បែក​ធ្លាយ​! មុន​ឡើង​ប្រឡង​ Cambodian Idol ​ ណាន វីសារ​ ធ្វើ​រឿង​ដ៏​កក្រើក​មួយ​នេះ ដោយ​ធ្លាប់…​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ វគ្គ​Judge Audition សប្ដាហ៍​ទី​៣​កន្លង​ទៅ​នេះ លោកគ្រូ​ពេទ្យ សង្ហា​ម្នាក់ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​សុខ ស៊ី​ឡា​លីន លង់​ស្នេហ៍​រហូត​វង្វេងវង្វាន់​ស្មារតី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះ​យ៉ា​ណា នៅ​ពេល​នោះ ហាក់​ដូច​ជា​ការ​លេងសើច​ដើម្បី​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ក្នុង​សប្ដាហ៍​ទី​៤​ឯណេះ​វិញ អ្នកលក់ ឡាន​ម្នាក់ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង សុខ ស៊ី​ឡា​លីន ស្រក់​ទឹកភ្នែក​ពិតៗ ព្រោះតែ​បេក្ខជន​​ បា,ញ់​ចំ​បេះដូង​នាង​ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​ចាប់ផ្ដើម​បង្ហាញ​សមត្ថភាព​នោះ បេក្ខជន ណាន វី​សារ អាយុ​២១​ឆ្នាំ មកពី​ខេត្ត​សៀមរាប ប្រកប​របរ​ជា​អ្នកលក់​ឡាន និង​ច្រៀង​ផង​នោះ បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​កម្សត់​របស់​ខ្លួន។ ពេល​និយាយ​ចប់ បេក្ខជន មាន​មុខមាត់​ស្រដៀង តារា​ចម្រៀង ហ្សូ​ណូ ម្នាក់​នេះ បាន​លើក​យក​បទ​«​តើ​បង​មាន​ថ្ងៃ​នោះ​ទេ​» មក​បកស្រាយ ហើយ​ប្រាប់​ថា ផ្ញើជូន គណៈកម្មការ សុខ ស៊ី​ឡា​លីន ជាពិសេស​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តាមរយៈ​​​​​បទ​នេះ បេក្ខជន ណាន វី​សារ បាន​ច្រៀង​យ៉ាង​ពីរោះ​, មាន​ទំនុក​ចិត្ត និង​ទទួលខុសត្រូវ។ ពេល​ច្រៀង​ចប់ តារា​ចម្រៀង សុខ សីឡា​លីន រលីងរលោង​ទឹកភ្នែក រៀបរាប់​ថា​ និយាយ​ត្រង់ ក្នុង​ជីវិត​ខ្លួន​ក្រៅពី​ប៉ា​ម្នាក់ មិនដែល​មាន​បុរស​ណា​ម្នាក់​ផ្ដល់​ភាព​កក់ក្ដៅ សូម្បីតែ​បងប្រុស ក៏​អត់​សូវ​ផ្ដល់​ភាព​កក់ក្ដៅ​ដែរ​ ហើយក៏​កម្រ​មាន​បុរស​ណា​និយាយ​ពាក្យ​លួងលោម​ផ្អែមល្ហែម ក្នុង​ន័យ​លើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈកម្មការ ​សុខ ស៊ី​ឡា​លីន និយាយ​បណ្ដើរ ជួត​ទឹកភ្នែក​បណ្ដើរ​ទៀត​ថា ខ្លួន​រាល់ថ្ងៃ ដូចជា​មនុស្ស​ប្រុស​ផង ​ស្រី​ផង ហើយ​ការ​រំភើប​នេះ ដោយសារតែ​បេក្ខជន បា​,​ញ់​ព្រួញ​មក​ចំ​ពេក ចំ​ចំណុច ដែល​ខ្លួន​កំពុងតែ​ខ្វះខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ចំណុច​នេះ​ សុខ ស៊ី​ឡា​លីន រៀបរាប់​ទាំង​អួល​ដើម​.​ក​ទៀត​ថា ពេលខ្លះ​ឃើញ​សេចក្ដី​សុខ​របស់​ បង​​កញ្ញា ធ្វើ​ឲ្យ​ខ្លួន​រំភើប​ថា ខ្លួន​ប្រហែលជា​រឹងមាំ​ពេក​មិន​ដឹង បានជា​កម្រ​ជួប​បុរស​ណា ដែល​ចង់​ជួយ​មើលថែ​។ ​ក្រោយ​សុខ ស៊ីឡាលីន រៀបរាប់​ចប់, ​គណៈកម្មការ​ម្នាក់ៗ បាន​លើក​សរសើរ​បេក្ខជន​ខាងលើ មិន​ដាច់​ពី​មាត់ ហើយ​ចុងក្រោយ​បាន ​សម្រេច​ផ្ដល់​«​យេ​ស​»៤​ដល់​រូបគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឡប់​មក​និយាយ​មុន​ពេល​បេក្ខជន​ម្នាក់​នេះ ឡើង​ប្រឡង​កម្មវិធី​ខាងលើ​វិញ ស្រាប់តែ​អ្នកគាំទ្រ​មួយ​ចំនួន បាន​ប្រទះ រូបគេ​ដើរ​ម៉ូត ក្នុង​កម្មវិធី fashion show Queen Victoria Spring Summer Collection 2023។ អ្នកគាំទ្រ បាន​ប្រទះ​ឃើញ​ តាមរយៈ​វីដេអូ ដែល​ណាន វិសារ ​បាន​បង្ហោះ​កន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅក្នុង​វីដេអូ ដែល​បង្ហោះ កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២២ ណាន វីសារ បាន​បង្ហាញ​មោទនភាព​ចំពោះ​ខ្លួនឯង​ថា «​ក្នុងនាម​ជា​កូន​ខ្មែរ​ម្នាក់ ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដែលបាន​ចូលរួម​ជា​ម៉ូ​ដែល ​ក្នុង​កម្មវិធី​ដ៏​ធំ និង​អស្ចារ្យ​ប្រចាំ​ឆ្នាំ​មួយ​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​កម្មវិធី Fashion Show ដ៏​ធំ​នឹង​ទំនើប​មួយ ​ដែល​មាន Collection ១០០​ឈុត​ដំបូង​បំផុត​ក្នុង​ប្រទេស​កម្ពុជា និង​ដំណើរការ​បាន​យ៉ាង​រលូត ក្រោម​ស្នាដៃ​អ្នក Design យ៉ាង​ស្ទាត់ជំនាញ​លោក Oliva Kong​។ ជាពិសេស​មានការ​សហការ​យ៉ាង​ល្អ​ពី​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​គឺ​បងស្រី Vitiny Hemthon​។ »៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment