និយាយដល់ឈ្មោះ តារាចម្រៀងតន់ ចន្ទសីម៉ា ប្រិយមិត្តមួយចំនួនច្បាស់ បានជ្រាបរួចមកហើយថា រូបនាង ជាអតីតជាសិស្សជយលាភីស្មូតកំណាព្យលេខ១ប្រចាំ ខេត្តតាកែវ ហើយមានឧបនិស្ស័យសិល្បៈទាំងពីកំណើត ដោយនាងមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។
បើនិយាយពីរូបសម្រស់វិញ បច្ចុប្បន្ន តារាចម្រៀងគ្រាប់ពេជ្រប្រចាំផលិតកម្មGalaxy Navatraពិតជាស្រស់ស្អាតខ្លាំងណាស់ មើលទៅខុសគ្នាដាច់ពីពេលប្រឡង។ ប្រការនេះ បានធ្វើឲ្យមតិមួយចំនួនលើកឡើងថា រូបនាងធ្វើការកែកុនខ្ទេចខ្ទី ទើបធ្វើឲ្យទម្រង់មុខខុសគ្នាដាច់ កាលពីពេលប្រឡងនោះ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ តារាចម្រៀងមានដើមកំណើតពីខេត្តតាកែវរូបនេះ បានទទួលស្គាល់ថា ខ្លួនពិតជាបានកែសម្ផស្សពិតមែន ប៉ុន្តែមិនមែនកែខ្ទេចកែខ្ទី ដូចដែលបងប្អូនមួយចំនួនលើកឡើងនោះឡើយ។
សីម៉ា បានបញ្ជាក់ថា ខ្លួនបានធ្វើច្រមុះ ពត់ធ្មេញ, លួចចា,ក់ចង្កា ហើយ គីឡូក៏ស្រកជាងមុន។ ពេលប្រឡងក៏អត់ទាន់អស់កម្ពស់ដែរ ហើយឥឡូវរាងដកកម្ពស់បន្តិច រាងស្គមបន្តិចទៅ ធ្វើឲ្យផ្ទៃមុខរាងប្រែប្រួល អញ្ចឹងការស្រកគីឡូ ការពត់ធ្មេញ ក៏ធ្វើឲ្យយើងប្រែប្រួលផងដែរ។
ស្របពេលបច្ចុប្បន្ន រូបសម្រស់ប្រែប្រួលជាស្អាតនោះ ស្រាប់តែលេចចេញនារីម្នាក់ទៀត មើលមួយភ្លែតស្មានតែតន់ ច័ន្ទសីម៉ា ដល់ពិនិត្យជាក់ស្ដែងទៅរាងខុសគ្នាត្រង់ខ្ទង់ច្រមុះ, បើកែកុនបន្តិចទៀតធានាថាដូចទៅនឹងតារាចម្រៀង តន់ ចន្ទសីម៉ា តែម្ដង។
ជាក់ស្ដែង នារីម្នាក់នោះ ប្រើប្រាស់គណនីទីកតុក ឈ្មោះJEE TAA បានបង្ហោះវីដេអូ ធ្វើកាយវិការតាមសំឡេងបទថ្មីរបស់ តន់ ចន្ទសីម៉ា ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមមួយនេះ ចាប់អារម្មណ៍ចូលទៅខំមិនព្រាត លើកឡើងពីមុខមាត់ស្រដៀងទៅនឹងតារាចម្រៀងម្ចាស់បទ«មីឆុងមីកំប៉ុងមីឆា»។
ពួកគេ បានលើកឡើងដូច្នេះថា «ដូចសីម៉ាម្ល៉េះ, លើកខ្ទង់ច្រមុះបន្តិចដូចម៉ង, មើលច្រឡំដូចណាស់, ស្មានតែ តន់ ចន្ទសីម៉ា ដូច៩៨ភាគរយ, ស្រដៀង៧០ភាគរយ, មើលមួយភ្លែតស្មានតែម្ចាស់បទ, ដូច៩៩ភាគរយ, ដូចណាស់, បងធ្វើច្រមុះដូចកូនភ្លោះម៉ង, គូកន្ទុយភ្នែកដូចម៉ងចែ»៕ សូមទស្សនាវីដេអូខាងក្រោម ៖