អបអរ!​ ទីបំផុត រកឃើញ ម្ចាស់​ម្កុដ​Miss Univeres Cambodia 2021​ ហើយ គឺបាន​ទៅលើ​កញ្ញា ងិន ម៉ា​រ៉ា​ឌី

ភ្នំពេញ​ ៖ ទីបំផុត​ការប្រកួត​សម្រស់​បវរកញ្ញា​ចក្រ​វាឡ​២០២១​ឬ​Miss Universe 2020​នា​វគ្គ​ផ្ដាច់​ព្រ័​ត្ត​នៅ​យប់​ថ្ងៃទី​២៨​ ខែតុលា​នេះ ​បាន​រកឃើញ​ម្ចាស់​គ្រង​ម្កុដ​ហើយ ដោយ​បាន​ទៅលើ​កញ្ញា ងិន ម៉ា​រ៉ា​ឌី។​ ការប្រឡង​វគ្គ​ផ្តាច់​ព្រ័​ត្ត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​២ ០២១(Miss Univeres Cambodia 2021) នេះ​ក៏បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅលើ​ស្ថានីយ​ទូ​រទស្សន៍​បាយ័ន​កាល​យប់មិញ​នេះ​ផងដែរ​។ ​អ្វីដែល​ពិសេស​ទៀត​នោះ​ម្ចាស់​ម្កុដ​Miss Univeres Cam bodia 2021​កញ្ញា ងិន ម៉ា​រ៉ា​ឌី ក៏​ទទួលបាន​ម្កុដ​ពេជ្រ​និង​រង្វាន់​លើកទឹកចិត្ត​មួយចំនួន​ពី​លោក​ចិន​សំណាង ម្ចាស់​ហាង​ពេជ្រ CSNJ ។​ លើសពីនេះ​បើ​ ក​ញ្ញា​M iss Universe Cambo dia 2021​ទៅ​ប្រកួត​នៅ​បរទេស​ជាប់​ត្រឹម​top10 or Top 5​នៅ​ឆ្នាំនេះ​ក៏​នឹង​ទទួលបាន​ថវិកា​​៥០០ ០​ដុល្លារ​និង​ចិញ្ចៀន​ពេជ្រ ១​វង់​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ថែមទៀត​ពី​ម្ចាស់​ហាង CSNJ​។​ ​ចំពោះ​បេ​ក្ខ​នារី​ម្ចាស់​ម្កុដ​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ឆ្នាំ​២០២១​ដែល​បាន​ទៅលើ​កញ្ញា ងិន ម៉ា​រ៉ា​ឌី នេះ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា​ ពិត​ជាមាន​ភាពលេច​ធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស​ និង​ចំណេះ ដឹង​ដែល​អាចធ្វើ​បានល្អ​រហូត​ដណ្តើមបាន​ម្កុដ​Mis s Univeres Cambodia 2021​ឆ្នាំនេះ​។​ ​សូមបញ្ជាក់ថា​ ម្ចាស់​ម្កុដ​Miss Univeres Cam bodia 2021​កញ្ញា ងិន ម៉ា​រ៉ា​ឌី…

អានបន្ត