គេនៅចាំបានថា កញ្ញា តេង ណដាណា ហៅ អាម៉ី បានភ្ជាប់ពាក្យជាមួយនឹងបុរសសង្ហាម្នាក់ឈ្មោះ Kelvin កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយគ្រាន់តែថ្លៃបណ្ដាការ រហូតទៅដល់៩៩៩៩៩ដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៤០០ ០០០ ០០០រៀល (បួនរយលានរៀល) និងចិញ្ចៀនពេជ្រ ២ម៉ឺនដុល្លារឯណោះ។
ដោយឡែកAh Gi Leader មានឈ្មោះពិត តេង ស៊ីណាត បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ ក្រោមការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ដោយ គ្រាន់តែថ្លៃបណ្ដាការ រហូតដល់ទៅ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃជាង១០ម៉ឺនដុល្លារផងនោះ។
កាលពីពេលថ្មីៗនេះ បងប្អូនបង្កើត២នាក់នេះ រួមនឹងគូដណ្ដឹងរបស់ពួកគេ បានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសថៃ ហើយនៅទីនោះ ពួកគេដេកនៅសណ្ឋាគារមួយ ស្រាប់តែត្រូវខ្មោចលង ធ្វើឲ្យពួកគេដេកបានមួយយប់រើចេញតែម្ដង។
អាម៉ី បានបង្ហោះសារនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០២នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយប្រកាសថា «ខ្មោចលងនៅសណ្ឋាគារ អញរាងហើយ»។ បន្ថែមលើនេះ អាម៉ី បានបញ្ជាក់ក្នុងខំមិនទៀតថា «អ្នកទៅថៃប្រយ័ត្នៗផង សណ្ឋាគារកាន់តែប្រ៊េន កាន់តែខ្លាចលងមិនមែនតែខ្ញុំទេ អ្នកទៅនិងលងសឹង80%»។
អាម៉ី បញ្ជាក់ទៀតថា «លងឡើងគេដេក១យប់រើចេញអស់»។ ទោះយ៉ាងណា អាម៉ី មិនបានបញ្ជាក់ថា សណ្ឋាគារនោះឈ្មោះអ្វីនោះឡើយ បើទោះត្រូវអ្នកគាំទ្រ ធ្វើការសួរនាំជាច្រើនអំពីរឿងនេះក៏ដោយចុះ។
តាមរយៈនេះ មានការលើកឡើងជាច្រើនទៀតពីសំណាក់អ្នកគាំទ្រ ក្នុងនោះ ពួកគេបានខំមិនថា «ប្រទេសថៃជំនឿសាសនាណាស់ជាពិសេសអមនុស្សរឿងចឹងលេងសើចមិនបានទេ ខ្ញុំក៏ធ្លាប់ដែរឮសំឡេងក្នុងបន្ទប់អោយញ័រខ្លាចរកដេកមិនបានទេរើនេះរើនោះក្បែរខ្លួនពេលស្ទុះបើកភ្លើងមើលកុំអោយតែឃើញអីនៅបាន4ថ្ងៃទើបសួរជនជាតិសូរិន្ទយកដង្វាយនិងធូប9សរសៃអុចធូបសុំនៅបានលែងអី,
ឮគេនិយាយសម្បូរណាស់មិនមែនតែមួយទេសណ្ឋាគារមានច្រើនទៀត, ចែធ្លាប់លងចែនិងប្ដីចែដែរតើបើយើងចូលដេកបន្ទប់នៅណាក៏ដោយអោយតែយើងសុំគេហើយដាក់អីអោយគេហូបតិចទៅលេងអីហើយ, ចឹងបានsis មកវិញលឿនណាស់, ធ្លាប់មានគេនិយាយច្រើនណាស់សណ្ឋាគារនៅថៃនឹង»៕