តោះៗ! ក្រោយ​​​ប្ដី​ ក្លាយ​ជា​មនុស្ស​ស្រី, ​ផេនខេក បើក​ភ្លើង​ខៀវ​ហើយ បើ​ចង់​ស្រឡាញ់​នាង​ត្រូវការ​៣​ចំណុច​គឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា ពិធី​ការិនី​ប្រចាំ​កម្មវិធី​ជជែក​កម្សាន្ត 3Fun ផេ​ន​ខេ​ក បាន​ដឹក​ដៃគូ​ស្នេហ៍ ដែល​ជា​បុរស​រូប​សង្ហា វី​ឆៃ ចូល​រោងការ កាលពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមង្គលការ​នេះ បាន​ប្រព្រឹត្ត និង​រៀបចំ​ធ្វើឡើង នៅ​វិមាន​ពិភពថ្មី សែន​សុខ អគារ F ជិត​ផ្សារ​ទំនើប អ៊ី​អន 2 ដោយ​គេ​សង្កេតឃើញ ផេ​ន​ខេ​ក ពិតជា​ស្រស់ស្អាត​ខ្លាំងណាស់ ក្នុង​សម្លៀកបំពាក់​កូនក្រមុំ ចំណែកឯ​កូនកំលោះ ក៏​ស្រស់​សង្ហា សក្ដិសម​គ្នា​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាថ្មីៗនេះ ​​មហាជន ពិសេស​អ្នកគាំទ្រ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ក្រោយពី​ទទួល​ដំណឹង​ថា ពួកគេ ទើប​រៀបការ​សោះ ស្រាប់តែ​ដើរ​ដល់​ផ្លូវបំបែក ដោយ​ផេន​ខេ​ក បាន​ប្រកាស​ក្ដែ​ង​ៗថា មិនមែន​ជា​ការសម្ដែង​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាកមកអតីតប្ដីផេនខេក លោកវីឆៃ វិញ នៅពេលនេះ ទំនងជាកែប្រែមកធ្វើជាមនុស្សស្រីវិញហើយ ដោយថ្មីៗនេះ នៅពេលគេអ្នកលេងបណ្ដាញសង្គមហៅលោក ហ៊ា បែរជាលោកឆ្លើយថា កុំឲ្យហៅបែបនេះ ព្រោះលោកស្រីសោះហ្នឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ផេកខេក ក៏ហាក់កាត់ចិត្តពីអតីតស្វាមី លែងនឹកស្ដាយស្រណោះទៀតហើយ ដោយគេសង្កេតឃើញ នាង ខិតខំប្រឹងធ្វើការរកលុយដើម្បីដោះបំណុលគេ និងដើម្បីអនាគតរបស់ខ្លួននោះ។ ស្របពេលកំពុងខិតខំរកលុយនេះដែរ ផេកខេក ទំនងជាបើកបេះដូងវិញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផេនខេក បានប្រកាសថា អ្នកណាចង់ស្រឡាញ់ខ្លួន មិនចាំបាច់មានអ្វីច្រើនទេ គឺត្រូវការតែ ៣ ចំណុចប៉ុណ្ណោះ។ បង្ហោះភ្ជាប់ជាមួយរូបថតបុរសម្នាក់ ផេនខេក បានបញ្ជាក់ដូច្នេះថា «ស្រឡាញ់ខ្ញុំមិនបាច់ចំណាយអីច្រើនទេ គ្រាន់តែផ្ដល់ស្នាមញញឹម ភាពស្មោះត្រង់ កម្លាំងចិត្ត សម្រាប់ខ្ញុំគ្រប់គ្រាន់ហើយ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment