គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន ទើបតែប្រកាសដំណឹងល្អ ពាក់ព័ន្ធនឹងការមានកូនទី២ និងបង្ហាញក្ដីសង្ឃឹមថា កូនទី២នោះ នឹងមានមុខកាត់ទៅរកខ្លួនផងដែរ។ ស្រីអូន បានបញ្ជាក់នៅពេលនោះថា «ស្រីតូចមានប្អូនហើយ សង្ឃឹមចង្កាវី មាត់បេះដូងដូចគ្នា តែមុខដូចម៉ែវិញណាកូនកុំអោយម៉ែពពោះ៩ខែ១០ថ្ងៃមុខឪទាំងអស់ចឹងពេក ម៉ាក់ៗណាខ្លះចឹងដែរ? សំខាន់កូនស្រីតាមឪជាងម៉ែទៀត ធីមកូនមុខកាត់ទៅប៉ាទាំងអស់»។ ដោយឡែកនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ស្រាប់តែអ្នកស្រី បានបង្ហោះសារ យ៉ាងភ្ញាក់ផ្អើលថា «មាននិស្ស័យជួបគ្នាកូន បើអត់និស្ស័យចាំជួបគ្នាលើកក្រោយ ធ្លាប់ជួបហើយអារម្មណ៍បាត់បង់កូន ចឹងម៉ាក់រាងរឹងមាំត្រៀមចិត្តបាន»។ តាមរយៈនេះ អ្នកគាំទ្រ បានលើកទឹកចិត្ត, ផ្ដល់យោបល់ និងជូនពរថា «ថែសុខភាពផងបង, សូមទេព្ដាតាមថែរក្សាបង, ចាសមេម៉ាក់ត្រូវរឹងមាំគ្រប់ពេល, មេរឹងមាំណាស់សូមវត្ថុសក្ដិសិទ្ធិតាមបីបាច់ថែរក្សាមេ ហើយនិងបេប៊ី សូមឱ្យមានសុខភាពល្អ, សូមជូនពរមេ និងកូនក្នុងផ្ទៃមានសុខភាពល្អឆ្លងផុតគ្រោះភ័យទាំងអស់ សូមបុណ្យកុសល ដែលមេខំសាងទាំងអំបាលម៉ានតាមថែរក្សាអោយជីវិតថ្មីដ៏ល្អបរិសុទ្ធមួយនេះបានចាប់កំណើតឃើញភពផែនដីផងចុះ, កុំចូលគេងយប់ជ្រៅពេកបងស្រីសម្លាញ់ចិត្តមេសម្លាញ់ចិត្ត ខ្ញុំដឹងថាមេរវល់ណាស់នឹងប្រឹងណាស់ ប៉ុន្តែពេលនេះ មេដាក់ចិត្តថា…
អានបន្តCategory: ជីវិត និងសង្គម
ក្រោយខកខាន៣ឆ្នាំជាប់គ្នា, អ្នកឧកញ៉ា គិត ម៉េង ចែករំលែកអត្ថបទពាក់ព័ន្ធនឹងពិធីបុណ្យច្រត់ព្រះនង្គ័ល ហើយបួងសួងថា…
យើងដឹងហើយថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ ហើយ ពិធីនេះ តែងប្រារព្ធឡើងនៅថ្ងៃ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ តែពិធីបុណ្យនេះ បានខកខានរៀបចំរយៈពេល៣ឆ្នាំមកហើយ បើគិតទាំងឆ្នាំ២០២២នេះ។ ចំពោះមូលហេតុនៃការមិនបានរៀបចំពិធីបុណ្យខាងលើ នៅឆ្នាំ២០២២នេះ ត្រូវបាន មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនអាចប្រារព្ធបាន ដោយសារស្ថានភាពការឆ្លងរាលដានជំងឺកូវីដទើបបានថមថយ។ ព្រះរាជពិធីច្រង់ព្រះនង្គ័ល បើប្រារព្ធ គឺត្រូវប្រើពេលច្រើនខែមុនថ្ងៃកំណត់មកដល់ ដើម្បីរៀបចំទីតាំង និងពិធីសាសនាផ្សេងៗ។ ទោះឆ្នាំនេះ មិនមានការរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លក៏ពិតមែន តែអ្នកឧកញ៉ាគិត ម៉េង នៅថ្ងៃទី១៩ ខែឧសភា បានចែករំលែកអត្ថបទដ៏មានប្រយោជន៍ពាក់ព័ន្ធនឹងពិធីបុណ្យនេះថា «ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើជាច្រើនសតវត្សមកហើយ តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់ព្រះមហាក្សត្រខ្មែរជំនាន់មុន ដែលបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពកសិកម្មរបស់ប្រជារាស្ត្រ។ ប្រទេសកម្ពុជាយើងសម្បូរទៅដោយប្រពៃណី និងវប្បធម៌ ដែលធ្វើឲ្យយើងក្លាយជាប្រទេសដ៏អស្ចារ្យមួយ សព្វថ្ងៃ។ ថ្វីត្បិតតែមានវិធីសាស្ត្របែបវិទ្យាសាស្ត្រផ្សេងៗសម្រាប់ព្យាករអាកាសធាតុ និងកំណត់ការប្រមូលផលដំណាំកសិកម្មក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែមានវិធីសាស្ត្ររបស់ខ្លួន ដើម្បីទស្សន៍ទាយហេតុភេទ ដែលអាចនឹងកើតមានទ្បើងនៅពេលខាងមុខ។ តាមរយៈព្រះរាជពិធីប្រពៃណីនេះ ដែលតែងតែប្រារព្ធធ្វើឡើងនៅតាមទីកន្លែងនានាទូទាំងប្រទេសតាមតម្រូវការ ប្រជាជនកម្ពុជាអាចផ្សងប្រផ្នូលពីភោគផលកសិកម្មជាដើម។ ការផ្សងប្រផ្នូលនោះធ្វើទ្បើង តាមរយៈការសង្កេតនូវអ្វីដែលព្រះគោ ឬគោឧសភរាជសោយ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល។ កាលព្រះគោសោយអ្វីមួយ យើងជឿជាក់ថាយើងអាចព្យាករអំពីព្រឹត្តិការណ៍ជាច្រើន…
អានបន្តព្រះនាងតូច ជេនណា រំជួលចិត្តជាខ្លាំង ក្រោយឃើញ ព្រះអង្គម្ចាស់ ចក្រាវុធ រៀបរាប់ពីឧត្តមសម្បត្តិ និងវីរភាពរបស់ជីដូន…(មានវីដេអូ)
អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូន បង្កើតព្រះនាងតូច នរោត្តម ជេន ណា បានទទួលមរណភាព កាលពីម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ដំណឹងមរណភាពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានធ្វើឲ្យ ព្រះនាងតូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេក ខណៈមហាជន ជាច្រើន ក៏បានចូលរួមរំលែកទុក្ខផងដែរ។ ងាកមក ព្រះអង្គម្ចាស់ក្សត្រា នរោត្តម ចក្រាវុធ នៅថ្ងៃទី១៨ ខែឧសភា បានសម្ដែងក្ដីអាឡោះអាល័យ ជាមួយនឹងការរៀបរាប់ពីឧត្តមសម្បត្តិ និងវីរភាពរបស់ អ្នកម្នាង ឌួង ឌីយ៉ាតថា «ខ្ញុំពិតជាមានសេចក្តីអាឡោះអាល័យជាពន់ពេក ចំពោះការឃ្លាតចាកឆ្ងាយគ្មានថ្ងៃត្រលប់របស់អ្នកមីង (អ្នកម្នាងឌួង ឌីយ៉ាត) ពីខ្ញុំ និងព្រះញាតិវង្សានុវង្សខ្មែរ ព្រមទាំងញាតិមិត្តជិតឆ្ងាយ។ ខ្ញុំក្នុងនាមជាក្មួយ និងតំណាងឲ្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចទូទាំងព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារមីង (អ្នកម្នាងឌួង ឌីយ៉ាត) កាលពីថ្ងៃទី១៣…
អានបន្តច្បាស់ដូចថ្ងៃ! ល្បីពេញទីកតុកថា ទ្រី ដាណា មានស្នេហ៍ជាមួយប៉េអឹម, ពេលនេះ សាមីខ្លួនចេញមុខបញ្ជាក់ថា…(មានវីដេអូ)
លោកអ្នកបានជ្រាបរួចមកហើយថា រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានរស់នៅជាអ្នកម្ដាយSingleអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីប្រកាសផ្ដាច់ចំណងស្នេហ៍ ជាប្ដីប្រពន្ធជាមួយពូម៉ៅនោះ។ នៅក្នុងការរស់នៅជាស្ត្រីមេម៉ាយនេះ អ្នកស្រីទ្រី ដាណា ធ្លាប់ប្រកាសបើកបេះដូងទទួលយកអ្នកថ្មី ក្រោមលក្ខខណ្ឌមួយចំនួន។ តែក្រោយមក ក៏ប្រកាសបិទបេះដូងវិញ ដោយលើកហេតុផលថា «ខ្ញុំចង់ឲ្យអ្នកណាគេស្រឡាញ់ខ្ញុំ ជាខ្ញុំ ខ្ញុំនិយាយត្រង់រស់ផ្គាប់គេពិបាកណាស់បងប្អូន រស់ផ្គាប់ចិត្តគេពិបាកណាស់ ចឹងបានថា ខ្ញុំឆ្អែតហើយ និយាយទៅឆ្អែតហើយ ហើយខ្ញុំក៏ចាស់ដែរឥឡូវ ប៉ុណ្ណឹងបានហើយ ព្រោះខ្ញុំដឹងថា អត់មានអ្នកណាគេស្រឡាញ់ខ្ញុំទៀតទេ»។ អ្នកស្រី បានសង្កត់ធ្ងន់ថា ចំណុចមួយទៀត ដែលពិបាកបំផុត គឺចំណុច ដែលខ្លួនមានខ្លាំង លំដាប់ប៉ុនខ្លួនពិបាករស់ប្ដីបន្តិច។ អ្នកស្រី លើកឧទាហរណ៍ថា បើប្រុសៗណាមកស្រឡាញ់ខ្លួន ឬក៏ជាស្នេហាពិតក៏ដោយ, អញ្ចឹងមហាជន ប្រាកដជាគិតថា បុរសម្នាក់នោះ ស្រឡាញ់ទ្រព្យខ្លួនមិនខាន។ ស្របពេលប្រកាសបិទបេះដូង ស្រាប់តែថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគណនីទីកតុកមួយដាក់ឈ្មោះអ្នកស្រី ហើយបង្ហោះរូបថតប៉េអឹមម្នាក់កាន់បាច់ផ្កា ធ្វើឲ្យអ្នកគាំទ្រគិតថា នេះជាគូស្នេហ៍របស់អ្នកស្រី ព្រោះបាច់ផ្កា ដែលអ្នកស្រី ទទួលដូចគ្នានោះ។ …
អានបន្តអបអរសាទរ! ស្រីអូន មានផ្ទៃពោះកូនទី២ ចង់ឲ្យកាត់រកខ្លួន ព្រោះមិនអស់ត្រង់ថា…
ប្រិយមិត្តមួយចំនួន ទំនងជា បានជ្រាបរួចមកហើយថា ក្នុងអំឡុងមានផ្ទៃពោះកូនទី១នោះ ស្រីអូន បានជួបរឿងជាច្រើន ធ្លាប់ត្រូវគេរិះ,គន់សព្វគ្រប់បែបយ៉ាង តែនាងនៅតែស៊ូទ្រាំរហូតទទួលបានសុភមង្គលគ្រួសារដូចសព្វថ្ងៃនេះ។ ទោះយ៉ាងណា នៅពេលនោះស្រីអូន មិនបានបញ្ជាក់ថា អ្នករិះ,គន់នាងនោះជាអ្នកណានោះឡើយ តែដឹងត្រឹមថា មិនមែនជាប្ដីឡើយ ព្រោះពួកគេស្រឡាញ់គ្នាចាក់ទឹកមិនលេចនោះទេ ហើយកន្លងមក ស្រីអូនតែងតែលើកសរសើរស្វាមីរបស់ខ្លួនមិនដាច់ពីមាត់នោះឡើយថា ជាប្ដីល្អ ធ្វើឲ្យនាងមានសុភមង្គលនោះ។ ជាក់ស្ដែង ស្រីអូន ធ្លាប់លើកឡើងនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនថា «មនុស្សម្នាក់ ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី, មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី, មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលើលោកនេះគឺ លោកប្ដី, ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វើ, ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វើ ជាទីប្រឹក្សាដ៏ល្អ។ សុំទោសប្ដីសំលាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»។ ការអះអាងនាពេលនោះ ក្នុងអំឡុងអ្នកនាង និងស្វាមី មានកូនស្រីតូចដ៏គួរឲ្យស្រឡាញ់ម្នាក់ មានមុខមាត់កាត់ទៅរកឪពុក។ ប៉ុន្តែពេលនេះ ស្រីអូន បានទទួលដំណឹងល្អមួយទៀតហើយ…
អានបន្តអត់ខ្វល់តបត, ដេត ម៉ាលីណា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតជាង១៨ទៀត ពិសេសលេងCaptionយ៉ាងចា,ក់ដោតថា…
ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ដេត ម៉ាលីណា បច្ចុប្បន្ន កំពុងរស់នៅជាស្ត្រីមេម៉ាយ ឬជាអ្នកម្ដាយSingleអស់រយៈពេលជាង១ឆ្នាំរួចមកហើយ ក្រោយពីប្រកាសលែងលះជាផ្លូវការជាមួយលោកឌួង ឆាយ កាលពីចុងឆ្នាំ២០២០នោះ។ ក្នុងការរស់នៅជាអ្នកម្ដាយSingleនេះ អ្នកនាង ដេត ម៉ាលីណា បានប្រកាសបិទបេះដូង រក្សាជំហររស់នៅបែបទំនេរ ដើម្បីទុកពេលរកលុយ និងមើលថែគ្រួសារ កូនៗប្រុសស្រីរបស់ខ្លួនចំនួន៣នាក់នោះ។ អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេមើលឃើញថា ជាស្ត្រីដ៏រឹងមាំ មានការតស៊ូខ្ពស់ សម្បីតារាសម្ដែង គឹម ច័ន្ទបូរមី កាលពីពេលថ្មីៗកន្លងទៅ ក៏ធ្លាប់លើកឡើងថា «ពេល ដែលដឹងច្បាស់អំពីប្រវត្តិជីវិតរបស់បង ខ្ញុំសែនអាណិតកោតសរសើរអំពីការតស៊ូអត់ធ្មត់របស់បងណាស់Deth Malina ដេត ម៉ាលីណា»។ ជាការឆ្លើយតប នាពេលនោះ អ្នកនាង ដេត ម៉ាលីណា បានលើកឡើងថា «ចាសអូនអរគុណសម្រាប់ការស្រលាញ់បង ឥឡូវនេះ បងមានសំណាងបានអូន និងមនុស្សជុំវិញខ្លួនអាណិត និងស្រលាញ់បងពីបេះដូងល្អៗ និងបងមានជីវិតដូចនារីផ្សេងៗហើយ អ្វីដែលបងទទួលបានគឺស្នាមដ៏ស្រស់បំព្រង និងមិនមានការឈឺចាប់ ដែលរស់នៅក្នុងពិភពខ្មៅងងឹត»។ ដោយឡែក…
អានបន្តមិនមែនលំៗទេ! ពូចក់ នាំភរិយាទៅធ្វើរឿងនេះដល់កំពង់សោម ហើយប្រាប់ថា ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន…
លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីនិយាយហែកហួរគ្នាកក្រើកបណ្ដាញសង្គមនោះ Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានសម្រេចផ្សះផ្សាយកគ្នាជាប្ដីប្រពន្ធវិញហើយ ដោយសារតែចិត្តពួកគេម្នាក់ៗ នៅមិនទាន់អស់អាល័យពីគ្នានោះ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ពួកគេ បានបង្ហាញវត្តមានឡាយវីដេអូ ជុំគ្នាវិញ មើលទៅរឹតតែផ្អែមល្ហែម ជាងពេលមុនៗទៅទៀត ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយសម្ដែងក្ដីរំភើបជំនួសពួកគេ និងជូនពរឲ្យពួកគេស្រឡាញ់គ្នាបែបនេះរហូតទៀតផង។ ដោយឡែក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពួកគេ បានសម្រេចដឹកដៃគ្នា ទៅសាកថ្មជីវិត នៅកំពង់សោម ហើយឡាយវីដេអូ លក់ផលិតផលក្នុងឈុតគេងយប់ ដូចប្ដីប្រពន្ធទើបនឹងរៀបការថ្មោងថ្មី ទៅក្រេបចន្ទទឹកឃ្មុំអញ្ចឹងដែរ។ លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ Adminជីងចក់ បង្ហោះរូបថត១សន្លឹកបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា រួចដាក់Captionដ៏ចាក់ដោតថា «ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន ស្គាល់អស់សង្គមឆ្អែតលែងឃ្លាន លាឈ្មោះប្រុសព្រានក្លាយជាប្ដីល្អ»។ បន្ថែមលើនេះ បុរស ទើបលាឈ្មោះជាប្រុសព្រានរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «គ្រប់គ្នាគេថាពូ មីងសំដែង! តែតាមការពិតពូ មីងមិនបានសំដែងទេក្មួយៗ»។ គ្រាន់តែឃើញខំមិននេះភ្លាម ស្រាប់តែមានអ្នកឆ្លើយតបទៅវិញថា…
អានបន្តនោះ! លោក ឌួង ឆាយ ថា ខ្ញុំមិនទាន់មានគូអនាគតថា ខ្ញុំនឹងចង់ត្រូវគ្នាជាមួយនឹងនាង ដល់ឥលូវខ្ញុំ…
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ឌួង ឆាយ បានបង្ហោះសារជាបន្តបន្ទាប់ ដៀមដាមអ្នកនាង ដេត ម៉ាលីណា រហូតលោក ផែង វណ្ណៈ ទ្រាំមិនបាន ឡាយនិយាយរឿងនេះជាសាធារណៈ ហើយសំណូមពរឲ្យលោកឌួង ឆាយ បញ្ឈប់ការរករឿងអតីតភរិយា ព្រោះបានលែងលះគ្នារួចស្រេចអស់ហើយ។ ភ្លាមៗនោះ គេមិនឃើញលោក ឌួង ឆាយ ឆ្លើយតបបែបណានោះឡើយ ដោយគ្រាន់តែបង្ហោះរូបថតទៅញុំាអាហារជាមួយអនាគតឧត្តមភរិយាដ៏ស្រស់ស្អាត ហើយពោលពាក្យថា «ខានញុំាបាយ២នាក់យូរហើយ។ ថ្ងៃនេះញុំាបាយមើលកុន២នាក់ម្តងឌួង ឆាយ»។ ដោយឡែក នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ឌួង ឆាយ បានធ្វើការឆ្លើយតបហើយ ដោយរៀបរាប់ថា «មានភ្លើងទើបមានផ្សែង រឿងគេប្តឹ,ងខ្ញុំ និងអ្នកម្តាយនៅក្នុងតុ,លាការមិនចង់បង្ហោះបញ្ចេញនោះទេ ពីព្រោះជានីតិវិធីរបស់តុ.លាការ។ ប៉ុន្តែអ្នកមួយចំនួនតូចបំផុតនឹង ដូចអវិជ្ជាមានពេក។ មិនអោយខ្ញុំជួបកូនៗជាងកន្លះឆ្នាំ ក៏ខ្ញុំក៏មិន ដែលប្តឹ.ងនាងរំ.លោ.ភសេចក្តីសម្រេចរបស់តុ.លាការ។ ធ្វើដាក់ខ្ញុំទាំងរំ.លោ.ភបំពា.នប៉ុន្មានក៏ខ្ញុំមិនដែលប្តឹ.ងសូម្បីតែមួយដង ពីព្រោះមិនដឹងប្តឹ.ងដើម្បីអ្វីហើយបានអីមកវិញ។ បងប្អូនញាតិមិត្តនាំគ្នានិយាយសម្របសម្រួលដើម្បីរកសន្តិភាពជាមួយនាងអស់លទ្ធភាពហើយ។ ប្តឹ.ងម្តាយខ្ញុំពីបទរំ.លោភលំនៅដ្ឋានទាំង ដែលដីម្តាយខ្ញុំជាអ្នកអោយមានភស្តុតាងទាំងអស់បានដាក់ជូនចូលតុលា.ការជាពិសេសនាងជាអ្នកហៅក្រុមគ្រួសារខ្ញុំអោយទៅលេងសួរសុខទុក្ខកូនៗ និងចៅៗ។ រាល់ថ្ងៃមិនដឹងថានាងចង់បានអីអោយពិតប្រាកដ។ ខ្ញុំមិនទាន់មានគូអនាគតថាខ្ញុំនឹងចង់ត្រូវគ្នាជាមួយនឹងនាង ដល់ឥលូវខ្ញុំមានគូអនាគតរកបាននារីដ៏ល្អដែលខ្ញុំស្រលាញ់ពេញចិត្តហើយនៅតែតាមប្តឹ.ង។…
អានបន្តព្រះមហាក្សត្រ និងសម្ដេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចូលបុណ្យស,ព ជីដូន ព្រះនាងតូច ជេន ណា រហូតដល់…
លោកអ្នក បានជ្រាបរួចមកហើយថា អ្នកម្នាង ឌួង ឌីយ៉ាត ដែលត្រូវជាជីដូន បង្កើតព្រះនាងតូច នរោត្តម ជេន ណា បានទទួលមរណភាព កាលពីម៉ោង១១និង៣៩នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ដំណឹងមរណភាពរបស់អ្នកម្នាង ឌួង ឌីយ៉ាត បានធ្វើឲ្យ ព្រះនាងតូច ជេនណា និងព្រះមាតា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្តរន្ធត់ក្តុកក្តួលជាពន់ពេក ខណៈមហាជន ជាច្រើន ក៏បានចូលរួមរំលែកទុក្ខផងដែរ។ ក្រោយពីបង្ហាញទុក្ខសោកហើយនោះ នៅយប់ថ្ងៃទី១២ ខែឧសភានេះ ព្រះនាងតូច បានបង្ហោះរូបថតជាច្រើនសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់ទ្រង់ ហើយធ្វើការអរព្រះរាជគុណចំពោះព្រះមហាក្សត្រដូច្នេះថា ៖ «ខ្ញុំម្ចាស់ ជាខ្ញុំ និងក្រុមគ្រួសារជីដូនខ្ញុំម្ចាស់ សូមអរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិកតាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី…
អានបន្តកាន់តែក្ដៅ! លោក ផែង វណ្ណៈ ឡាយនិយាយរឿងនេះ, លោក ឌួង ឆាយ ទៅញុំាអី ២នាក់គូដណ្ដឹងហើយប្រាប់ថា…(មានវីដេអូ)
ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ រឿងរ៉ាវលោកឌួង ឆាយ ជាមួយអតីតភរិយា ហាក់កើតឡើងម្ដងទៀត ដោយលោកឌួង ឆាយ បានបង្ហោះសារជាបន្តបន្ទាប់ដៀមដាមអ្នកនាង ដេត ម៉ាលីណា។ ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែឧសភា លោក ឌួង ឆាយ បានបង្ហោះសារថា «ប្រើពាក្យសម្តីតិចតួចគេថាអាក្រក់។ មនុស្សសាហាវពិសពុលប្រើល្បិចកិច្ចកលសាច់កម្មគេថាល្អគួរអោយអាណិតណាស់»។ លុះនៅថ្ងៃទី១១ លោកបានបង្ហោះសារទៀតថា «ឡាំយ៉ងអត់អីអត់ទៅ កុំអោយតែអត់ស្រា»។ ងាកមកលោក ផែង វណ្ណៈ នៅរសៀលថ្ងៃទី១២ បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «លែងលះគ្នាដាច់ស្រេចហើយ មានទាំងគូស្នេហ៍ថ្មីទៀត នៅដៀមដាមរករឿងគ្នាធ្វើស្អីទៀត គិតទៅពួកយកហ្វេសប៊ុកកាត់ក្ដីរឿងគ្រួសារនេះពិបាកកែណាស់»។ ក្រោយលោក ផែង វណ្ណៈ បង្ហោះសារបានប្រមាណជាង២០នាទី នៅរសៀលថ្ងៃដដែលនេះ លោក ឌួង ឆាយ បានបង្ហោះសារថា «មានអ្នកចង់តោងល្បីហើយ។ ឃើញមិនមាត់មិនមាត់ចង់បានចិត្ត។ ឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ទុកមាត់ស៊ីមាន់ទៅអើយហាស»។ បន្ទាប់ពី លោកឌួង ឆាយ បង្ហោះសារខាងលើបាន១០នាទី, លោក ផែង វណ្ណៈ…
អានបន្ត