ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានមហាជនស្គាល់ថា ជាស្ដេចកសិកម្មដ៏លេចធ្លោមួយរូបរបស់ប្រទេសកម្ពុជា ដែលកំពុងតែគ្រប់គ្រងអាណាចក្រអាជីវកម្មចម្រុះវិស័យតម្លៃរាប់លានដុល្លារ ហើយជីវិតគ្រួសារ ក៏កំពុងរស់នៅយ៉ាងមានសុភមង្គលផងដែរ។
ក្រៅពីជំនាញខាងធ្វើជំនួញនោះ , ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ក៏ពូកែខាងលេងពាក្យសម្ដីនៅលើបណ្ដាញសង្គមផងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តម បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងផ្ទុះសំណើចម្ដងរួចមកហើយ ដោយនៅមុនពេលចូលវះ,កាត់ ឯកឧត្ដម បានផ្ដាំផ្ញើកូនចៅ នូវពាក្យពេចន៍ដ៏កំប្លែងថា នៅលើលោកនេះ គ្មានអីស្រួលជាង…នោះទេ។
ដោយឡែក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ កម្មករម្នាក់ ខ្វះលុយដណ្ដឹងប្រពន្ធ ហើយក៏រត់មកលុតជង្គង់សុំឯកឧត្តមបន្ថែមចំនួន១៥០០ដុល្លារ។ ចំពោះសំណើនេះ ឯកឧត្តមមិនប្រកែកនោះឡើយ ដោយជូនតាមសំណើតែម្ដង។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបថត១សន្លឹក ហើយរៀបរាប់ដូច្នេះថា «ថ្ងៃនេះពិតជាសំណាងខ្លាំងណាស់ខ្ញុំ ដើររកអុសប្រទះឃើញហ្គាស៍ទៅវិញ ចុះមកពិនិត្យមើលការងារសាងសង់ លំនៅឋានអោយបុគ្គលិកកម្មករ ស្រាប់តែមានកម្មករម្នាក់រត់មក ថ្វាយបង្គំ៣ដងហើយពោលពាក្យថា
ស្រឡាញ់ប្រពន្ធ ម៉ែគាត់បង្គាប់បីពាន់ដុល្លារ ពេលនេះសន្សំប្រាក់ខែបានតែមួយពាន់ប្រាំរយទេ បើអ៊ំចង់អោយខ្ញុំរស់នៅតទៅមុខទៀត សុំលោកអ៊ំជួយ១៥០០ដុល្លារបន្ថែមទៀតមក ខ្ញុំទ្រាំទៅមុខទៀតលែងបានហើយ អត់មានរឿងអីដែលត្រូវប្រកែកប្រណាំងទេ មានតែជូនតាមសំណើតែប៉ុណ្ណឹងឯង»។
តាមរយៈនេះ មានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ដោយមានអ្នកចូលទៅខំមិនព្រោងព្រាត ក្នុងនោះ មានការលើកឡើងថា «សូមកោតសរសើរ ទឹកចិត្តឯកឧត្ដម, មកពីលោកអ៊ំផ្ដាំផ្ញើ កាលលោកអ៊ំវះ.កាត់ព្យាបាលជំងឺ, គាត់ខំប្រឹងអស់ពីសមត្ថភាពហើយ អរគុណលោកអ៊ំ, មកពីអ៊ំផ្តាំផ្ញើកាលនៅពេទ្យ បានគ្នាទ្រាំលែងបាន, មើលរូបរាងគាត់សន្សំបានប៉ុននេះគឺខំខ្លាំងណាស់ហើយ»។
ស្របពេលមានមតិជាច្រើនសរសើរនោះ មានមតិមួយចំនួនទៀត បានរិះ,គន់ក្នុងន័យស្ថាបនាកម្មករ នោះថា «ចប់ម៉ងចង់បានប្រពន្ធគ្មានសមត្ថភាព រកលុយចូលស្ដីគេផង អនាគតអោយគេរំពឹងអី និយាយនេះមែនចង់មើលងា.យគាត់ទេ តែចង់អោយគាត់គិតអោយវែងឆ្ងាយ ពាក្យថាអនាគតគឺត្រូវទទួលបន្ទុកច្រើន, អត់លទ្ធភាព រក១៥០០$បន្ថែម រត់ទៅមុខលែងរួច ចុះបើការហើយ ត្រូវទទួលបន្ទុកធ្ងន់ជាងនេះតើវាទៅជាយ៉ាងណា?»៕