គាត់​ក្រ​ណាស់! បុរស​ម្នាក់​នេះ ធ្វើ​ត្រាប់​​ខ្លាំង​ជាង​ម្ចាស់​ដើម​ ដល់​ថ្នាក់​អ្នកស្រី ទ្រី ដាណា ដេក​សើច, ពូចក់ សម្រេច​ឧបត្ថម្ភ​បន្ថែម​រហូត​ដល់…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បុរស​ម្នាក់ ប្រើប្រាស់​គណនី​ទីកតុក​ឈ្មោះ «ស៊ី នួន» បាន​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​របស់ Admin​ជីងចក់​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​គ្រប់គ្នា​លាន់មាត់​សរសើរ សូម​តែ​អ្នកស្រី​ទ្រី ដា​ណា ក៏​លាន់មាត់​ថា​ដូច​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​នោះ គ្រាន់តែ​អ្នក​ចុច​បេះដូង​ជាង​៣០​ម៉ឺន​, បញ្ចេញមតិ​ជាង​២​ពាន់ និង​កូ​ពី​លីង ជាង​២០០០​ផង​ដែរ​។ ក្នុងចំណោម​មតិ​ជាង​២​ពាន់​នោះ ពួកគេ លើកឡើងថា «​ចុ​ម មុខ​ដូច​ម្ល៉េះ​, ឡូយ​ជាង​ម្ចាស់​ដើម​ទៀត​, ខ្លាំង​ជាង​ម្ចាស់​ដើម​ទៀត​, មុខ​ដូចគ្នា​ទៀត​, មុខ​ស្រដៀង​ពូ​ចក់ កាល​នៅ​ស្គម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ម្ចាស់​សំឡេង Admin​ជីងចក់ ក្រោយពី​ឃើញ​បុរស​ខាងលើ ធ្វើ​ត្រាប់​កាយវិការ​បាន​យ៉ាង​ល្អ ខ្លាំង​ជាង​លោក​ទៅទៀត​នោះ ក៏​សម្រេច​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល ជាការ​លើកទឹកចិត្ត ដោយ​ដំបូង​ឡើយ​ហៅ​បុរស​នោះ​ថា ប្អូន ដល់​ដឹង​អាយុ​ពិត​បុរស​នោះ​៣៨​ឆ្នាំ ទើប​ប្ដូរ​មក​ហៅថា​បង​វិញ ព្រោះ​Admin​ជីងចក់​អាយុ​៣៦​ឆ្នាំ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ ពូ​ចក់ បាន​បញ្ជាក់ថា អ្នកយក​សំឡេង​ខ្លួន​ទៅធ្វើ​ត្រាប់​មាន​ច្រើនណាស់ តែ​បងប្រុស​ខាងលើ គាត់​ធ្វើ​បានល្អ​ខ្លាំងណាស់ ទាំង​ទឹកមុខ ទាំង​សំឡេង សង់​តង់​គ្នា អញ្ចឹង​ខ្លួន​សម្រេច​ថា «​យេ​ស​»​។ ពូ​ចក់ បន្តថា សំឡេង​គាត់​ដូច​ចាក់​ឌីស អញ្ចឹង​ខ្លួន​ឲ្យ​«​យេ​ស​» ហើយ​ឧបត្ថម្ភ​២០​ម៉ឺន​រៀល​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ការប្រកាស​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ពី​សំណាក់ Admin​ជីងចក់​នេះ ធ្វើឡើង​តាមរយៈ​ការ​ឡាយ​ផ្ទាល់​លើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ខ្លួន​និយាយ​រឿង​បាល់ទាត់ កាលពី​ថ្ងៃ​ទី​​៧ ខែមិថុនា ហើយក៏​ឆ្លៀត​លើក​រឿង​នេះ​មក​និយាយ​ផង​នោះ។ ចំពោះ​បុរស​ខាង​លើ​នេះ ក៏បាន​ទទួល​ដំណឹង​ពី​ការឧបត្ថម្ភ​របស់​Admin​ជីងចក់​មកកាន់​ខ្លួន​រួចរាល់​ហើយ​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែកនៅថ្ងៃទី៩ ខែមិថុនានេះ Adminជីងចក់ បានចេញវីដេអូមួយទៀតនៅលើបណ្ដាញសង្គមទីកតុក ដោយបញ្ជាក់ថា ដំបូងឡើយខ្លួនថាឲ្យ២០ម៉ឺនទេ ដល់ពេលភរិយារបស់ខ្លួនមើលហើយ ក៏សម្រេចថែមលុយចំនួន៦០ម៉ឺនរៀលទៀត។ ដូច្នេះសរុបបានចំនួន៨០ម៉ឺន ឬស្មើនឹង២០០ដុល្លារនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បុរសឈ្មោះ ស៊ី នួន ខាងលើនេះ រស់នៅខេត្តរតនគិរី ស្ថិតក្នុងជីវភាពក្រីក្រ សូម្បីភ្នែកដុះកន្ទុយថ្លែន ក៏មិនទៅបកចេញផង ព្រោះបើទៅ ត្រូវដេកស៊ីរយៈពេល៣ខែ មិនអាចធ្វើការរកលុយបន្ថែមផ្គត់ផ្គង់ជីវភាព និងបង់ធនាគារប្រចាំខែនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូបុរសខាងលើនេះសម្ដែង កុំថាឡើយពូចក់ ដែលមើលឃើញថា ធ្វើបានល្អ ហើយឆ្លើយ«យេស»នោះ សូម្បីតែអ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌យល់ឃើញបែបនេះដែរ ថែមទាំងមើលហើយដេកសើចម្នាក់ឯងទៀតផង។ សង្ឃឹមថា អ្នកស្រី ទ្រី ដាណា នឹងជួយបត្ថម្ភ ឬផ្ដល់ការងារដល់បុរសខាងលើនេះផងដែរ ព្រោះមើលទៅគាត់មានសមត្ថភាពសម្ដែងពេញខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​បុរស​ខាង​លើ​នេះ​ធ្វើកាយវិការ កុំ​ថា​ឡើយ​ពូចក់ ដែល​មើល​ឃើញ​ថា ធ្វើ​បាន​ល្អ​ខ្លាំង​ជាង​ខ្លួន​ជា​ម្ចាស់​ដើម​ ហើយ​ឆ្លើយ«យេស»នោះ សូម្បី​តែអ្នកស្រីទ្រី ដាណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​ក៏​យល់ឃើញបែបនេះដែរ ថែម​ទាំង​មើល​ហើយ​ដេក​សើច​ម្នាក់ឯងទៀតផង។ សង្ឃឹមថា អ្នកស្រី ទ្រី ដាណា នឹង​ជួយ​ឧបត្ថម្ភ ឬ​ផ្ដល់​ការងារ​ដល់​បុរស​ខាង​លើ​នេះ​ទៅចុះ ព្រោះ​មើល​ទៅ​គាត់​មានសមត្ថភាព​សម្ដែងពេញខ្លួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment