ខ្លាំងជាងម្ចាស់ដើម! ឃើញ​បុរស​ម្នាក់ ត្រាប់​សំឡេង​ខ្លួន​ដូច​ចាក់​ឌីស​ពេក​, ពូ​ចក់ ឆ្លើយ «Yes», អ្នកស្រី ទ្រី ដា​ណា លាន់​មាត់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បុរស​ម្នាក់ ប្រើប្រាស់​គណនី​ទីក​តុ​ក​ឈ្មោះ «sinun0» បាន​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​របស់ Admin​ជីងចក់​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​គ្រប់គ្នា​លាន់មាត់​សរសើរ សូម​តែ​អ្នកស្រី​ទ្រី ដា​ណា ក៏​លាន់មាត់​ថា​ដូច​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​នោះ គ្រាន់តែ​អ្នក​ចុច​បេះដូង​ជាង​៣០​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​កូ​ពី​លីង ជាង​២០០០​ផង​ដែរ​។ ក្នុងចំណោម​មតិ​ជាង​២​ពាន់​នោះ ពួកគេ លើកឡើងថា «​ចុ​ម មុខ​ដូច​ម្ល៉េះ​, ឡូយ​ជាង​ម្ចាស់​ដើម​ទៀត​, ខ្លាំង​ជាង​ម្ចាស់​ដើម​ទៀត​, មុខ​ដូចគ្នា​ទៀត​, មុខ​ស្រដៀង​ពូ​ចក់ កាល​នៅ​ស្គម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ម្ចាស់​សំឡេង Admin​ជីងចក់ ក្រោយពី​ឃើញ​បុរស​ខាងលើ ធ្វើ​ត្រាប់​កាយវិការ​បាន​យ៉ាង​ល្អ ខ្លាំង​ជាង​លោក​ទៅទៀត​នោះ ក៏​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ជាការ​លើកទឹកចិត្ត ដោយ​ដំបូង​ឡើយ​ហៅ​បុរស​នោះ​ថា ប្អូន ដល់​ដឹង​អាយុ​ពិត​បុរស​នោះ​៣៨​ឆ្នាំ ទើប​ប្ដូរ​មក​ហៅថា​បង​វិញ ព្រោះ​Admin​ជីងចក់​អាយុ​៣៦​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ ពូ​ចក់ បាន​បញ្ជាក់ថា អ្នកយក​សំឡេង​ខ្លួន​ទៅធ្វើ​ត្រាប់​មាន​ច្រើនណាស់ តែ​បងប្រុស​ខាងលើ គាត់​ធ្វើ​បានល្អ​ខ្លាំងណាស់ ទាំង​ទឹកមុខ ទាំង​សំឡេង សង់​តង់​គ្នា អញ្ចឹង​ខ្លួន​សម្រេច​ថា «​យេ​ស​»​។ ពូ​ចក់ បន្តថា សំឡេង​គាត់​ដូច​ចាក់​ឌីស អញ្ចឹង​ខ្លួន​ឲ្យ​«​យេ​ស​» ហើយ​ឧបត្ថម្ភ​២០​ម៉ឺន​រៀល​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ការប្រកាស​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ពី​សំណាក់ Admin​ជីងចក់​នេះ ធ្វើឡើង​តាមរយៈ​ការ​ឡាយ​ផ្ទាល់​លើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ខ្លួន​និយាយ​រឿង​បាល់ទាត់ កាលពី​ថ្ងៃ​ទី​​៧ ខែមិថុនា ហើយក៏​ឆ្លៀត​លើក​រឿង​នេះ​មក​និយាយ​ផង​នោះ។ ចំពោះ​បុរស​ខាង​លើ​នេះ ក៏បាន​ទទួល​ដំណឹង​ពី​ការឧបត្ថម្ភ​របស់​Admin​ជីងចក់​មកកាន់​ខ្លួន​រួចរាល់​ហើយ​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​អ្នកស្រី ទ្រី ដា​ណា ក៏​បានឃើញ​វីដេអូ​នេះ​ផងដែរ ហើយ​កាត់​បញ្ចូល​ជាមួយ​វីដេអូ​របស់ខ្លួន​ម្ខាង កំពុង​ដេក​មើល បុរស​នោះ​ធ្វើ​ត្រាប់ ជាមួយ​នឹង​ការ​ដាក់​Caption​ថា «​ដូច​ណាស់​ពូ​ចក់​អើយ​»៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment