អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បោះបង់​ការសិក្សា ២០​ឆ្នាំ​ ទើប​មានឱកាស​ចូលរៀន​ថ្នាក់​មហា​វិទ្យាល័យ​ឆ្នាំនេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​មហា​ជន​ស្គាល់​ថា ​ជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​កំពុង​តែមាន​ប្រជាប្រិយ​ភាពជោគជ័យ​លើ​វិស័យ​ជំនួញ​ បាន​ប្រកាស​ជា​សាធារណៈ​នា​ថ្ងៃទី​២១ ​ខែ​កញ្ញា​ឆ្នាំនេះ​ថា លោក​នឹង​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ បន្ទាប់ពី​លោក​បោះបង់ចោល​ការសិក្សា​២០​ឆ្នាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការប្រកាស​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​របស់​អ្នក​ជំ​នួញ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​រូបនេះ ​ស្របពេល​ដែល​លោក​ ក៏បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ចំនួន​១៥ ០​កន្លែង​ដល់​និស្សិត​ក្រីក្រ​ ដែល​មាន​បំណង​ចង់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​សិក្សា​ជាមួយ​រួម​ជំនាន់​ជាមួយ​លោក​ផងដែរ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការប្រកាស​ចូលរៀន​ជា​និស្សិត​ឆ្នាំ​ទី​១​របស់​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ខកខាន​ឬ​រង​ផល​រំខាន​ដោយសារ​បញ្ហា​កូ​វីដ​រាតត្បាត​ក្នុង​សហគមន៍​សូមកុំ​គិត​បោះបង់​ការសិក្សា​ឱ្យសោះ បើ​មានឱកាស​ត្រូវតែ​បន្ត​ចូលរៀន​ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស​ដែល​សង្គមជាតិ​ត្រូវការ​ជា​ចាំបាច់​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពី​បង្កប់​នូវ​ខ្លឹមសារ​អូសទាញ​យុវជន​ទូទាំង​ប្រទេស​កុំឱ្យ​បោះបង់​ការសិក្សា​ក្នុងស្ថានភាព​ដែល​រាជ​រដ្ឋាភិបាល​កំពុងតែ​បង្ក​លក្ខខណ្ឌ​ងាយស្រួល​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អាច​បើក​សាលា​រៀន​ក្នុង​កម្រិត​ទូទាំងប្រទេស​វិញ​ជា​បណ្ដើរៗ​អ្នក​ឧកញ៉ា ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​រូបនេះ ក៏​ចង់​បញ្ជាក់ប្រាប់​យុវជន​ខ្មែរ ដែល​កំពុងស្ថិត​ក្នុង​វ័យ​សិក្សា​ទូទាំងប្រទេស​ថា “​គ្មាន​ឡើយ​ពាក្យ​ថា ហួសពេល សម្រាប់​អ្នកសិក្សា​!”​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បែបណា​ក្ដី​អ្នកឧកញ៉ា​ដែលមាន​កូន​៣​នាក់​មាន​ប្រាក់​វាល់​លាន​ទើបតែ​មានឱកាស​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​រូបនេះ មិនទាន់​ដឹងថា លោក​ជ្រើស​មុខជំនាញ​អ្វី និង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ណាមួយ នៅឡើយ​នោះទេ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​គួរ​បញ្ជាក់ថា អាហារូបករណ៍​ទាំង ១៥០​កន្លែង​ដែល​ផ្ដល់ជូន​ដល់​ប្អូនៗ​និស្សិត​ក្រីក្រ​ទូទាំងប្រទេស ដែល​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ដល់ជូន​ឱ្យ​ពួក គាត់​បន្ត​រៀន​នៅតាម​សាកលវិទ្យាល័យ​ក្នុងប្រទេស​កម្ពុជា ពួកគេ​ក៏​នឹង​ទទួលបាន​ឱកាស​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់លោក​ផ្ទាល់​ថែមទៀត​ផង​។ ​ក្នុងនោះ​ពួកគេ​នឹង​អាច​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ៣០០​ដុល្លារ ទៅ​៤០០០​ដុល្លារ​ផ្អែក​ទៅតាម​សមត្ថ ភាព ចំណេះ ជំនាញ របស់​ពួកគេ​ជាក់ស្ដែង​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស ដែល​ទើប​បញ្ចប់​ថ្នាក់បាក់​ឌុប…

អានបន្ត