គេនៅចាំបានថា កាលពី ប្រមាណ២ខែមុននេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានឡើងងារជាឧកញ៉ា ធ្វើឲ្យកក្រើកអស់ពិភពសិល្បៈខ្មែរ ក្រោយពីប្រឡូកក្នុងការងារអចលទ្រព្យ មិនទាន់បានប៉ុន្មានផងនោះ។ រំលងបានត្រឹមតែ២ខែប៉ុណ្ណោះ ស្រាប់តែតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ក៏ក្លាយជា តារាចម្រៀងទី២ ក្នុងឆ្នាំ២០២២នេះ ដែលទទួលបានងារជាឧកញ៉ា តាមរយៈព្រះរាជ្យក្រឹត្យចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ តាមរយៈនេះ លោកហេង ឡុង បានបង្ហាញក្ដីសង្ឃឹមថា «សង្ឃឹមថា នឹងមានអ្នកសិល្បៈផ្សេងទៀត ចូលរួមជួយជាតិយើងបាទ»។ ដោយឃើញបែបនេះភ្លាម អ្នកគាំទ្រ បានចូលខំមិនអបអរសាទរព្រោងព្រាត ក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា «បងឡុងឆាប់ៗដែរហើយមើលទៅបង ស៊ូៗបង, គោរមងារ ឧកញ៉ា បន្ទាប់ពីបងព្រាប សុវត្ថិ គឺបង ហេង ឡុង, ថ្ងៃណាមួយប្អូនសង្ឃឹមថា នឹងមានឧកញ៉ាម្នាក់ឈ្មោះ ហេង ឡុង ហើយគាត់ នឹងបន្តជួយសង្គមខ្មែររហូតដូច ដែលគាត់ធ្លាប់បានធ្វើ»។ មិនខុសអ្វី ពីមតិមួយចំនួនលើកឡើងនោះទេ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នោះដែរ លោក ហេង ឡុង…
អានបន្តDay: May 1, 2022
ឌួង ឆាយ ៖ ដរាបណាប៉ានៅមានជីវិត កូនត្រូវតែខិតខំតស៊ូ (មានវីដេអូ)
អ្នកតាមដានជីវិតឯកជនរបស់លោកឌួង ឆាយមួយចំនួនធំ ច្បាស់ជាបានជ្រាបរួចមកហើយថា កូនប្រុសច្បងរបស់អ្នកនាង ដេត ម៉ាលីណា មានឈ្មោះថា ឈ្មោះ ឌួង គីមវិសាល ហៅឌុប មានបញ្ហាភ្នែកមើលឃើញត្រឹមតែពណ៌សខ្មៅប៉ុណ្ណោះ ខណៈខួរក្បាលក៏មានបញ្ហាទៀត។ កាលពីពេលកន្លងមក ឆ្លៀតពេលនាំកូនៗដើរលេងកម្សាន្តថ្ងៃអាទិត្យ នោះ អ្នកនាង ដេត ម៉ាលីណា បានឡាយ បង្ហាញមុខកូនប្រុសច្បងរូបនេះ ឲ្យអ្នកគាំទ្រ បានឃើញទៀតផង ហើយពេលឃើញការនិយាយស្ដី និងកាយវិការរបស់គេរួចមក ម្នាក់ៗពិតជាអាណិតរូបគេខ្លាំងណាស់។ ការអាណិតអាសូរនេះ ដោយហេតុថា រូបគេឈឺមិនទាន់ជានៅឡើយ និយាយបានមួយៗគាំង(បញ្ហាខួរក្បាល) រកនឹកនិយាយមិនចង់ចេញ ហើយភ្នែករបស់គេ ចេះតែធ្មេចបើកៗ ឥតឈប់ ព្រមទាំងមើលទៅមុខមិនចំនោះទេ។ ទោះយ៉ាងណា ក្មេងប្រុសស្ថិតក្នុងវ័យ១២ឆ្នាំរូបនេះ មិនភ្លេចឡើយនូវការអរគុណចំពោះពុកម៉ែបងប្អូន លោកតា លោកយាយ អ៊ំពូមី ព្រមទាំងសុំពាក្យជូនពរដើម្បីឲ្យរូបគេបានជាសះស្បើយឆាប់ៗផងដែរ។ លើសពីនេះ ថែមទាំងអះអាងថា កុំតែឈឺទេ កុំអី ជិះឡានពណ៌សទៅជួយលក់ដូរម៉ាក់នៅហាងទៀតផង។ ងាកមកលោក ឌួង ឆាយ ជាឪពុកវិញ តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះកូនប្រុសច្បងម្នាក់នេះ ហើយខិតខំព្យាបាលរូបគេ ដោយមិនបោះបង់ចូលក្ដីសង្ឃឹមនោះឡើយ។ ជាក់ស្ដែង…
អានបន្ត