តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ផ្ទាល់

ភ្នំពេញ​ ៖ ដោយមាន​ការ​ចង្អុល​បង្ហាញ​ផ្តល់​អនុសាសន៍​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយ ក​រដ្ឋមន្ត្រី​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា អគ្គនាយក​ក្រុមហ៊ុន បុរី ឡេង ណា​វ៉ា​ត្រា នៅ​ព្រឹក​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​បានធ្វើ​ដំ ណើ​រ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ នៅ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ែ​លិ​ន​។​ ​អ្នកជំនួញ​វ័យក្មេង អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មា ន​ប្រសាសន៍ថា​ជា​កិត្តិយស​ដ៏​ធំធេង​របស់លោក​ដែ ល​បានរួម​ចំណែក​ជួយ​រំលែក​ការលំបាក​របស់​ស​ម្តេ ច​តេ​ជោ ហ៊ុន សែន ក្នុងការ​ចុះមក​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​ប្រជាពលរដ្ឋ​នាពេលនេះ​។​អ្នកឧកញ៉ា​ដែលមាន​ងារ​ជា​«​ឧកញ៉ា​បេះដូង​សាគរ​មនុស្សធម៌​»​នេះ ក៏បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​ ​មាន​សេចក្តីរាយការណ៍​ជាច្រើន​បាន​ឲ្យ​ដឹងថា ផ្លែ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) របស់​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ត្រូវ​ជាប់គាំង​ខ្វះ​ទីផ្សារ​ប្រមាណ​ជាង​៥​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២១ នេះ​ដោយសារតែ​អាជ្ញាធរ​ប្រទេស​ថៃ​បិទ​ការនាំ​ចូ ល​។ កាលពីដើម​ខែសីហា កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​ថវិកា​ផ្ទាល់ខ្លួន​ប្រមូល​ទិញ​ផ្លែ​មៀន​ដែល​អាច​ប្រមូល​ផល​បាន​ម្តងមកហើយ​ទៀត ដើម្បី​សម្រួល​កុំឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចម្ការ​មៀន​ខាតបង់​ថវិកា​ដែល​បាន​វិនិយោគ​លើ​ការដាំដុះ​នោះ​។​ ​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ី​ង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​មេ​ប ញ្ជា​ការបញ្ជា​ការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែ ន​បាន​ចុះមក​ឈរជើង​ប្រមូល​ទិញ​ផ្លែ​មៀន​នៅក្នុង​ខេត្តបាត់ដំបង​អស់​រយៈ​ពេល​ជិត​២០​ថ្ងៃ​។​ផ្លែ​មៀន​ដែល​បាន​ប្រមូល​ទិញ ក៏​ត្រូវបាន​ចាត់ចែង​ដឹកយក​ជូន​មន្ត្រីរាជការ​នៅតាម​ក្រសួង​ស្ថាប័ន​តាម​ខេត្ត​ក៏ ដូចជា​កងកម្លាំង​ក្រុមគ្រូពេទ្យ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​ ​ទាក់ទង​នឹង​យុទ្ធនា​ការប្រមូលទិញ​ផ្លែ​មៀន​ប៉ៃលិន​នេះដែរ អភិបាលខេត្ត​បាត់ដំបង លោក ងួន…

អានបន្ត