ទ្រឹស្ដីញាក់សាច់! លោកគ្រូជោគជ័យ ប៊ុន ផាក ប្រាប់ពីគន្លឹះធ្វើឲ្យជីវិតគូ ស្រឡាញ់គ្នាបានយូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរងព្យុះភ្លៀងជាច្រើននាពេលកន្លងមកល្បីកក្រើកអស់បណ្ដាញសង្គម រួចមក គេសង្កេតឃើញថា ជីវិតគូរបស់លោក ប៊ុន ផាក និងម្ចាស់ហាងV Shopកញ្ញា ស៊ាន ធា​រី កាន់តែល្អប្រសើរឡើង ដូចលលលកញីឈ្មោល ស្រមោច និងស្ករអញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងថ្មីៗនេះ ដើម្បីជីវិតគូកាន់តែមានថាមពលខ្លាំងឡើងនោះ ពួកគេ បានដឹកដៃគ្នា ហោះហើរទៅសាកថ្មឲ្យជីវិត នៅឯកោះម៉ាឌៀវ ដែលជាកោះ ល្បីឈ្មោះដូចឋានសួគ៌លើគោក ទាល់តែអ្នកមានទើបអាចទៅលេងបាននោះ។ ក្នុងដំណើរកម្សាន្តនេះ ពួកគេថែមទាំង បានចងក្រងវីដេអូគួរឲ្យចាប់ចិត្ត មើលមួយភ្លែត ដូចជាវីដេអូត្រៀមរៀបមង្គលការ ជះចំហាយកក់ក្តៅពេញទីតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលស្នេហាកំពុងតែទទួលបាននៅភាពជោគជ័យនេះផងដែរ លោកគ្រូ ជោគជ័យ ប៊ុន ផាក កាលពីពេលថ្មីៗនេះ បានបង្ហោះរូបថតទិដ្ឋភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកចេញពីកោះខាងលើ ហើយបានប្រាប់ពីគន្លឹះជាច្រើនដើម្បីឲ្យស្នេហាគង់វង់បានយូរអង្វែងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហគ្រិនវ័យក្មេងរូបនេះ បានរៀបរាប់ថា «- ស្នេហា​វា​អួអាប់ ពេល​ដែរ​ឈ្លោះ​គ្នា តែ​វា​ក៏​ស្រស់បំព្រង​ខ្លាំង​នៅពេល​ដែរ​ត្រូវ​គ្នា ចឹ​ង​កុំ​ទុកពេល​អោយ​ខឹង​គ្នា​យូរ នាំ​ខាត​ពេល ខូច​មនោសញ្ចេតនា ( ឆាប់​លួង​ឆាប់​បាត់ ក្រលួង ក្របាត់ ☺️ ) – date គ្នា​រូ​មែន​តិច​រៀងរាល់​អាទិត្យ​គឺ​សំខាន់ មិន​ថា​រវល់​យ៉ាងណា កុំ​ចោល​អោយសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– កុំ​រំពឹងថា​ ស្នេហា​វា​នឹង​ផ្អែមល្ហែម​គ្រប់ពេល ជួនកាល​ក៏មាន​ពេល​ធុញ​គ្នា​ជា​រឿង​ធម្មតា តា​តិច​ទៅ​អារម្មណ៍​នេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯង – ចំពោះ​មនុស្ស​ស្រលាញ់ មិន​ដូច​សត្រូវ​ដែរ​ចង់​ឈ្នះ​ចាញ់​ទេ និយាយ​ពាក្យ​សុំទោស​ដោយ​ដឹង​ពី​កំហុស​ពិត មិនមែន​និយាយ​អោយតែ​រួច ជៀសវាង​បញ្ហារ​ដដែល​កើតមាន​ទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– មុន​ចូល​គេង ចំណាយពេល​កន្លះ​ម៉ោង និយាយ​ពាក្យ​ក្នុង​ចិត្ត​ដោយ​បើកចំហរ និង​រឿង​ដែរ​ចង់អោយ​ដៃគូរ​កែប្រែ និង ផែនការ​អនាគត ក៏ដូចជា​បញ្ហា​រដែរ​ជួបប្រទះ​ប្រចាំថ្ងៃ​។​ – រក្សារ​ការ​គ្រែង​ចិត្ត​គ្នា​ជានិច្ច​ដោយ​ខានមិនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– មុន​ចូល​គេង kiss say good night, ពេលព្រឹក​ភ្ញាក់ kiss say good morning, មុន​បែក​គ្នា kiss say good bye, ពេល​ដើរ​កាន់​ដៃ​គ្នា , ពេល​ញាំ​បញ្ចុក​គ្នា​, ពេល​ភ្ញាក់​កណ្តាលយប់​ខ្សឹប​ដាក់​ត្រចៀក​ថា​បង​ស្រលាញ់​អូន អូន​ស្រលាញ់​បង ។ ធ្វើ​វា​ជា​រាង​រាល់ពេល មិនអាច​ខ្ជិល​បានទេ បើ​ចង់​អោយ​ស្នេហា​ស្រលាញ់គ្នា​បានយូរ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment