និយាយដល់ឈ្មោះ អ៊ីអ៊ី , អ្នកលេងបណ្ដាញសង្គមទីកតុកច្បាស់ជាស្គាល់មិនខាន ដោយនាងនិយាយ និងអាន ខ្មែរមិនសូវច្បាស់នោះឡើយ។ តែអ្វីទាំងនេះ បែរជាធ្វើឲ្យមានអ្នកចូលចិត្តនាងច្រើនទៅវិញ រួមផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះ។
អ៊ីអ៊ី ជាកូនកាត់ខ្មែរ-កូរ៉េមួយរូប រស់នៅប្រទេសកូរ៉េខាងត្បូង ហើយកាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ រូបនាង បានធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសខ្មែរ ធ្វើឲ្យផ្អើលអស់អ្នកគាំទ្រជាច្រើន មកទទួលស្វាគមន៍នាង រួមទាំងអ្នកសារព័ត៌មានទៅសម្ភាសន៍ទៀតផង។
ថ្មីៗនេះទៀតសោត ក្រុមហ៊ុនម្ដាយរបស់នាង EEW9ទើបតែទទួលបាន តារាចម្រៀង តន់ ច័ន្ទសីម៉ា ធ្វើជាទូតសុឆន្ទៈ(BA) ដែលពិធីចុះកិច្ចសន្យា ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ខណៈលោកយឹម តាស្រង់ ក្លាយទៅជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះនោះ។
នៅក្នុងពិធីនោះ គេឃើញវត្តមានម្ដាយរបស់នាងស្លៀកពាក់យ៉ាងសមសួនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ តែមិនដឹងថា អ៊ីអ៊ី បានមកខ្មែរជាមួយម្ដាយរបស់នាង ឬយ៉ាងណានោះទេ ស្រាប់តែពេលនេះ លេចឮដំណឹងថា នាងធ្លាក់ខ្លួនឈឺលើកទី១។
បង្ហោះភ្ជាប់ជាមួយ រូបថតអ៊ីអ៊ីកំពុងដេកឈឺ និងស្ក្រីនសតវីដេអូ ខល ជាមួយគ្នានោះ, ម្ដាយរបស់នាងបាន សរសេរសារ បញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នៅលើទំព័រហ្វេសប៊ុក «E E black9»ថា «កូនម្តាយ កូនមាសកូនពេជ្រតាំងពីតូចរហូតដល់ធំមិនដែលឈឺទេលើកទី 1 ហើយ»។
តាមរយៈនេះ អ្នកគាំទ្រ ជាច្រើន បានជូនពរស្រដៀងៗគ្នាថា «អ៊ីអ៊ី. បងជូនពរអោយឆាប់ជាណា ឆាប់មកធ្វើក្រមុំឡិកឡក់អោយបង បានសើចទៀតណាកូនក្រមុំដល់ស្អាតជាងគេ, អ៊ីអ៊ី មីងជូនពរអោយឆាប់ជាណាឆាប់មកធ្វើក្រមុំឡិកឡក់អោយមីងបានសើចទៀតណាកូន»។ ចំណែក លោក ប៉ែន ចំរ៉ុង ក៏បានចូលទៅខំមិនជូនពរដែរថា «ពូសូមជូនពរឆាប់ជា និងមានសុខភាពល្អឆាប់ៗណាក្មួយស្រី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ អ៊ីអ៊ី ទើបតែ ឡាយវីដេអូ ហើយឆ្លៀតបង្ហាញរូបសាក់នៅលើដៃ, នៅចន្លោះដើមទ្រូង និងកដល់ អ្នកតាមដានរបស់ខ្លួននោះ ស្រាប់តែពេលនេះ ទទួលដំណឹងថា នាងធ្លាក់ខ្លួនឈឺលើកទី១តែម្ដង។ ទោះយ៉ាងណា គេមិនដឹងថា នាងធ្លាក់ខ្លួនឈឺជំងឺអ្វី ហើយដោយសារមូលហេតុអ្វីនោះឡើយ៕ សូមទស្សនាវីដេអូខាងក្រោម ៖