ក្ដៅខ្លួន​ងំ! ស្ងាត់ៗ ម៉ូលីកា ដាក់ប៉ុន្មានប៉ុស្ដិ៍នេះ ស៊ីអារម្មណ៍ដល់ហើយ ហើយថែមទាំងប្រាប់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ​អតីត​តារា​ចម្រៀង​ផលិតកម្ម​Rock​ម៉ូ​លីកា ​បាន​រៀបការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន កាលពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០ ​ធ្វើ​ឲ្យ​កក្រើក​ក្នុង​ពិភព​សិល្បៈ​ ព្រោះតែ​រៀបចំ​ពិធី​មង្គល​យ៉ាង​ប្រណិត​ចំណាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ អ្នកនាង​ម៉ូ​លីកា ក៏បាន​ពពោះ ហើយ​ធ្វើការ​សម្រាលកូន​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២០ ដោយ​កូនស្រី​នោះ មានឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា។ ការ​មាន​កូនស្រី​នេះ គេ​សង្កេត​ឃើញ​ថា គ្រួសារ​របស់​ពួកគេ កាន់​តែ​មាន​សុភមង្គល ​ខណៈ​មុន​រៀបការ​អ្នក​ទាំងពីរ​ធ្លាប់​មាន​ប្រវត្តិ​ស្នេហ៍​កម្សត់កម្រ​ជាមួយគ្នា​ជាង​៣​ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មួយរយៈ​ចុងក្រោយ​នេះ អ្នកនាង​ម៉ូ​លីកា បាន​បង្ហោះ​Caption​ប្លែកៗ​ជា​បន្តបន្ទាប់ ជាមួយ​នឹង​ការ​បង្ហាញ​រាង​ដ៏​ស្រ​ឡូ​ន​របស់​ខ្លួន ស្ថិតក្នុង​សម្លៀក​បំពាក់​​ស៊ីអារម្មណ៍​នៅ​មាត់​សមុទ្រ​ ធ្វើ​ឲ្យ​ប្រុសៗ​ឃើញ​ហើយ មិន​អាច​អូស​រំលង​បាន​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាល​ពិ​ថ្ងៃទី​៦ មិថុនា នាង​បាន​បង្ហោះ​រូបថត​របស់ខ្លួន​ស៊ី​អារម្មណ៍​ជាច្រើន​សន្លឹក ហើយ​ដាក់​Caption​ថា «​មនុស្ស​ខ្ញុំ​ខ្លាច​ណាស់ ទីមួយ​ខ្លាច​រឿង​ជំពាក់​គេ ទី​ពីរ​ខ្លាច​រឿង​បង់​រំ​លោះ ខ្លាច​ថា ថ្ងៃ​ណាមួយ​បើ​មាន​បញ្ហា​អី​កើត​ឡើងមក​ខ្ញុំ​រក​ពី​ណា​មក​សង​គេ ឬ​រំ​លោះ​គេ​ ថ្ងៃនេះ​យើង​រកបាន​ថ្ងៃក្រោយ​មើលមិនឃើញ​ទេ​ទើប​ជ្រើស​យក​ជីវិត​ដូច​រាល់ថ្ងៃ មាន​ប៉ុណ្ណា​ស៊ី​បុ​ណ្ណឹ​ង​តាម​សមត្ថភាព មិនមាន ក៏​មិន​ក្រ ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​លុយ​សុទ្ធ​ទិញ​ផ្ទះ​តម្លៃ​ប៉ុណ្ណា​នៅ​បុ​ណ្ណឹ​ង ឡាន​ជិះ​ប៉ុណ្ណា​យក​ប៉ុណ្ណឹង មិន​ភ័យ​នឹង​រឿង​ចុងខែ​យកលុយ​សង​គេ​រឺ​រំ​លោះ​គេ រាល់ថ្ងៃ​មានតែ​គេ​ជំពាក់​ខ្ញុំ គេង​ស្រួល​ញាំ​ឆ្ងាញ់ រាប់អាន​ខ្ញុំ​បើ​មើល​លើ​ទ្រព្យ​កុំ​អី ខ្ញុំ​ម៉ា​រស់ៗ​ទេ ខ្លាច​ណាស់​ពាក្យ​គេ​ថា​ អាចម៍​ធំ​ជាង​គូទ ល្អមើល​តែ​ប្រហោង​ក្នុង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅ​ថ្ងៃទី​៧ មិថុនា នាង​បាន​បង្ហោះ​រូបថត​ដ៏​ស៊ី​អារម្មណ៍​ថែមទៀត ហើយ​ដាក់​Caption​ដ៏​ចាក់​ដោត​ថា «​មនុស្ស​ស្រី​នៅតែមាន​ច​រឹក​មួយ​ប្រចាំ​ខ្លួន “ ចិត្តទន់ “ បើទោះបីជា​នាង​រឹងមាំ​ប៉ុណ្ណា​ក៏ដោយ ហើយ​មនុស្ស​ស្រី​អាច ”​ទន់​ចិត្ត​” នូវពេលដែល​នាង​ស្ដាប់​ពាក្យ​ល្អៗ ផ្អែមៗ របស់​មនុស្ស​ដែលមាន​ជំនាញ​បោកប្រាស់​អារម្មណ៍​នាង សញ្ជាតិ​ជា​មនុស្ស​ស្រី​គេច​មិន​ផុតពី​ពាក្យ​ថា​ចិត្តទន់​មែន ប៉ុន្តែ​នៅពេលដែល​ឆ្អែត​ខ្លាំង​នាង​ក៏​កែប្រែ​ខ្លួនឯង​អោយ​ស្គាល់​នូវ​ពាក្យ​មួយ​ថា “​ចិត្តដាច់​” »៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment