គិតខុសបាត់! ខួប​កំណើត ​កែវ ចាន់និមល, ស្វាមី​ទម្លាយ​រឿង​បែប​នេះ ទើប​ដឹង​ថា នាង​លំបាក​ប៉ុណ្ណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក​ទំនងជា​បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង កែវ ចាន់​និមល និង​លោក សូវ៉ាត សីលា បាន​រៀបការ​ជាមួយគ្នា​រហូតមកដល់​ពេលនេះ រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយមាន​កូនស្រី​ម្នាក់ ជា​ដំណក់​ឈាម​រួមគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ កន្លងមក ពួកគេ​ទាំង​២ ហាក់​មាន​ភាព​មមាញឹក​រៀងខ្លួន មិន​សូវ​មាន​ពេល​ស្និទ្ធស្នាល​គ្នា​ទេ តែមួយ​រយៈ​ចុង​ក្រោយនេះ ពួកគេ បាន​ឆ្លៀត​ពេលវេលា​រកលុយ​មក​សាក​ថ្ម​ជីវិត​របស់​ពួកគេ​ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗ​នេះ លោក សូវ៉ាត សីលា បាន​ចូលកាន់​តំណែង​ជា ប្រធាន​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ នៃ​វិទ្យាស្ថាន​ជាតិ​អាកាសចរ​ស៊ីវិល របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ ក្នុង​ឱកាស​នោះ គេ​ឃើញ លោក សូវ៉ាត សីលា ថើប​អ្នកនាង កែវ ចាន់​និមល ជា​ភរិយា អម​ដោយ​បាច់ផ្កា​យ៉ាង​ស្រស់ស្អាត​១​បាច់ នា​មុខ​វេទិកា​ប្រកាស​ឡើង​តំណែង​ថ្មី​នោះ​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ ជា​ថ្ងៃ​ខួបកំណើត​របស់​ភរិយា​នោះ លោក សូវ៉ាត សីលា បាន​បង្ហោះ​កម្រង​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ឈុត​ប្រពៃណី ហើយ​ពោល​ពាក្យ​ជូនពរ និង​សរសើរ​ភរិយា​ថា «​រីករាយ​ថ្ងៃកំណើត​ប្រពន្ធ​សម្លាញ់ ជូនពរ​អូន​ឲ្យ​មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​ឈ្លៀសវៃ និង​ទទួលបាន​ការគាំទ្រ និង​ស្រលាញ់​ចូលចិត្ត​ពី​សំណាក​មិត្តភក្តិ បងប្អូន និង​អ្នកផង​ទាំងពួង​ឲ្យ​កាន់តែ​ច្រើនឡើងៗ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មាន​ឆ្នាំនេះ​អូន​ពិតជា​ហត់នឿយ​ខ្លាំងណាស់ ធ្វើការ​ផង មើលថែ​យកចិត្តទុកដាក់​គ្រួសារ​ផង មាតា​ដៃ ១០០០ តែ​អូន​មិនដែល​គិតថា​បោះបង​ឡើយ បង​ពិតជា​ស្រលាញ់ និង​មាន​មោទកភាព​ចំពោះ​អូន​ខ្លាំង​ណាស់​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment