កែវ ចាន់និមល កាន់តែថ្នមខ្លួន ខណៈដែល​ ពពោះកូនទី ២ ជិត​….

ភ្លេចៗត្រចៀកនៅខ្វះតែជាង ៣ ខែទៀតប៉ុណ្ណោះ ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល បានឃើញមុខកូនប្រុសក្នុងផ្ទៃនេះ ខណៈពេលនេះអ្នកនាងបានពពោះកូនទី ២ នៅក្នុងផ្ទៃប្រមាណជិត ៦ ខែហើយ។ មុនទទួលបានចំណងដៃកូនប្រុសក្នុងផ្ទៃ កែវ ចាន់និមល និង ស្វាមី មានកូនស្រីធំពេញវ័យម្នាក់អាយុ ១១ ឆ្នាំរួចទៅហើយពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពេលនេះទំហំផ្ទៃពោះរបស់ពិធីការិនី កែវ ចាន់និមល កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងក៏ចាប់ផ្ដើមចេះថ្នមខ្លួន ដោយលែងសូវទទួលការងារមមាញឹកដូចកាលពីមុនទៀតហើយ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះក៏លែងសូវហ៊ានពាក់ស្បែកជើងកែងខ្ពស់ៗទៀតដែរ។ ក្នុងរយៈពេលដកឃ្លាពីការងារនោះ ពិធីការិនីដ៏ល្បីល្បាញខាងលើ បានដឹកដៃគ្នា ព្រមទាំងកូនស្រីបណ្ដូលចិត្ត ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាច្រើនសប្ដាហ៍ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងរីករាយ និង ស៊ីវិស័យបំផុត។ ទន្ទឹមនឹងនោះ កែវ ចាន់និមល ក៏ត្រូវបានស្វាមីកាន់តែស្រឡាញ់យកចិត្តទុកដាក់ទ្វេដងផងដែរ ជាពិសេសពេលទំហំផ្ទៃពោះកាន់តែខ្ទាតធំ ស្វាមីតារាស្រីរូបនេះកាន់តែមើលថែតាមយកចិត្តភរិយាសឹងមិនចន្លោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីសំណាងតារាស្រីរូបនេះជាខ្លាំង៕

អានបន្ត

អីយ៉ា​ស្ងាត់​ៗ​ ឃុន វុត្ថា បង្ហាញមុខគូស្នេហ៍ញឹកញាប់ សង្ស័យមានដំណឹងល្អឆាប់ៗ

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំអតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ The Voice Cambodia រដូវកាលទី ១ លោក ឃុន វុត្ថា មិនខាន ដោយកាលនោះដ្បិតលោកមិនបានក្លាយជាម្ចាស់ពានរង្វាន់ក៏ពិតមែន ប៉ុន្ដែលោកគឺជាបេក្ខជនដ៏មានសមត្ថភាពមួយរូប ហើយពេលនេះក៏បានក្លាយជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសផងដែរ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក ឃុន វុត្ថា ត្រូវបានមហាជនអ្នកគាំទ្រនារីៗជាច្រើនចង់ដឹងពីរឿងរ៉ាវឯកជនរបស់លោក ជាពិសេសរឿងម្ចាស់បេះដូងតែម្តង។ ពិតណាស់លោក ឃុន វុត្ថា មានម្ចាស់ចិត្តរួចទៅហើយ ប៉ុន្តែគេសង្កេតឃើញក្រៅពីការងារសិល្បៈ បុរសសង្ហាររូបនេះហាក់មិនសូវបង្ហោះរូបនឹងគូស្នេហ៍ប៉ុន្មាននោះឡើយ។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ លោក ឃុន វុត្ថា បានបង្ហោះរូបភាពនឹងគូស្នេហ៍ញឹកញាប់ជាងមុន រហូតធ្វើឱ្យអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈជាច្រើនសង្ស័យថា លោកនឹងមានដំណឹងល្អឆាប់ៗ។ លើសពីនោះ គ្រប់គ្នាក៏បានសរសើរមិនដាច់ពីមាត់ពីម្ចាស់បេះដូងរបស់លោក ឃុន វុត្ថា ថាពិតជាស្រស់ស្អាតស័ក្តិសមនឹងគ្នាខ្លាំងណាស់៕

អានបន្ត

ភ្ញាក់​ផ្អើល​ ! ​ចប់កម្មវិធីប្រឡង​ភ្លាម​ ថុល សុភិទិ និយាយពី លីម តិចម៉េង និង Idol ២ រូបទៀត គឺ….

ប្រិយមិត្តបានស្គាល់រួចមកហើយនូវម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ គឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង កាលពីរាត្រីវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។ ទន្ទឹមនឹងជ័យជម្នះរបស់ លីម តិចម៉េង ក៏មានបេក្ខជន ៣ រូបផ្សេងទៀតដែលពុំទទួលបានជោគជ័យគឺ ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ ប៉ុន្ដែទោះជាបែបនេះពួកគេព្រមទទទួលយកលទ្ធផលមួយនេះដោយក្ដីពេញចិត្ត ថែមទាំងអបអរ តិចម៉េង ចេញពីចិត្តស្មោះទៀតផង ព្រោះថាទំនាក់ទំនងរវាងពួកគេទាំង ៤ ហាក់ស្អិតល្មួតនឹងគ្នាខ្លាំងប្រៀបដូចបងប្អូន ជាពិសេស ភិទិ និង តិចម៉េង ពួកគេទាំងពីរជាមិត្តល្អនឹងគ្នាជិត ១០ ឆ្នាំមកហើយ។ ថ្មីៗនេះ ថុល សុភិទិ បានចេញមកបង្ហោះសារលើហ្វេសប៊ុកនិយាយពីទំនាក់ទំនងរបស់ខ្លួន និង Idol ៣ រូបទៀតថា ៖ «កម្រងរូបភាពអនុស្សាវរីយ៍ ជាការចងចាំដ៏អស្ចារ្យរបស់ខ្ញុំជាមួយមិត្តភាពជិត ១០ ឆ្នាំរបស់ខ្ញុំជាមួយ តិចម៉េង , សម្រាប់ បងពន្លឺ និង ដាវីន…

អានបន្ត

ពេជ្រ សោភា ពោលអាណិត ទៅ​កាន់​ ស៊ឹម ច័ន្ទពន្លឺ ព្រោះតែ​រឿង​មួយ​នេះ​….

ជាការពិតណាស់ លោកអ្នកបានដឹងមកហើយ ក្រោយពីការបញ្ចប់ការប្រកួត Cambodian Idol រដូវកាលទី​៤ បេក្ខជន ស៊ឹម ចាន់ពន្លឺ ដែលតែងរងព្យុះភ្លៀង រងការមិនពេញចិត្ត និង រិះគន់ខ្លាំងៗពីសំណាក់អ្នកទស្សនាមួយចំនួន ត្រូវបានឆក់យកបេះដូងអ្នកគាំទ្រមិនតិចដូចគ្នា ក៏ព្រោះភាពរឹងមាំ និង អំណត់ អត់ធន់របស់លោក ដែលឆ្លងឧបសគ្គឈានមកដល់វគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ បាន។ រូបភាព និង វីដេអូជាច្រើនរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ក៏ត្រូវបានចែករំលែកតៗគ្នានូវស្នាមញញឹមដ៏ក្រៀមក្រំរបស់លោកនៅលើឆាកប្រកួត ដោយមើលទៅបេក្ខភាពផ្សេងទៀតទទួលបានបាច់ផ្កា កាដូពេញដៃពីអ្នកគាំទ្រ និង ក្រុមគ្រួសារ តែខុសប្លែកតែ ស៊ឹម ច័ន្ទពន្លឺ គឺបានត្រឹមតែមួយបាច់ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រោយពីឃើញបែបនេះ អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារអរគុណដល់ម្ចាស់បាច់ផ្កាតែមួយគត់ ដែលបានប្រគល់ជូនលោក ស៊ឹម ចាន់ពន្លឺ ព្រមទាំងបន្ថែមនូវការសរសើរ និង លើកទឹកចិត្តដល់បេក្ខជនរូបនេះថា៖ «ក្តីស្រលាញ់របស់មនុស្សប្រែប្រួលគ្រប់ពេល ញញឹមទាំងបាក់ទឹកចិត្ត។ ខ្ញុំអរគុណ អ្នកដែលបានជូនបាច់ផ្កាមួយបាច់នោះទៅគាត់! សម្រាប់ខ្ញុំអាណិតគាត់ណាស់ ទោះគេថាឱ្យយ៉ាងណាក៏គាត់មិនតបត»៕

អានបន្ត

ពេជ្រ សូលីកា បង្ហាញអារម្មណ៍​រំភើប​ទៅ ភិទិ​ ទោះមិន​បាន…..​

ប្រិយមិត្តបានស្គាល់ហើយ ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ នេះគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ដែលលទ្ធផលមួយនេះ បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានសេចក្ដីពេញចិត្ត និង បាននាំគ្នាចូលរួមអបអរសាទរដល់ តិចម៉េង យ៉ាងច្រើនផុសផុល។ យ៉ាងណាមិញទន្ទឹមនឹងជ័យជម្នះរបស់ម្ចាស់ពានថ្មី ប៉ុន្ដែមហាជនមួយចំនួនក៏បានចូលរួមសោកស្ដាយចំពោះបេក្ខជន ៣ រូបផ្សេងទៀត រួមមាន នាង ដាវីន, ថុល សុភិទិ និង លោកគ្រពេទ្យសង្ហា ស៊ីម ច័ន្ទពន្លឺ ព្រោះថាអ្នកទាំង ៣ ក៏ជាបេក្ខជនដ៏លេចធ្លោ ព្រមទាំងមានសមត្ថភាពរៀងៗខ្លួន។ ងាកមកបេក្ខជន ថុល សុភិទិ វិញ ដ្បិតថាលោកមិនអាចដណ្ដើមបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែ ភិទិ ទទួលបានក្ដីស្រឡាញ់ និង ការគាំទ្រពីមហាជនជាច្រើន។ ក្នុងនោះគេឃើញអ្នកម៉ាក់កូន ១ ពេជ្រ សូលីកា ក៏បានបង្ហោះ Fb Story ដ៏រំភើបមួយជាការលើកទឹកចិត្តដល់ ថុល សុភិទិ ថា ៖ «U win in…

អានបន្ត

មើល​ជ្រុង​ណា​ក៏​ស្អាត! ឱក សុគន្ធកញ្ញា ទម្លាយ​កម្រង​រូបថត​ពេល​ធ្វើ​គណៈកម្មការ​ ហើយ​ពោល​ពាក្យ​ថា…

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​បញ្ចប់​ទៅ​ដោយ​រលូន កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ដោយ​រក​ឃើញ​ម្ចាស់​ពាន ​គឺ​បាន​ទៅលើ​បេក្ខជន លីម តិច​ម៉េង មកពី​ខេត្ត​កំពង់ចាម។ ពេល​កម្មវិធី​មិនទាន់​បញ្ចប់​នោះ គេ​សង្កេត​ឃើញ​ថា ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ គណៈកម្មការ អ្នកនាង ឱក សុគន្ធ​កញ្ញា មានការ​តុបតែង​ខ្លួន​ដ៏​ស្រស់​ស្អាត ជាមួយ​សម្លៀក​បំពាក់​គ្មាន​ជាន់គ្នា​នោះ​ឡើយ ដោយ​មើល​ជ្រុង​ណា​ក៏​ឃើញ​ស្អាត​ដែរ។ ដោយឡែក ពេល​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ បាន​បញ្ចប់​ទៅនោះ​, នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ អ្នកនាង ឱក សុគន្ធ​កញ្ញា បាន​ទម្លាយ​កម្រង​រូបថត​របស់​ខ្លួន​ពេល​ធ្វើ​គណៈកម្មការ​ជាច្រើន​សន្លឹក អម​ដោយ​ពាក្យពេចន៍​អរគុណ​ជាច្រើន។ បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​នោះ កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​រូបនេះ បាន​ពោលពាក្យ​ថា «​នាង​ខ្ញុំ ឱក សុគន្ធ​កញ្ញា សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ ពី​សំណាក់​ពុក​ម៉ែ បងប្អូន មកលើ​រូប​នាង​ខ្ញុំ ព្រមទាំង​ក្រុមការងារ​គ្រប់រូប ទាំងនេះហើយ​គឺជា​កម្លាំងចិត្ត​សម្រាប់​យើងទាំងអស់គ្នា ក្នុង​ការបំពេញ​កាតព្វកិច្ច​។ អរគុណ​ដល់​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ​ភ្លេង បងៗ​ក្រុមបច្ចេកទេស និង​ក្រុមការងារ​ជាច្រើនរូប​ទៀត ដែល​បាន​លះបង់​កម្លាំងកាយ និង​ចិត្ត តស៊ូ​ពុះពារ​ឆ្លង​ការងារ​ជាមួយគ្នា ទាំង​សប្បាយ​ផង ហត់​ផង លាយ​លំ​គ្រប់​រសជាតិ​ក្នុង​រដូវ​កាល​មួយ​នេះ​។ អ្វីដែល​មិនអាច​ភ្លេច​បាន​នោះ អរគុណ​ទៅដល់ អ្នក​ដែល​នៅ​ពីក្រោយ​ភាពស្រស់ស្អាត ពីមួយ​វគ្គ​ទៅមួយ​វគ្គ…

អានបន្ត

ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ តារាស្រី ២ រូប កំពុងកើបលុយពីមុខរបរពេញនិយម មួយ​នេះ​គឺ​….

បើក្រឡេកមកមើលសិល្បការិនី ២ រូប ដូចជា អេនជី និង គឹម លីហ្សា បើទោះជាអាជីពជាតារាអាចរកបានចំណូលក្រាស់ក្រែលពីកាងារផ្សេងៗក្តី តែអ្នកទាំង ២ សុខចិត្តផ្អឹប និង បញ្ចប់សិល្បៈដោយងាកមករកស៊ីអាជីពកំពុងពេញនិយមតាមរយៈការលក់អនឡាយទៅវិញ។ ១. អ្នកនាង អេនជី អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អេនជី ត្រូវបានគេដឹងថា នាងបានបើករបររកស៊ីលក់អនឡាញតាំងពីមិនទាន់បញ្ចប់ជីវិតសិល្បៈមកម្ល៉េះ។ ក្រោយរៀបការហើយនោះ អ្នកនាងក៏បានផ្អាកអាជីពសិល្បៈរហូតបញ្ចប់សឹងទាំងស្រុងដោយក្លាយទៅជា CEO ក្រុមហ៊ុនផលិតផលថែសម្រស់។ លើសពីនោះ តារាស្រីរូបនេះក៏កំពុងតែកើបលុយលើអាជីពលក់តាមអនឡាញ រួមមានទាំងផលិតផលថែសម្រស់ និង សម្លៀកបំពាក់ ជាដើម។ ២. អ្នកនាង គឹម លីហ្សា ក្រោយរៀបការរួចកាលពីអំឡុងឆ្នាំ ២០១៣ តារាសម្តែង និង ចម្រៀង អ្នកនាង គឹម លីហ្សា ក៏បានចាកចេញទៅរស់នៅឯក្រៅប្រទេសជាមួយនឹងស្វាមី សាងគ្រួសារយ៉ាងមានសុភមង្គល។ ក្រោយមកអ្នកនាងក៏បានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ដោយបានចូលវិស័យសិល្បៈវិញដោយលឹបលៗ តែចុងក្រោយអ្នកនាងបានបញ្ចប់ទាំងស្រុង ព្រមទាំងបានកាន់មុខជំនួញក្នុងដៃជាច្រើន ដូចជាហាងលក់ផលិតផលថែសម្រស់ ព្រមទាំងហាងលក់ម្ជូរក្រឡុក​ និង ហាងបុកល្ហុង​ គ្រឿងសមុទ្រអាំង ជាដើម។ ជារឿយៗ អ្នកនាង គឹម លីហ្សា ក៏ទទួលបានចំណូលកាន់តែច្រើនពីការឡាយលក់ផលិតផល…

អានបន្ត

ក្រោយ​ចប់កម្មវិធីប្រឡង​ ណាន វីសារ ទម្លាយអារម្មណ៍ពិត ដែល​មាន​ចំពោះ ស៊ឹម ច័ន្ទពន្លឺ និង មាស នីតា​ ថាជា​….

និយាយចំពោះ លោក ណាន វីសារ ក៏ជាកំពូលបេក្ខភាពជើងខ្លាំងមួយរូបនៃកម្មវិធី Cambodian Idol រដូលកាលទី ៤ ផងដែរ ដោយទទួលបានការស្រឡាញ់ពេញពីមហាជនអ្នកគាំទ្រមិនតិចនោះទេ ជាមួយនឹងការរួមដំណើរក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដែលអាចមានឱកាសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ពិតណាស់ ដ្បិតតែបេក្ខភាពរូបនេះ មិនមានឱកាសឈានដល់វគ្គកំពូលចុងក្រោយ ប៉ុន្តែរូបលោកក៏បានក្លាយជាអាលដលក្នុងដួងចិត្តមហាជនអ្នកគាំទ្រជាច្រើនជាមួយនឹងសមត្ថភាពដ៏ខ្លាំងរបស់លោកផងដែរ។ ដោយឡែក ថ្មីៗនេះ ក្រឡេកទៅចាប់អារម្មណ៍បណ្ដាញសង្គម ណាន វីសារ ខណៈពេលកម្មវិធី Cambodian Idol រដូលកាលទី ៤ បានបញ្ចប់ដោយរលូន លោកក៏បានបង្ហោះសារទម្លាយនូវអារម្មណ៍របស់ខ្លួនចំពោះបេក្ខភាពដែលជាមិត្ត និង ដៃគូប្រឡង ២ រូប គឺ កញ្ញា មាស នីតា និង លោក ស៊ឹម ច័ន្ទពន្លឺ ដែលបង្ហាញការសរសើរ និងក្ដីស្រឡាញ់ខ្លាំងចំពោះអ្នកទាំងពីរផងដែរ។ ក្នុងនោះ ណាន វីសារ បានរៀបរាប់ថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការស្រឡាញ់ ការបារម្ភយកចិត្តទុកដាក់យ៉ាងពិតប្រាកដពីបងទាំង ២ ពន្លឺ ខ្ញុំពិតជាសប្បាយចិត្តនឹងចូលរួមត្រេកអរដែលពុកម៉ែបងប្អូន និង មហាជនជាច្រើន បានមើលឃើញពីការប្រឹងប្រែង ភាពអំណត់អត់ធ្មត់របស់បងកន្លងមក បងតែងតែផ្តល់តម្លៃចំពោះមនុស្សជុំវិញខ្លួន នីតា បងគឺមនុស្សស្រីដែលរឹងមាំ…

អានបន្ត

កាន់តែក្តៅ​​ ! លោក គួច ខេវិន ថាកម្មវិធី Miss Grand កម្ពុជា​ ដូចប្រឡងរើសស្រី…..

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោក គួច ខេវិន បានបង្ហោះសារពន្លះកម្មវិធី Miss Grand Cambodia ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភានី ឬនារីពេស្យាចារទៅវិញ។ លោក គួច ខេវិន បានបង្ហោះសាររៀបរាប់លើគណនីហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះថា ៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ??? ព្រោះវាមើលទៅដូចជាអាសអាភាស និង អាណាចា ហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៍ ៣ ដងនៅតែមិនទាន់បាត់ខ្ពើម ក្លៀកគគ្រិក គ្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?»។ ផលិតករដ៏ល្បីឈ្មោះរូបនេះបានបន្តទៀតថា ៖ «តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់មិនគួរយកកេរ្តិ៍យកខ្មាសមកឱ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ? ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេកដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចពិតកណ្យាណី តែគេមិនមកចូលប្រជែងជាមួយពួកនាងទេ ព្រោះគេមិនឱ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរ ជាមួយនឹងពួកនាងៗ! យល់???»។ រឿងរ៉ាវមួយនេះបានកើតឡើងបន្ទាប់ពីកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022…

អានបន្ត

ស្ដាប់​ម៉ៃ សុគន្ធ វិភាគ​ ឃើញ​ថា​ ត្រូវ​ម្យ៉ាង​ ដល់​ស្ដាប់​អ្នក​ជំនាញ​វិញ ទើប​ដឹង​កាន់តែ​ច្បាស់​ថា ថុល សុភិទិ ធ្លាក់ ​ដោយសារអ្វី (មាន​វីដេអូ)

លោកអ្នក ​បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយពី​រក​ឃើញ​ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​៤ ភ្លាមៗ​នោះ តារា​ចម្រៀង លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​វិភាគ​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ ធ្លាក់​ពី​តួឯក មក​តួរង ដោយសារតែ​មនុស្ស​ស្រី​ម្នាក់។ លើស​ពី​​​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក «​វិភាគ​កុន : Academic Film Criticism» បាន​ធ្វើ​ការវិភាគ​បន្ថែម​យ៉ាង​លម្អិត​ជុំវិញ​រឿង​នេះ ជាមួយ​នឹង​ការ​លើកសរសើរ​ចំពោះ មតិយោបល់​របស់​តារា​ចម្រៀង ម៉ៃ សុគន្ធ ផងដែរ។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់​ដូច្នេះ​ថា «​ចំណុច​ល្អ​ ដែល​ខ្ញុំ​ចូលចិត្ត​ពូ​គន្ធ គឺ រាល់​លើក​ពេល​ដែល​គាត់​និយាយ​សាច់​ការ គឺ តម្លៃ​តាក់​តិច​នៃ​គំនិត​ខ្លឹមសារ​បង្កប់​គួរឱ្យ​ពិចារណា​ក្នុង​វោហារ​ស័ព្ទ​គាត់​គឺមាន​ចំណុច​ល្អ​គួរឱ្យ​ពិចារណា​ខ្ពស់​។ ហើយ​ចំណុច​នេះ​ ពូ​គន្ធ​និយាយ​មាន​ហេតុផល​ខ្លះ​ដែរ​..តើ​អ្នកដឹង​ទេ​?? វិថី​សិល្បៈ​វា​ខុសពី​វិថី​ដែល​យើង​បើកបរ​យានជំនិះ ព្រោះ​វិថី​ទៅ​រក​ស្ថាន​តារា គឺ​វា​ឆ្ពោះ​ទៅលើ​។ ចូរ​អ្នក​ចងចាំ​ថា វិថី​នេះ​ទាល់តែ​ងងឹត​បំផុត ទើប​ដឹង​ថា នរណា​មាន​ពន្លឺ​ជាងគេ​។ ហើយ​ពេជ្រ​ដែល​កំពុង​ត្រៀម​ច្នៃ​ក្លាយ​ជា​តារា ស្នេហា គឺជា​អម្រែក ​ដែល​ទាញ​ស្លាប ជន​មាន​ក្តី​ស្រមៃ​មិនអោយ​ហោះ​បាន​ខ្ពស់​.. មិនមែន​មានន័យថា ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​ឡើយ តែ​បុគ្គល​ល្បីៗ​ជាច្រើន​ផ្តើម​វិថី​តារា​ពេល​ខ្លួន Single មាន​អត្រា​ជោគជ័យ​ខ្ពស់ជាង​.​។​ ពាក្យ​បង​ស្រឡាញ់​សយ មួយ​ម៉ាត់​របស់​ភិ​ទិ​អំឡុង​កាលនោះ ​ធ្វើឱ្យ​ហ្វេ​ន​រាប់សែន​នាក់​ចាប់អារម្មណ៍​កំលោះ​សង្ហា​ម្នាក់នេះ…

អានបន្ត