ស្អាតដូចគំនូរ! ល្អ​ហួស ដាក់​ប៉ុន្មាន​ប៉ុស្ដិ៍​នេះ ​សមនឹងឈ្មោះខ្លាំងណាស់ ហើយ​ស្មាន​តែ​ថត​រឿង​ ដល់​សួរនាំ​ទើប​ដឹង​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​កុមារី​ម្នាក់ មានឈ្មោះ​ពិត​ថា សុខ គីម​ហ័ង ហៅ​ល្អ ហួស ប្រិយមិត្ត​ច្បាស់​ជា​បាន​ស្គាល់​រួច​មក​ហើយ​ថា រូប​នាង ត្រូវជា​កូន​អ្នកនាង​ចោម ច័ន្ទ និង​ត្រូវជា​ក្មួយ​ស្រី​របស់​នាង ដេ​ន​នី ក្វាន់ ផង​ដែរ។ តែ​ក្រោយ​មក​ ដេននី ក្វាន់ បាន​បញ្ជាក់​ថា ជាកូន​បង្កើត​របស់​នាង​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​កុមារី​ស្ថិត​ក្នុង​អាយុ​ជាង​១៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​បង្ហាញ​គោលបំណង​ចង់ឱ្យ​នាង​ចូលរួម​តំណាង​កម្ពុជា​ក្នុង​កម្មវិធី Miss universe នា​ពេល​អនាគត​ផង​ដែរ ខណៈ​ពេល​នេះ ​នាង​កាន់តែ​ធំ​ពេញវ័យ​នោះ។ ទោះ​យ៉ាងណា​នេះ​ជា​រឿង​អនាគត​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​មើល​បច្ចុប្បន្ន ល្អ ហួស ត្រូវបាន​មហា​ជាច្រើន​កោតសរសើរ​នូវ​រូប​សម្រស់ និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​តាំងពី​កុមារភាព ខណៈពេល​មុខមាត់​របស់​នាង​ ត្រូវបាន​គេ​ប្រៀបធៀប​ស្អាត​ដូច​ទៅ​នឹង​នាង យ៉ា​យ៉ា តួឯក​ថៃ​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ ល្អ​ហួស ក៏​ឧស្សាហ៍​យក​បទ​ចម្រៀង​មួយចំនួន​មក​ច្រៀង​ឡើងវិញ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​ទៀតផង ជាមួយ​នឹង​ការសម្ដែង​កាយវិការ​ដ៏​រស់​រវើក ទឹកមុខ​គួរ​ឲ្យ​ស្រឡាញ់ គយគន់​មិន​ចេះ​ជិនណាយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែកកាលពីថ្ងៃទី៨ ខែមិថុនា ល្អហួសបានស្លៀកពាក់ប្របៃណី ដាក់ប៉ុន្មានប៉ុស្ដិ៍នៅលើគណនីហ្វេសប៊ុករបស់ខ្លួនមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយប្រាប់ថា «រៀនឱ្យតម្លៃខ្លួនឯងឱ្យបានច្រើន»។ ចំណែកពូរបស់នាងនៅថ្ងៃជាមួយគ្នានោះ ក៏បានបង្ហោះសកម្មភាពនាង កំពុងអង្គុយក្រង​ផ្កា​ម្លិះ មើលទៅក៏ស្រស់ស្អាត សមនឹងឈ្មោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ អ្នកគាំទ្រសរសើរស្ទើរគ្រប់គ្នាថា «ល្អហួស ពិតជា​ស័ក្ដិសម​នឹងឈ្មោះពិតមែនអូន, ស្អាតណាស់កូនស្រី, ញញឹមស្រស់ម៉្លេះអាយដល, ស្រស់ស្អាតណាស់, ស្អាតប្អូនស្រី, ស្រស់ស្អាតណាស់ក្មួយ, ខ្យូតណាស់ពៅមាស, សម្រស់ប្អូនស្អាតពីធម្មជាតិ, អូនចូលម្លប់ហើយ ស្អាតណាណ់ក្មួយ, ស្អាតគ្មានកន្លែងទាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការបង្ហោះរូបថត និងបង្ហោះវីដេអូនេះដែរ មានអ្នកគាំទ្រមួយចំនួនសួរនាំថាតើនេះជាការថតរឿង ឬយ៉ាងណានោះ។ ជាការឆ្លើយតប ត្រូវបានពូរបស់ល្អហួស បញ្ជាក់ថា គ្រាន់តែជាការថតដើម្បីទុកជាឯកសារប៉ុណ្ណោះ មិនមែនជាការថតរឿងអ្វីឡើយ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment