ទោះទៅជាខ្មោ,ចក៏បារម្ភពីកូន! អ្នក​ភូមិ​ឮ​សំឡេង​មនុស្ស​២​នាក់​យំ​ពេល​យប់, ធារិកា ទៅ​កន្លែង​កើត.ហេតុ​វិញ​ ស្រាប់​តែ​ឃើញ​…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់​ពេលនេះ រយៈពេល​ជិត​១​ខែ​ទៅហើយ ដែល​តារា​ចម្រៀង​វ័យក្មេង សុវត្ថិ​ឌី ធា​រិ​កា បាន​បាត់បង់​ឪពុកម្ដាយ​ជាទី​ស្រឡាញ់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ក្រោយ​ជួប​ហេតុការណ៍​ក្រឡាប់​រថយន្ត នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការរៀប​រាប់​របស់ ធា​រិ​កា នៅ​ពេល​នោះ​គឺថា ផ្លូវ​កោង ហើយ​ដី​រអិល ក្នុង​ឡាន​ជិះ​៥​នាក់ ពេលនោះ ប៉ា​នាង​កាច់ចង្កូត​អត់​ទាន់​។ បើ​កាច់​ទៅ​ឆ្វេង​ផុត​ហើយ ព្រោះ​គុម្ព​ព្រៃ ដល់​ទៅ​ស្ដាំ​ក្រឡាប់​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​បែបនេះ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល​ភ្លាមៗ​នោះ គេ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ​ឡើយ​។ តែ​ក្រោយ​បុណ្យ​៧​ថ្ងៃ​​ឪពុកម្ដាយ ​ធារិកា ​បាន​ប៉ុន្មាន​ថ្ងៃ​, តារា​ចម្រៀង អ៊ា​ម វ​ន្នី បាន​បញ្ជាក់​ពី​មូល​ហេតុ​ថា «​តាម​ការ​ផ្តល់ដំណឹង​ពី​រដ្ឋបាល​ខេត្តព្រះវិហារ​បានអោយដឹងថា រថយន្ត​បែក​កង់​មុខ​ផ្នែក​ខាងស្តាំ​ពេល​កំពុង​បើកបរ ទើប​ធ្វើអោយ​ទាញ​ចង្កូត​ទៅ​ស្តាំ​ក្រឡាប់​ធ្លាក់​ប្រឡាយ​រហូតដល់​មាន​គ្រោះ ថ្នាក់​ដល់​ជីវិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នា​នោះ លោក​បាន​សម្ដែង​អារម្មណ៍​សោកស្ដាយ​ថា «​ពិតជា​គួរអោយ​សោកស្តាយ​ខ្លាំងណាស់ ចឹ​ង​បាន​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​ដាន​កង់ឡាន​គាត់​បើក​ត្រូវ​គន្លង​ផ្លូវ​ល្អ​ណាស់ តែ​សុខៗ​ស្រាប់តែ​ឃើញ​ស្នាម​កាច់ចង្កូត​ទៅ​ស្តាំ​សឹងតែ​៩០​ដឺ​ក្រេ​ទៅវិញ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ធា​រិ​កា ក្រោយ​ឪពុកម្ដាយ​បាត់បង់​ជីវិត​ទៅ បន្ទុក​ទាំងអស់​ត្រូវ​ធ្លា​ក់​លើ​នាង ទាំង​ការ​បង់​រំលស់​ផ្ទះ​, បង់​សាលា​ប្អូន​, ចំណាយ​ប្រចាំថ្ងៃ​, ទូទាត់​ថ្លៃ​ឡាន​ខ្ចី​គេ ហើយ​ជួប​គ្រោះ​.​ថ្នាក់ ជាដើម​។ ប៉ុន្តែ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ នាង និង​មនុស្ស​ជិតដិត​១​ក្រុម បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​នោះ​វិញ ស្រាប់តែ​ជួប​រឿង​មិន​នឹកស្មាន​ដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើតាម​ការ​ឡាយ​របស់​អ្នកនាង កា​តុ ឃើញថា ពេលមកដល់​កន្លែង​នោះ​ភ្លាម ស្រាប់តែ​ឃើញ កាបូប​របស់ ម្តាយ​នាង អណ្តែត​ឡើង ដោយ​ក្នុង​កាបូប មាន​លុយ​ដុល្លារ ១៦០០​ដុល្លារ​, គ្រឿងមាស ពេជ្រ និង​របស់​ផ្សេងៗ​ទៀត នៅ​ទាំងអស់ គ្មាន​ការបាត់បង់​នោះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឡាយ​ដដែល​នោះ បុរស​ម្នាក់ បាន​រៀបរាប់​ថា របស់​ទាំងនេះ គាត់​រក្សាទុក​ឲ្យ​ បាន​រក​ឃើញ បើ​គាត់​មិន​រក្សាទុក​ឲ្យ គេ​រក​ឃើញ​បាត់​ហើយ ព្រោះ​កាលនោះ មនុស្ស​ភ្លូក​ទឹក​ភ្លូកដី មាន​ទាំង​ប៉ូលិស​មក​ជួយ គ្មាន​អ្នកណា​រកឃើញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​កាន់​ព្រឺ​សម្បុរ​ថែមទៀត​នោះ ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​ប្រាប់​ថា នៅ​ពេលយប់​ពួកគាត់ បាន ឮ សំឡេង​មនុស្ស​ពីរ​នាក់​យំ ហើយ​ថ្មីៗ​នេះ​ទៀតសោត បានឮ​សំឡេង អូស​ប្រោក​ៗ របៀប​ជាម​នុស្ស​ឈ្លក់ទឹក​៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment