ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវរបស់Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា កំពុងតែផ្ទុះកក្រើកខ្លាំងណាស់ ហើយសូម្បីតែគណនីហ្វេសប៊ុករបស់អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីរូបនេះ ពីមុនមានអ្នកតាមដានក្រោម150K ឥឡូវឡើងដល់230Kឯណោះ។ ភាពល្បីល្បាញនេះ ដោយសារតែកន្លងមកAdminជីងចក់ ត្រូវបានអ្នកគាំទ្រជាច្រើនដឹងរួចមកហើយថា លោកចូលចិត្តនិយាយពីការទៅលេងនារីវត្តភ្នំ ដោយសូម្បីតែថ្ងៃមង្គលការរបស់លោក ក៏នឹកនាដល់នារីៗវត្តភ្នំផងដែរ។ លុះដល់ពេល ភរិយា ទម្លាយរឿងលោកឆាតទៅស្រីៗ២១នាក់ដើម្បីសុំដេកជាមួយ និងប្រកាសឈប់ទទួលយកលោកជាស្វាមីនោះ រឿងនេះ ក៏ក្លាយជាទីចាប់អារម្មណ៍តែម្ដង។ ស្របពេលកំពុងតែផ្ទុះកក្រើកខ្លាំងនេះ មានអ្នកខ្លះក៏ជឿថា នេះជារឿងពិត ខណៈអ្នកខ្លះទៀត គិតថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទោះយ៉ាងណា យើងមិនដឹងថា ជាការសម្ដែង ឬជាការពិតនៅឡើយទេ គ្រាន់តែដឹងថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពួកគេ ហាក់មិនហែកហួរគ្នាទៀតឡើយ ហើយម្នាក់បង្ហាញអារម្មណ៍នឹកនាគ្នាដូចគ្នា។ នេះជាសញ្ញាមួយបង្ហាញថា ពួកគេអាចនឹងជានាគ្នាវិញ។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ពូចក់ បង្ហោះសារ ហាក់កំពុងប្រាប់អ្នកណាម្នាក់ថា «រៀនដោះស្រាយបញ្ហា ដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។ នៅល្ងាចថ្ងៃដដែលនោះ អ្នកនាង ផល្លា…
អានបន្តDay: May 4, 2022
ដាក់ម៉ោងរោទ៍ហើយនៅ? ក្រោយបែកធ្លាយរូប១សន្លឹកនេះ ពូចក់ និងអ្នកនាង ផល្លា ប្រកាសបកស្រាយយ៉ាងតក់ក្រហល់ ដោយប្រាប់ថា…
ក្រោយពីរឿងរ៉ាវបាក់បែកស្នេហារបស់Adminជីងចក់ និងអ្នកនាង ផល្លា ក្លាយជាប្រធានបទដ៏រសើបសម្រាប់អ្នកគាំទ្រនោះ មានអ្នកខ្លះក៏ជឿថា នេះជារឿងពិត ខណៈអ្នកខ្លះទៀត គិតថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទោះយ៉ាងណា យើងមិនដឹងថា ជាការសម្ដែង ឬជាការពិតនៅឡើយទេ គ្រាន់តែដឹងថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រហូតមកដល់ពេលនេះ ពួកគេ ហាក់មិនហែកហួរគ្នាទៀតឡើយ ហើយម្នាក់បង្ហាញអារម្មណ៍នឹកនាគ្នាដូចគ្នា។ នេះជាសញ្ញាមួយបង្ហាញថា ពួកគេអាចនឹងជានាគ្នាវិញ។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ពូចក់ បង្ហោះសារ ហាក់កំពុងប្រាប់អ្នកណាម្នាក់ថា «រៀនដោះស្រាយបញ្ហា ដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។ នៅល្ងាចថ្ងៃដដែលនោះ អ្នកនាង ផល្លា បានប្រាប់អ្នកគាំទ្រថា ធ្វើដំណើរទៅកាន់វត្តភ្នំដើម្បីចុះAuditព្រោះគេថា នៅទីនោះសប្បាយ។ លុះពេលគេជូនពរឲ្យឆាប់ត្រូវគ្នាវិញនោះ អ្នកនាង បានធ្វើការលើកដៃសំពេះអរគុណជាមួយសម្ដីយ៉ាងទន់ភ្លន់។ ចំណែកពូចក់ នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយផងដែរ ហើយពេលគេសួរនឹក អ្នកមីងអត់នោះ ពូចក់ ប្រែទឹកមុខ ហើយប្រាប់ពីអារម្មណ៍នឹកនា និងមិនចង់ឃើញគេជេរអ្នកនាងផល្លា ឡើយ។…
អានបន្តថាអីចេះខុស! អ្នកនាង ផល្លា បន្ទន់ឥរិយាបថ, ពូចក់ ធ្វើចិត្តអត់បាន ពេលគេសួរថា នឹកមីងអត់? ស្រាប់តែឆ្លើយភ្លែតថា…(មានវីដេអូ)
គេសង្កេតឃើញថា ចាប់តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រហូតមកដល់ពេលនេះ អ្នកនាងផល្លា និងAdminជីងចក់ហាក់ថមថយកម្ដៅខឹងសម្បា ហើយមកបន្ទន់ឥរិយាបថ បង្ហាញក្ដីនឹករំលឹក និងការពិបាកចិត្តដូចគ្នាក្នុងរឿងគ្រួសារ ដែលកំពុងផ្ទុះកក្រើកនេះ។ ជាក់ស្ដែងនៅក្នុងការឡាយកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ពេលគេសួរពិបាកចិត្តអត់នោះ អ្នកនាងផល្លា បានឆ្លើយថា ធម្មតា អ្នកណាមានរឿងគ្រួសារហើយមិនពិបាកចិត្តនោះ មើលតែភ្នែកទៅដឹងហើយ។ មួយវិញទៀត នៅពេលគេជូនពរឲ្យឆាប់ត្រូវគ្នាវិញនោះ អ្នកនាង ផល្លា បានលើកដៃសំពេះ អរគុណទៅដល់អ្នកជូនពរ ដោយសម្ដីទន់ភ្លន់ ដែលនេះជាសញ្ញាមួយ បង្ហាញថា អ្នកនាង ហាក់កំពុងបើកភ្លើងខៀវសម្រាប់Adminជីងចក់វិញ។ ងាកមកAdminជីងចក់វិញ កាលពីល្ងាចថ្ងៃដដែលនោះ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហាក់កំពុងដាស់តឿនអ្នកណាម្នាក់ថា «រៀនដោះស្រាយបញ្ហា ដោយប្រើសតិ! កុំយកកំហឹង ឆេវឆាវមកសម្រេចចិត្តនៅពេលខឹង ស្ដាយមួយពេល ស្ដាយមួយជីវិត។ ជីវិតនាយចក់»។ បន្ថែមលើនេះ នៅក្នុងការឡាយកាលពីយប់ថ្ងៃដដែលនោះ មានគេសួរថា «នឹកមីងអត់ មេចក់?» ស្រាប់តែ ពូចក់ ឆ្លើយថា «អើយក្មួយឯងនៅតែសួរដដែល សួរថានៅនឹកអត់ៗ? ពូឆ្លើយអំមិញហើយពូអត់ចង់ឆ្លើយដដែលៗទៀតទេ ព្រោះធម្មតាប្តីប្រពន្ធវាតែងតែនៅនឹកគ្នា…
អានបន្តប៉េត្រូ ចេញមុខបំភ្លឺការយល់ច្រឡំរឿងកុងត្រាអត់បានលុយជាមួយលោកឧកញ៉ាចិត្តធម៌ សម្បត្តិ
ភ្នំពេញ ៖ កាលពីថ្មីៗកន្លងទៅនេះ តារាកំប្លែងល្បីនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកនាយ ប៉េត្រូ បានទម្លាយការឈឺចាប់របស់ខ្លួនទាក់ទងនឹងការចុះកុងត្រាក្រដាសទទេ ថែមទាំងអត់ទទួលបានលុយទៀតផង។ នាយ ប៉េត្រូ កាលនោះ បានបង្ហោះរូបភាពនៃការចុះកុងត្រាអមនឹងការរៀបរាប់សារយ៉ាងវែងអន្លាយព្រមជាមួយស្ទីកឃ័រទឹកភ្នែកថា« ប្អូន ប្រុញ អើយ ប្អូនប ងមិនដឹងថាប្អូនមានរឿងអីឬពិបាកបែបមិច ទេតែ សម្រាប់ បងបង លើស ប្អូន១០០ដង ខ្ញុំ ធ្លាប់តែឮ( សែកក្លែងក្លាយ) តែ នេះជួប ហើយ( កុងត្រាក្រដាស ទទេ )គាត់ ថាអោយកាន់ថតក្រដាសទទេសិនទៅ…»។ យ៉ាងណាមិញបន្ទាប់ពីការបង្ហោះនេះបានរយ:ពេលប៉ុន្មានថ្ងៃពេលនេះ ប៉េត្រូ បានចេញការបំភ្លឺករណីយល់ច្រឡំជាមួយលោកឧកញ៉ា សម្បត្តិ ថា «រឿងកុងត្រាអត់បានលុយដែលខ្ញុំផុសថ្ងៃមុនពេលនេះត្រូវបានបញ្ចប់ដោយសន្តិវិធីហើយ។ ទោះបីមានការបញ្ជាក់បែបនេះក្តី ប៉ុន្តែនាយ ប៉េត្រូ ហាក់គ្មានចេតនាដើម្បីធ្វើការសូមទោសលោកឧកញ៉ា សម្បត្តិ ជាសាធារណៈឡើយ»។ ដោយសារហេតុផលនេះ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនលើកឡើងថា ប៉េត្រូ គួរតែធ្វើការចេញវីដេអូសូមទោសលោកឧកញ៉ា សម្បត្តិ ជាសាធារណ: ខណ:រឿងរ៉ាវយល់ច្រឡំខាងលើក៏ត្រូវបានដោះស្រាយគ្នាបញ្ចប់រួចរាល់ហើយនោះ។ ទម្ទឹមគ្នានេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះChantha Prum បានខមមិនបញ្ចេញទស្សន:ដែរថា…
អានបន្តប្ដីល្អ! កែកុនភ្នែករួចLove Riyaពិបាកចិត្ត ស្រាប់តែប្ដីនាងថា កុំថាឡើយភ្នែកអូនល្អៀងប៉ិននឹង ទោះអូនមើលមិនឃើញ…(មានវីដេអូ)
គេនៅចាំបានថា ពេលទាក់ទងអ្នកនាងLove Riyaដំបូងនោះ លោកប៉ូលិសរូបសង្ហា ហេង គីមហៀង បានប្ដេជ្ញា យកបេះដូង ការពារប្រពន្ធកូនរបស់ខ្លួន ហើយអ្នកលក់អនឡាញដ៏ល្បីរូបនេះ ក៏ត្រូវការបុរសបែបនេះចូលមកក្នុងជីវិតរបស់ខ្លួនផងដែរ។ ដោយឃើញថា បុរសរូបនេះ មានលក្ខណៈសម្បត្តិគ្រប់គ្នាអាចការពារខ្លួន និងកូនបាននោះ អ្នកនាងLove Riya ក៏បានដឹកដៃ លោកប៉ូលិសរូបសង្ហា ហេង គីមហៀង ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ។ ក្រោយពេលរៀបការ គេសង្កេតឃើញថា ស្នេហារបស់ពួកគេមានរឿងរកាំរកូសតិចតួចជាមួយគ្នាផងដែរ តែនៅតែអាចផ្សះផ្សាគ្នាបានវិញ ហើយលោកប៉ូលិសរូបសង្ហារូបនេះ ដឹងខុសចេះកែ និងធ្លាប់សន្យាមិនធ្វើឲ្យភរិយារបស់ខ្លួនពិបាកចិត្តទៀតនោះឡើយ។ អ្វីដែលពិសេសនោះ ពេលមានរឿងជាក់ស្ដែង រូបគេ បានធ្វើដូចការនិយាយមុនពេលរៀបការមែន ដោយប្រើរូបភាពជាបុរសដើមទ្រូងប្រាំហត្ថ តតាំងពាក្យសម្ដីឥតសំចៃជាមួយអតីតសង្សារភរិយារបស់ខ្លួន។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តលោកជាខ្លាំង។ ដោយឡែក ថ្មីៗនេះ ក្នុងអំឡុងពេលអ្នកនាងLove Riyaទៅកែដើមទ្រូងនៅប្រទេសថៃនោះ លោក ហេង គីមហៀង បានមើលយកយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តឲ្យប្រពន្ធពេញទំហឹង ជាមួយពាក្យលើកទឹកចិត្ត ក៏ដូចជាស្នាមថើបប្រកបដោយក្ដីស្រឡាញ់នោះ។ …
អានបន្តធ្លាយអាថ៌កំបាំង! ឆ្ងល់យូរហើយ ហេតុអ្វី បាន ចន ច័ន្ទលក្ខិណា ថតរូបមិនសូវសើច ដល់ស៊ើបមើលទើបបែកធ្លាយថា…
គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ពេលបង្ហោះរូបថតម្ដងៗកម្រឃើញរូបអ្នកនាងសើចខ្លាំងណាស់ ឃើញតែទឹកមុខស្ថិតក្នុងសភាពដូចតួកាចឆ្នាសឆ្នើមអញ្ចឹង។ កន្លងមក យើងមិនដឹងថា មកពីមូលហេតុអ្វី ទើបអ្នកនាងមិនសូវថតរូបបង្ហោះ ដោយបង្ហាញស្នាមញញឹមដូចតារាផ្សេងទៀតឡើយ តែពេលនេះ អ្នកនាង បានដាច់ចិត្តទម្លាយហើយថា មកពីមូលហេតុដ៏សាមញ្ញមួយនេះសោះ។ បង្ហោះភ្ជាប់ជាមួយរូបថតស្ថិតក្នុងទឹកមុខស្ងួតជាច្រើនសន្លឹកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា «ហេតុ ដែលខ្ញុំថតរូបមិនសូវសើច ព្រោះ មិនចង់ឃើញស្នាមជ្រួញ យើងចាស់ហើយមិនត្រឹមតែប្រយ័ត្ននៃការញុំា ការគេងទេ គឺប្រយ័ត្នទាំងការថតរូបទៀតផង បើ ថតមិនស្រួល គឺ ស្នាមជ្រោះជ្រងជ្រលងដងអូរហូរកាត់ពេញផ្ទៃមុខ»។ តាមរយៈនេះ មានការលើកឡើងថា «ចាស់តែអាយុទេតែសម្រស់មិនចាញ់ក្មេង 18 ទេ, ពិតជាស្រស់ស្អាតណាស់បាទ, មិនទាន់ចាស់ណាបងស្រី អូនឃើញនៅក្មេងហើយស្អាតដដែលហ្នឹង និយាយមែនមិនបញ្ជោរទេបង, ស្អាតណាស់បង. តែមើលទៅមុខឡើងកាច, នេះហើយអាថ៌កំបាំងមនុស្សស្រី ពេលថតរូប ញញឹមតិចៗតែមានមន្តស្នេហ៍, ស្អាតណាស់បងស្រីបងស្រីជានារីរឹងមាំម្នាក់ដែលខ្ញុំស្រឡាញ់តែខ្ញុំមើលការសម្ដែងរបស់បងតាំងតែពីតូច ឥឡូវខ្ញុំកូនបីហើយបងនៅតែស្អាត, ក្នុងចំណោមមតិជាច្រើននោះ មានមតិខ្លះក៏បានហៅអ្នកនាងថាជាជំទាវផងដែរ ទំនងជា ដោយសារតែ…
អានបន្ត