អ៊ឹម ជីវ៉ា រំភើប​ស្ទើរ​ខ្លាំង​ ក្រោយ​ទទួល​កាដូរ​ខ្សែដៃ​ពេជ្រ​តម្លៃ​ជាង​៤​ពាន់​ដុល្លារ​ពី​ម្ចាស់​ហាង​ពេជ្រ​CSNJ

ភ្នំពេញ​ ៖ តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បានបង្ហាញ​អារ​ម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​ស្រក់​ទឹកភ្នែក ​ពេល​ទទួល​បា ន​កាដូរ​ខ្សែដៃ​ពេជ្រ​តម្លៃ​ជាង​៤​ពាន់​ដុល្លារ​ពី​ម្ចាស់ ហាង​ពេជ្រ​CSNJ​។​ ​លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់ថា​ ថ្ងៃនេះ​រំភើប​ណាស់ បានទទួល​ការដូ​ខ្សែដៃ​ពេជ្រ​ពី​បងប្រុស​ជិន​សំ​ណាង​ និង​ភរិយា​ម្ចាស់​ហាង​ពេជ្រ CSNJ​ដែលមាន​តម្លៃ​ជាង​៤០០០​ដុល្លារ​។​ លោ​កថា​ ខ្ញុំ​មិនដឹង​មាន​ពាក្យ​អ្វី​អរគុណ​បងប្រុស​ទេ ​ព្រោះនេះ​ជាការ​ដូ​លើក​ទី​២​សម្រាប់​ខ្ញុំ​ដែល​បងប្រុស​ការដូ​អោយ​ប្អូន​។​ ​តារា​សម្តែង​រូប​សង្ហា​លោក អ៊ឹម ជីវ៉ា បន្តថា ​គិត​ទៅ​សរុប​ទាំង​ចិញ្ចៀន​និង​ខ្សែដៃ​ពេជ្រ​គឺមាន​តម្លៃ​ជាង ១​ម៉ឺន​ដុល្លារ​ទៅហើយ​សូម​ថ្លែងអំណរគុណ​ទឹកចិត្ត​ដ៏​ធំធេង​របស់​បងប្រុស​និង​ភរិយា​ ដែល​បាន​អោយ​ប្អូន​។​ ខ្ញុំ​ក៏​មិន​នឹកស្មាន​ទទួល​បាន​ការដូ​ដ៏​មានតម្លៃ​បែបនេះ​ឡើយ ហើយក៏​មិនដែល​រំពឹង​ទុក​សូម្បីតែ​បន្តិច​ថា​ចង់បាន​អ្វី​មួយ​ពី​អ្នកណា​ទេ​តែ​បងប្រុស ជិន សំណាង និង​បងស្រី​ពិតជា​Surprise​ដល់​ខ្ញុំ​។​ ​លោក អ៊ឹម ជីវ៉ា បន្ថែមទៀតថា ​ខ្ញុំ​មិនដែល​នឹកស្មាន​ដល់ពេល​ខ្លះ​ខ្ញុំ​គិតថា​យល់សប្ដិ​ផង​តែ​ក្តិច​ខ្លួនឯង​ហើយ​និយាយថា​ អូ វា​ជា​ការពិត​តើ​ខ្ញុំ​ពិត​ជាស​ប្បាយ​ណាស់​។ ​សូម​គោរព​ជូនពរ​បង​ដល់​ប្រុស ជិន សំ ណា​ង និង​ភរិយា មាន​សុខ​ភាពល្អ​រឹងមាំ ជោគជ័យ​គ្រប់​កិច្ច​ការងារ​៕​

អានបន្ត

អស្ចារ្យ​ណាស់​!​ មិន​ធ្លាប់មាន ​បទ​”Are you ok” ផុស​មិន​ដល់​៩​ម៉ោង​ផង មាន​អ្នកទស្សនា​ជាង​១ លាន​ដង (មានវីដេអូ)​

ភ្នំពេញ​ ៖ អាចនិយាយបាន​ថា ​បទ​”Are you ok” របស់​ផលិតកម្ម​Galaxy Navatra បទ​ជា​ចម្រៀង​ដំបូ​ង​បំបែក​កំណត់ត្រា​អ្នកមើល​ច្រើនជាងគេ​នៅ​កម្ពុ ជា​ក្នុង​រយៈពេល​ខ្លី​ត្បិត​អី​គ្រាន់តែ​ផុស​មិន​ដល់​៩​ម៉ោង​ផង​មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង​១​លាន​ដង​ទៅហើយ​។​ បទ​”Are you ok” ត្រូវបាន​ផលិតកម្ម​Galaxy N avatra បង្ហោះ​លើ channel youtube ថ្មី​មួយរបស់​ខ្លួន មាន​ឈ្មោះថា CAM-POP Galaxy Na vatra នៅ​ម៉ោង ៧​ព្រឹក​ថ្ងៃទី​០៤ ​ខែវិច្ឆិកា​ ឆ្នាំ​២០២ ១​នេះ ​បើ​គិតដល់​ម៉ោង​៤​រៀល​ថ្ងៃ​ដដែល​នេះ ​ពោល​ត្រឹមតែ​៩​ម៉ោង​ប៉ុណ្ណោះ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​លើសលប់​។​ ការ​សម្រុកចូល​ទស្សនា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ភ្ល្លូក​ទឹក​ភ្លូក​ដី​ដោយ​មិន​នឹកស្មាន​ដល់​ក៏​ព្រោះតែ​បទ​ចម្រៀ​ង​មួយ​បទ​នេះ​មហាជន​បាន​ទន្ទឹងរង់ចាំ​ជាង​១ ខែ​មកហើយ​ចង់ដឹង​ពី​វីដេអូ​ពេញ​ខ្លឹមសារ​និង​អត្ថ​ន័យ​នៃ​បទ​ចម្រៀង​នេះ​យ៉ាងណា ?​ បន្ទាប់ពី​ផលិតកម្ម​បានប្រកាសថា​ខ្លួន​ផលិត​បទ​ចម្រៀង​មួយ​បទ​នេះឡើង​ ក្រោយ​ទិញ​សិទ្ធិ​ពាក្យ Are you ok ពី​អ្នក លេង​Tik Tok ម្នាក់​នៅ​ខេត្តកំពត ដែល​បង្កើត​ពាក្យ​នេះ​ឡើង​ល្បី​ពេញ​Tik Tok​។​ ​បទ​”Are you ok”​ច្រៀង​ដោយ​កញ្ញា តន់ ចន្ទ​សី​ម៉ា ដែលជា​កំពូល​តារាចម្រៀង​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។ បទ​ចម្រៀង​មួយ​នេះ​បាន​ប្រើពេល​ផលិត​ជាច្រើន​ថ្ងៃ ដោយ​ការចំណាយ​ប្រាក់​រាប់ម៉ឺន​ដុល្លារ ព្រមទាំង​មានការ​យកចិត្តទុកដាក់​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំ​ផលិតកម្ម ដើម្បី​បំពេញតម្រូវការ​អ្នក គាំទ្រ​។​ ​ទទឹម​គ្នា​នោះដែរ​បន្ទាប់​ពីបទ​”Are you…

អានបន្ត

ទីបំផុត​បទ​”Are you ok”​ ត្រូវបាន​ក្រសួង​អនុញ្ញាត​ឲ្យ​ចេញ​MV​ហើយ (មានវីដេអូ)

ភ្នំពេញ​ ៖ បទ​ចម្រៀង​បទ​”Are you ok” របស់​ផ​លិត​កម្ម​Galaxy Navatra​ ដែល​ត្រូវបាន​អ្នកលេង Tik Tok​យកទៅ​រាំលេង​ជាច្រើន​លាន​វីដេអូ​ល្បី ល្បាញ​ពាសពេញ​ពិភពលោក​នោះ ​ពេលនេះ​ក្រ​សួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​ បានផ្ដល់​ទិដ្ឋាការ ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​។ ​អាច​និយាយបានថា បទ​”Are you ok” គឺជា​បទ ចម្រៀង​របស់​កម្ពុ​ជាដំបូង​គេ ​ដែល​ត្រូវបាន​អ្នកលេង Tik Tok​យកទៅ​រាំលេង​ជាច្រើន​លាន​វីដេអូ​ល្បី ល្បាញ​ផ្អើល​ពេញ​ពិភពលោក​។​ បទ​ចម្រៀង​មួយ​បទ​នេះ ​ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម Galax y Navatra​ បន្ទាប់ពី​ផលិតកម្ម​បាន​ទិញ​សិទ្ធិ​ពាក្យ Are you ok​ពី​អ្នកលេង​Tik Tok​ម្នាក់​នៅ​ខេត្ត​កំពត​ដែល​បង្កើត​ពាក្យ​នេះ​ឡើង​។​ បទ​”Are you ok” ត្រូវបាន​គេ​ដឹងថា​ច្រៀង​ដោយ​កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​កំពូល​តារាចម្រៀង​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​តែមាន​ប្រជាប្រិយ ភាពខ្លាំង​នាពេល​បច្ចុប្បន្ន​។​ ​បន្ថែមទៀត​នោះ​ បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា ប្រើពេល​ផលិត​ជាច្រើន​ថ្ងៃ ហើយ​ចំណាយ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ ដោយមាន​ការយកចិត្ត​ទុកដាក់​ជាខ្លាំង​ពី​ថ្នាក់ដឹកនាំ​ផលិតកម្ម​ដើម្បី​បំពេញ​តម្រូវការ​អ្នកគាំទ្រ​។ ខណៈដែល​មកដល់​ម៉ោង​នេះ MV បទ​”Are you ok” បាន​ផលិត​សម្រេច​ជា​ស្ថាពរ​ព្រមទាំង​ក្រសួង​ក៏បានផ្ដល់​ទិដ្ឋាការ​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ជា​ផ្លូវការ​ផងដែរ​។ ​មហាជន​បានដាក់​ក្ដី​រំពឹង​ខ្ពស់​ថា បទ​”Are you o k” នឹង​ក្លាយជា​បទ​ចម្រៀង​ទីមួយ​របស់​កម្ពុជា​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ ដោយ​ប្រើ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ…

អានបន្ត

អ៊ឹម ជីវ៉ា សរសើរ​ទឹកចិត្ត គឹម លីហ្សា ដែល​ប្រកាស​បរិច្ចាគ​ថវិកា​បាន​មកពីការ​លក់ម្ជូរជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ ៖ ​អតីត​តារា​សម្តែង​អ្នកនាង គឹម លីហ្សា បា ន​ប្រកាស​បរិច្ចាគ​ថវិកា​​ទាំងអស់​ ដែល​បាន​មកពី​កា​រ​លក់​ម្ជូរ​នៅ​ថ្ងៃ​បើកហាង​ថ្មី​ ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាម​ការ​បង្ហោះ​របស់​តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា បានលើកឡើង​ថា មិន​សរសើរ​មិនបាន​តារា​សម្តែង​អ្នកនាង​គឹម លីហ្សា នឹង​យក​លុយ​ ដែល​បានមកពី​ការ​លក់​ម្ជូរ​ទាំងអស់​នៅ​ថ្ងៃ​បើកហាង​ថ្មី ​​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បង​សូម​អបអរ​សាទរ​ប្អូនស្រី​អំពើ​ល្អ​មិន​សាបសូន្យ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក​បន្តថា​ បងប្អូន​ស្គាល់​ហើយ​តារា​សម្ដែង គឹម លីហ្សា បាន​បង្ហើប​ប្រាប់​ពេលនេះ​ថា ​នាង​នឹង​បើក ហាង​លក់​ម្ជូរ​ក្រឡុក គឹម លីហ្សា​មួយទៀត​នៅ​ម្តុំ​មុខ​វត្ត​បទុម​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​អតិថិជន​របស់​នាង ដែល​បាន​គាំទ្រ​នាង​កន្លងមក ខណៈដែល​ហាង​ម្ជូរ​របស់​អ្នកនាង​នៅ​ម្តុំ​ប៉េង ហួត បឹង​ស្នោរ មា ន​អតិថិជន​ច្រើន​រួច​ស្រេច​ហើយ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង គឹម លីហ្សា បាន​សង្កត់ធ្ងន់ថា ​ដោយមាន​អតិថិជន​គាំទ្រ​នេះហើយ​ ធ្វើអោយ​អាជីវកម្ម​អ្នកនាង​មាន​ភាព​រីកចម្រើន​ដល់​ថ្ងៃនេះ ​ទើប​សម្រេចចិត្តថា ​នឹង​ចំណាយ​ថវិកា​​បាន​មកពី​ការ​លក់ដូ​ក្នុង​ថ្ងៃ​សម្ពោធ​រយៈពេល​២​ថ្ងៃ​យក​ទៅ​ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០២១​ខាងមុខនេះ​ផងដែរ​៕​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត