គួរ​ឲ្យ​សរសើរ! ​​គ្មាន​គូស្នេហ៍​នៅ​ក្បែរ​, បេ​នី​យ៉ាំង​ ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូន​ប្រុស​ ដោយ​ដាក់​ឈ្មោះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​រង់ចាំ​អស់​រយៈពេល​ជា​យូរ​នោះ អតីត​តារា​សម្តែង​រូប​ស្រស់​សិច​ស៊ី បេ​នី​យ៉ាំង ដែល​មាន​ឈ្មោះ​កំណើត​ថា លី សុគន្ធា​រី បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ជាការ​កត់សម្គាល់​នោះ ឃើញថា ថ្ងៃកំណើត​កូន​របស់ បេ​នី​យ៉ាំង 06.06.2022 គឺ​លេខ​៦​ទាំងអស់ ហើយ​បើ​ទោះ​គ្មាន​គូស្នេហ៍​នៅ​ក្បែរ​ចាំ​ថ្នាក់ថ្នម​ក្នុង​ពេល​សរសៃ​ខ្ចី​​ ក៏​នាង​នៅតែ​រឹងមាំ​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូន​ប្រុស​ជាទី​ស្រឡាញ់​យ៉ាង​រំភើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាម​ជា​អ្នក​ម្ដាយ Single ,​ អតីត​តារា​ស្រី ​បច្ចុប្បន្ន​ជា​អ្នក​លក់​តាម​អន​ឡាញ ​អ្នកនាង ​បេ​នី​យ៉ាំង បាន​ប្រើ​ត្រកូល​ខ្លួន​សម្រាប់​កូន​ជាទី​ស្រឡាញ់ ដោយ​នាង​ដាក់​ឈ្មោះ​ថា លី អាន ដែល​ស្តាប់ទៅ​ឃើញថា ពីរោះ​និង​មាំមួន​ស័ក្ដិសម​ជា​កូន​ពូជ​តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ទើប​សម្រាល​មិន​ទាន់​បាន​មួយ​សប្ដាហ៍​ផង ​​​​​​មុខមាត់​ ក៏ដូច​សុខភាព​របស់ បេ​នី​យ៉ាំង ហាក់​មាំមួន និង​ស្រស់ស្រាយ​ជាធម្មតា​។ នេះ​ក៏​ជា​ពេលវេលា​មួយ ដែល​នាង​រង់ចាំ​យូរ​មក​ហើយ​ដែរ ដើម្បី​ធ្វើការ​ថែទាំ​សុខភាព​ស្បែក​របស់​ខ្លួន​ឡើងវិញ​នោះ។ ជាក់ស្ដែង នាង​បាន​បង្ហោះ​សារ​ថា «​ដល់ពេល​ម៉ាក់​ថែខ្លួន​ហើយ​ហាហា រង់ចាំ​ថ្ងៃនេះ​មកដល់​, ដូច​បាន​រស់​ម្តងទៀត​ពេល​ស្គាល់​ជាតិ​ឡេ អ្នក​ចូលចិត្ត​ស្អាត​ទើប​យល់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា បេ​នី​យ៉ាំង ធ្លាប់ បាន​បង្ហាញមុខ​គូស្នេហ៍​នៅតាម​បណ្តាញ​សង្គម​យ៉ាង​ស្អិតរ​មួ​ត តែ​ក្រោយ​នាង​ពពោះ ក៏​លេច​ធ្លាយ​ថា ពួកគេ​បាន​ចែកផ្លូវ​គ្នា​ទៅហើយ។ ទោះយ៉ាងណា​អ្វីដែល​គួរឱ្យ​សរសើរ បេ​នី​យ៉ាំង និង​ដៃគូ មិនបាន​ហែកហួរ​គ្នា​ទេ ពោល​ពួកគេ​បែក​គ្នា​ដោយ​ស្ងាត់ៗ​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេល​ពពោះ​៤​ខែ បេន​យុំា​ង ធ្លាប់​លើកទឹកចិត្ត​ខ្លួនឯង​ថា «​កុំ​ប្រើ​ជីវិត​បែប​ខ្ទិចខ្ទាំ បើទោះបីជា​យើង​ធ្លាប់បាន​ត្រូវ​នរណា​បំផ្លាញ​ទឹកចិត្ត បំផ្លាញ​អារម្មណ៍​មក​ក៏ដោយ​។ ត្រូវ​មើលថែ​ជីវិត​របស់​យើង​ឱ្យ​ល្អ ទោះ​ឆ្លងកាត់​មក​បែបណា​ឱ្យ​វា​នៅត្រឹម​ជា​អតីតកាល សំខាន់​ពេលនេះ​ផ្តល់​ក្តី​សុខ​ឱ្យ​ខ្លួនឯង រឹងប៉ឹង​ក្នុងការ​ធ្វើជា​ខ្លួនឯង​ម្តងទៀត ។ ប្រាប់​ខ្លួនឯង​ថា រឹងមាំ​ជា​ជម្រើស​តែ​ម្យ៉ាង ដែល​យើង​ត្រូវធ្វើ​ដើម្បី​ជំនះ​ភាព​ទន់ជ្រាយ​ទាំងឡាយ​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់ នោះ​យើង​ក៏បាន​រឹងមាំ​ដោយ​មិនដឹង​ខ្លួន​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment