ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ តារាកំប្លែងដ៏ល្បីឈ្មោះអ្នកនាងអ៊ីត បានបញ្ជាក់ថា រូបអ្នកនាងវិជ្ជមានជំងឺកូវីដ-១៩ ហើយកំពុងតែសម្រាកព្យាបាលនៅក្នុងសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដោយមានការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យ៉ាងដិតដល់។
លុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នាយចឺម និងក្រុមក្រុមគ្រួសារ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជូនមកកាន់មណ្ឌលធ្វើចត្តាឡីស័ក និងសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសង្ស័យមានផ្ទុកវីរុសនេះ បន្ទាប់មានការពាក់ព័ន្ធជាមួយនាងអ៊ីត ដែលត្រូវជាមីបង្កើតរបស់ខ្លួននោះ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នាយចឺម មានការពាក់ព័ន្ធជាមួយ នាង អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបនៅរសៀលនេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយ ព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺនិងធ្វើតេស្តវីវុសកូវីដ-១៩តែម្តង។
ងាកមកអ្នកនាងខ្ញុង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១នេះ បានខលទៅអ្នកនាងស្រីអ៊ីត សាកសួរសុខទុក្ខ ប៉ុន្តែមិនដឹងថា ពួកគេ និយាយអ្វីខ្លះនោះឡើយ គ្រាន់តែឃើញអ្នកនាងខ្ញុង បង្ហោះរូបថតខលជាមួយស្រីអ៊ីត ហើយប្រាប់ស្រីអ៊ីតថា «ឈប់យំណាសំឡាញ់ ឯងជាឆាប់ៗហើយ»។
ក្រោយមកនៅយប់ថ្ងៃដដែលនោះ ដោយឃើញការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះនៅកម្ពុជានោះ អ្នកនាងខ្ញុង បានបង្ហោះរូបថតសម្រក់ ទឹក ភ្នែក ពោលពាក្យយ៉ាងខ្លីថា «ឱកម្ពុជាខ្ញុំអើយ តើនឹងរីករាលដាលជំងឺកា.ចសា.ហាវនេះប៉ុន្មានអ្នកបន្តទៀត អ្នកបន្ទាប់ជានរណា»។
និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែទទួលដំណឹងថា តារាចម្រៀងបញ្ញា សិទ្ធិ បានឆ្លងជំងឺកូវីដ១៩ផងដែរ ហើយអ្នកនាងខ្ញុង ក៏បានបង្ហោះរូបគេ រួមនឹងឡានពេទ្យមកដឹក អមដោយសារជូនពរថា «ឈប់ឱ្យឆាប់ជាសះស្បើយណាឆាប់ត្រឡប់មកផ្ទះវិញ»។
គួរបញ្ជាក់ថា អ្នកសិល្បៈ គ្រួសារអ្នកសិល្បៈ និងបុគ្គលល្បីៗជាបន្តបន្ទាប់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមានដូចជា ៖ អ្នកនាង កែវ ច័ន្ទនិមល , លោកណុប បាយ៉ារិទ្ឋ , អ្នកនាង សុគន្ឋ និសា , កញ្ញាវី ឌីណែត ព្រមទាំងម្តាយ និង បងថ្លៃ ឱក សុគន្ធ កញ្ញា, ស្វាមីអ្នកនាងប៉ែន ស្រីពេជ្រ , លោក អេកូ វ៉ាក់សង អ្នកដឹកនាំសម្តែង តារាកំប្លែង ស្រីអ៊ីត អតីតសង្ឃ កក្កដា សោភ័ណ្ឌ៕