ម្ចាស់ដើមអែបកៀន! នារី​ម្នាក់​នេះ ច្រៀង​បទ​ល្បី របស់ វី ឌី​ណែ​ត, អ្នកខ្លះ​ពីរោះ​ជាង​ម្ចាស់​ដើម រហូត​មានការ​វែកញែក​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​ទស្សន៍ទាយ​តារាចម្រៀង​លាក់​សំឡេង ហៀរហូរ​ដោយ​សំណើច I Can See Your Voice Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស រដូវ​កាល​ទី​៣ បាន​ដំណើរការ​ដល់​សប្ដាហ៍​ទី​៩​ហើយ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា សូម​ត្រឡប់មក​និយាយ​ពី​អ្នកចម្រៀង​លាក់​សំឡេង​ម្នាក់​នៅក្នុង​សប្ដាហ៍​ទី​៧​វិញ ដោយសារតែ​វីដេអូ​មួយ​នោះ ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង ហើយ​អ្នកទស្សនា​មួយ​ចំនួន​ទាំង​នៅលើ​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក សុទ្ធតែ​អះអាងថា សំឡេង​របស់​នាង​ពីរោះ​ជា​ម្ចាស់​ដើម ជា​កញ្ញា វី ឌី​ណែ​ត នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេ​ក្ខ​នារី​លាក់​សំឡេង​រូប​នោះ ត្រូវបាន​កញ្ញា វី ឌី​ណែ​ត ជ្រើសរើស​ដោយផ្ទាល់​ថា មាន​សំឡេង​ពីរោះ ហើយ​ម្ចាស់​ពាន​I Am A Singer Cambodia រដូវ​កាល​ទី​២​រូបនេះ ក៏​ចាប់ផ្ដើម​ច្រៀង​មុន​នូវ​បទ​ល្បី​របស់ខ្លួន​«​កុំ​ស្ដាយ​ពេល​បាត់បង់​ខ្ញុំ​» ដោយ​ច្រៀង​ស្ទើរតែ​ចប់​មួយ​បទ​ទៅ​ហើយ ទើប​បេ​ក្ខ​នារី​លាក់​សំឡេង​ច្រៀង​បន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បេ​ក្ខ​នារី​លាក់​សំឡេង​បង្ហើរ​សំនៀង​ភ្លាម សំឡេង​ហ៊ោកញ្ជ្រៀវ បាន​កើតឡើង​ចំពោះ​អ្នក​ទាយ​ត្រូវ ដែល​លើក​ឡើង​ថា សំឡេង​របស់​នាង ពីរោះ​នោះ​។ ក្រោយ​ច្រៀង​ចប់ សួរ​នាំទៅ​ទើប​ដឹង​ថា បេ​ក្ខ​នារី​ម្នាក់​នោះ មានឈ្មោះ ណៃ កន្និកា ជា​តារា​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​នា​​ ទី​ក្រុង​ភ្នំពេញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ទស្សនា​មួយ​ចំនួន តាម​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក ដែល​ហង្ស​មាស បាន​បង្ហោះ​វិញ បាន​លើកឡើង​ស្រដៀង​ៗ​គ្នា​ថា «​សំឡេង​ចង់​ពីរោះ​ជាង​ម្ចាស់​ដើម​, លោក​ព្រះ ពីរោះ​ជាង​ម្ចាស់​ដើម​ទៀត​, ពីរោះ​ជាង​ម្ចាស់​ដើម​ទៀត​, ម្ចាស់​ដើម​ច្រៀង​មិនសូវ​ពីរោះ​ទេ​, ច្រៀង​ពីរោះ​ជាង​តា​រា​ច្រៀង​មុន​ទៀត​, ពីរោះ​ជាង​ម្ចាស់​បទ​, ច្រៀង​ផ្ទាល់​ដូចគ្នា​ពីរោះ​ជាង​ម្ចាស់​ដើម​ទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក៏មាន​អ្នកលេង​បណ្ដាញ​សង្គម​ផ្សេងទៀត យល់ឃើញ​ខុស​ពី​នេះ និង​លើកឡើងថា «​ស្តាប់​ម៉េច​ថា ពីរោះ​ជាង​ម្ចាស់​ដើម​, មិនអាច​ទេ​ម្ចាស់​បទ​ពីរោះ​ជាង»។ ប៉ុន្តែ​​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​មតិ​ កាន់ជើង​ម្ចាស់​បទ​ មាន​តិច​ជាង​មតិ​សរសើរ​បេក្ខនារី​លាក់​សំឡេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការ​សរសើរ​ខ្លួន​ថា ពីរោះ​ជាង​ម្ចាស់​បទ​នេះ បេ​ក្ខ​នារី​លាក់​សំឡេង មិន​ហ៊ាន​ទទួលយក​នោះ​ទេ បាន​ត្រឹម​ពោល​ពាក្យ​ឆ្លើយតប​ថា «​គុណ​ណាស់​បងស្រី ដែល​ស្រលាញ់​ការ​ច្រៀង​របស់​ប្អូន តែ​សមត្ថភាព​ប្អូន​នៅ​មាន​កម្រិត​ខ្ញុំ​នឹង​ស៊ូ​បន្ដទៀត​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment