តាំងពី​ចែកផ្លូវ​ជាមួយ​អតីត​គូស្នេហ៍​លោក អ៊ុក មិន​ណា​រិ​ទ្ធ ជា​តន្ត្រីករ​នៅក្នុង​ក្រុម​ចចក​សមុទ្រ​ប្រមាណ​ជាង​បី​ឆ្នាំ​មក​តារាចម្រៀង សុខ សីឡា​លីន មិនដែល​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​រូប​ណា​ជាពិសេស​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក​តារាចម្រៀង​រូបនេះ​ធ្លាប់​ប្រាប់ថា នឹង​រៀបការ​ទៅតាម​លេខ​រៀង​មុន សុខ ស្រី​លក្ខណ៍ ជា​ប្អូនស្រី តែ​ផ្ទុយទៅវិញ​ប្អូនស្រី​របស់​នាង​បាន​រៀបការ និង​មានកូន​ប្រ​ឡែល​ទៅហើយ សុខ សីឡា​លីន នៅ​បន្ត​រស់នៅក្នុង​ភាព​នៅ​លីវ​ដដែល​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment