អាណិត​ណាស់! ម្ដាយ​តារា​សម្ដែង​ គង់ ម៉ូនីកា​ ពោល​ពាក្យ​យ៉ាង​ក្ដុកក្ដួល, គ្នា​ស្លា,ប់​ទៅ​ហើយ​ស្រាប់តែ​បែក​ធ្លាយ​ថា (មាន​វីដេអូ)

ក្រោយ​ពី​តារា​សម្ដែង គង់ ម៉ូ​នី​កា បាន​ទទួល​មរណភាព ដោយសារ​គាំ​,​ង​បេះដូង កាលពី​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២ នោះ ស្រាប់តែ​មាន​ការ​ទម្លាយ​ពី​ឧកញ៉ា ហេង ឡុង​ថា ការ​ស្លា,ប់​របស់នាង អាច​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្សេង​ទៀត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ឧកញ៉ា ហេង ឡុង វិញ នៅ​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២ បាន​ទម្លាយ​ថា «​ព័ត៌មាន​ក្រៅផ្លូវការ “​មរណភាព​របស់​កញ្ញា គង់ ម៉ូ​នី​កា មាន​ពាក់ព័ន្ធ​នឹង​ការវះ,កាត់​ដើមទ្រូង​មិន​ប្រក្រតី​” ខ្ញុំបាទ​នឹងសិក្សា​លម្អិត​អំពី​បញ្ហា​នេះ​។ ​សូម​វិញ្ញាណក្ខន្ធ​កញ្ញា​ទៅកាន់​សុគតិភព​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ហោះ​នេះ​រួចមក មានមតិ​មួយចំនួន​ប្រតិកម្ម​ព្រាត ហើយ​ឆ្លើយតប​ទៅ​ឧកញ៉ា ហេង ឡុង​ថា «​បង​ជួយ​លុប បើ​​​បង​មិន​ដឹងអី​. គ្នា​មេរោគ​ក្នុង​ក្រពះ​. ញុំា​ថ្នាំ​ក្រពះ ហើយ​គាត់​ញុំា​ទុរេន ធ្វើទុក្ខ​ដួល​សន្ល​,​ប់​. ក៏ ជួ​យ​សង្គ្រោះ​មិនទាន់ បើ​មិន​ដឹង​ឆាត​មក​ខ្ញុំ​, បើ​មិន​ដឹង​ច្បាស់​សូម​កុំ​ផុស ប៉ះ​,​ពាល់​ដល់​មនុស្ស​ដែល​បាន​ស្លា​,​ប់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ ​ប្អូន​របស់​តារា​ស្រី​ខាងលើ ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ «Long Ty» បាន​បង្ហាញ​សំបុត្រ​បញ្ជាក់​ពី​ពេទ្យ​ក្រោម​ផុស​របស់​លោក​ឧកញ៉ា ហេង ឡុង ហើយ​ប្រាប់​ច្បាស់ៗ​ថា «នេះ​ជា សំបុត្រ​ចេញ​ពី​ពេទ្យ ថា​គាត់​ឈឺ មេ​រោគ​ក្រពះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នា​នេះ​ ​ប្អូន​របស់​គង់ ម៉ូនីកា​ ក៏​បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួនដែរ​ថា «​ក្នុងនាម​ខ្ញុំ​ជា ប្អូន ដែល​នៅ ជិតស្និទ្ធ​បំផុត របស់ Kong Monika ចង់​ប្រាប់​ថា​: B monika គាត់​ផុត​ទៅ​ដោយ​ជំ,ងឺ​ប្រចាំកាយ បេះដូង និង​ក្រពះ សូម​ចិត្ត​មនុស្ស​គិត​អវិជ្ជា​មាន​មួយចំនួន​តូច អោយតែ​ឮថា​ស្លា​,​ប់ ​ដោយសារ​ជំងឺ​បេះ.ដូង​គឺ​គាំង​ថ្នាំ​លេង​គ្រឿ​,​ង​ញៀ​,​ន​នោះ​… គាត់​ស្លា​,​ប់​ទៅ​ហើយ​កុំ​បង្កើត​រឿង​អោយ​ឈ្មោះ​អាក្រក់​ដល់​គាត់​អី​អោយ​គាត់​ទៅ​ដោយ​ស្រស់​ស្អាត​ឈ្មោះ​ល្អ​ផង​ចុះ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ម្ដាយ​របស់​តារាសម្ដែង រូបនេះ មិន​បាន​ធ្វើការ​បកស្រាយ​អ្វី​នោះទេ តែ​បាន​បង្ហោះ​សារ​យ៉ាងក្ដុកក្ដួល​នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះថា «ទើប​ចេញពីពេទ្យបានពីរថ្ងៃ ឥលូវកូន​ទៅចោលម្ដាយហើយ ​កើតជាតិណាណាសូមអោយកើតជាកូនរបស់ម៉ែគ្រប់ជាតិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា តារា​ស្រី គង់ មូ​នី​កា ចាប់ផ្ដើម​មានឈ្មោះ​បោះ​សំឡេង ក្រោយ​សម្ដែង​នៅ​ក្នុង MV បទ​ចម្រៀង «​រាំ​គ្រលែង​ចង្កេះ​» របស់​តារា​ចម្រៀង Tempo ដោយសារ រូបនាង ហ៊ាន​ស្លៀក​ឈុត​ប៊ី​នី បង្ហាញ​ដើមទ្រូង​មូល​ក្លុំ និង​ជើង​ដ៏​ស្រ​ឡូ​ន​ទាំង​គូ​ ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក តារា​ស្រី​រូបនេះ បាន​សាង​ស្នាដៃ​ធំ​មួយទៀត តាមរយៈ​ការសម្ដែង MV ក្នុង​បទ​ចម្រៀង «​ជូន​ដំណើរ​អូន​ឡើងលើ​ផ្លូវ​ហាយវ៉េ​» របស់​តារាចម្រៀង​សំឡេង​ស្អក​ខេ​ម ដោយ MV​មួយ​នេះ បាន​ចំណាយ​ដើមទុន​ច្រើន​បំផុត របស់​ផលិតកម្ម កាឡាក់ស៊ី​ណា វ៉ា​ត្រា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MV​នេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ណាស់ ព្រោះ​ឈុត​ឆាក​ទាក់ទាញ​ស្ទើរ​គ្រប់​ប្លង់ មាន​ទាំង​ឈុត​ស៊ី​អារម្មណ៍ បា​,​ញ់​ប្រ​,​ហារ មើល​ឡើង​ជក់ចិត្ត។ តែ​គួរ​ឲ្យ​ស្ដាយ​ ពេលនេះ តួ​ស្រី​ក្នុង​MVនេះ ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ​ហើយ​ស,ព​របស់​នាង​កំពុង​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ទួល​អស់លោក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment