កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ នាយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បេក្ខជន បេក្ខនារីចូលរួមប្រឡងសុទ្ធតែមានទឹកដមសំឡេងល្អ ក្នុងនោះក៏មានអ្នកល្បីស្រាប់ និងកូនតារាកំប្លែងដ៏ល្បី ចូលរួមទៀតផង។ ជាក់ស្ដែងក្នុងកម្មវិធីនេះ គេសង្កេតឃើញ វត្តមាន កញ្ញា មាស នីតា អ្នកCover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក», តារាចម្រៀងល្បីឈ្មោះស្រាប់នៅផលិតកម្មហង្សមាស កញ្ញា ឈីន រតនៈ រួមជាមួយនឹងកញ្ញា ជី ស្រីណែត កូនស្រីនាយកុយផងដែរ។ ងាកមកចាប់អារម្មណ៍លើ កូនស្រីនាយកុយ កញ្ញា ជី ស្រីណែត បានចូលរួមប្រឡង ដោយលើកយកបទមរតកដើម «នឹកភូមិភ្នំធំ» ដើម្បីបង្ហាញសមត្ថភាព។ មុននឹងបង្ហាញសមត្ថភាពនេះ នាងបាននិយាយពីជីវប្រវត្តិរបស់ខ្លួនថា ត្រូវជាកូនស្រីរបស់ លោកជួង ជី ហៅ នាយកុយ ធ្វើឲ្យគណៈកម្មការភ្ញាក់ព្រើតតែម្ដង។ នៅមុនបង្ហាញខ្លួនមុខគណៈកម្មការនេះ បេក្ខនារីមកពីក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងវ័យ២១ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុ ដែលខ្លួនដាក់ពាក្យមកប្រឡងនេះ ដោយសារតែខ្លួនស្រឡាញ់វិស័យសិល្បៈ ហើយចង់ក្លាយជាអ្នកសិល្បៈដូចប៉ាដែរ។…
អានបន្តDay: May 9, 2022
កម្សត់ណាស់! មាស នីតា ទម្លាយរឿង គ្រួសារខ្លួន កើតចេញពីអ្នកបោសសំរាម, ឪពុកម្ដាយបែកបាក់ ចុងក្រោយស្រាប់តែ…(មានវីដេអូ)
កញ្ញា មាស នីតា ដែលល្បីល្បាញតាមរយៈការCoverបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក»នោះ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol។ នៅក្នុងការចូលរួមប្រឡងចម្រៀងនេះ បេក្ខនារី ពៅ ស្រីមាស ដែលគេស្គាល់ថា ជា កញ្ញា មាស នីតា បានលើកយកបទ «ខ្លាចឃ្លាត» មកច្រៀងយ៉ាងពីរោះរណ្ដំ ធ្វើឲ្យគណៈកម្មការ ទប់ចិត្តមិនជាប់នោះឡើយ សូម្បីតែលោកឆន សុវណ្ណរាជ ជាតារាចម្រៀងដ៏ល្បី ក៏ក្លាយជាអ្នកគាំទ្ររបស់អ្នកCoverបទ«ផ្លូវណាទៅផ្ទះម៉ែក្មេក» ដ៏ល្បីនេះផងដែរ។ ដោយភាពពេញចិត្តនឹងទឹកដមសំឡេងរបស់កញ្ញា មាស នីតា ក្រោយលើកសរសើរមិនដាច់ពីមាត់រួច គណៈកម្មការទាំង៤បានសម្រេចឲ្យបេក្ខនារីរូបនេះ ឈានទៅវគ្គបន្តទៀត ជាមួយនឹងសំឡេងអបអរសាទរយ៉ាងកងរំពងពីទស្សនិកជន។ ត្រឡប់ទៅមើលដើមកម្មវិធី មុនពេលបញ្ចេញសមត្ថភាពនេះ កញ្ញា មាស នីតា បានរៀបរាប់ពីប្រវត្តិគ្រួសារដ៏កម្សត់របស់ខ្លួនថា ខ្លួន ត្រូវបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី១១ ដោយសារជីវភាពគ្រួសារទីទាល់ខ្លាំង។ មាស នីតា បន្តថា គ្រួសារខ្លួនកើតចេញពីអ្នកបោសសំរាម, ម៉ាក់របស់ខ្លួនបោសសំរាមតាមផ្លូវជាមួយបងប្រុស និងលោកយាយ។ នីតា ថា…
អានបន្តល្អទាំងព្រម! ស្ងាត់ៗ កញ្ញា មាស នីតា បង្ហាញវត្តមានក្នុងកម្មវិធីCambodian Idol ធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែក ព្រោះថា…(មានវីដេអូ)
និយាយដល់ឈ្មោះ កញ្ញា មាស នីតា ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាម ដល់បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដោយហេតុថា ដំបូងឡើយបទនេះ មិនទាន់មានភាពល្បីល្បាញខ្លាំងនោះទេ ដល់ពេលនាងយកទៅCover ស្រាប់តែផ្ទុះការគាំទ្រ រហូតគេស្មានតែនាងជាម្ចាស់បទទៀតផង។ ដោយសារតែការយល់ច្រឡំមួយចំនួនពីសំណាក់អ្នកគាំទ្រ និងម្ចាស់Concertមួយចំនួននោះ កាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្ម អេចប៊ី បានសម្រេចឲ្យម្ចាស់បទ Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ដែលជាបទដើមរបស់កញ្ញា ថាន់ នឿថង លុបចេញពី Chanel You Tubeរបស់ខ្លួនទៀតផង។ ទោះយ៉ាងណា ការលុបនេះ មិនបានធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញា មាស នីតា ធ្លាក់ចុះនោះឡើយ ហើយនៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ នាងថែមទាំងបានបង្ហាញវត្តមានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolទៀតផង។ នៅក្នុងការចូលរួមប្រឡងចម្រៀងនេះ បេក្ខនារី ពៅ ស្រីមាស ដែលគេស្គាល់ថា ជា កញ្ញា មាស នីតា បានលើកយកបទ «ខ្លាចឃ្លាត» មកច្រៀងយ៉ាងពីរោះរណ្ដំ ធ្វើឲ្យគណៈកម្មការ ទប់ចិត្តមិនជាប់នោះឡើយ…
អានបន្តប្រសើរណាស់! ក្រោយប៉ះសម្ដីគ្នាមួយប្រាវ, ទីបំផុត លោកពេជ្រ ស្រស់ និងឧកញ៉ាសម្បត្តិ ជួបគ្នាហើយដើម្បីស្វែងយល់រឿងរ៉ាវ…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានការបញ្ជាក់ពីលោកពេជ្រ ស្រស់ថា តារាកំប្លែងវ័យក្មេង នាយប្រុញ សម្រេចចិត្តត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ដោយសារតែការថតកន្លងមក មិនទទួលបានប្រាក់កាសនោះ។ ក្រោយពីមានការផ្សព្វផ្សាយបែបនេះ បង្កការភ្ញាក់ផ្អើលនោះ ឧកញ៉ា សម្បត្តិ ដែលជាអ្នកធ្លាប់ផ្ដល់ការងារឲ្យ នាយប្រុញ នោះ បានចេញមុខឡាយវីដេអូ បកស្រាយ ដោយដាក់Captionថា «បកស្រាយពីព័ត៌មាន ដែលបុគ្គលម្នាក់និយាយពីបញ្ហា ប្អូនប្រុញវេចបង្វេចទៅស្រុក ដោយខ្ញុំមិនដឹងមូលហេតុដូចគ្នាបានគាត់សម្រេចចិត្តបែបនេះ»។ ទោះយ៉ាងណា នៅក្នុងវីដេអូនោះ លោកបានប្រតិកម្មទៅកាន់លោកពេជ្រ ស្រស់ តែមិនបាននិយាយចំឈ្មោះ ថា លោកពិតជាភ្ញាក់ផ្អើលមែនទែន ហើយបុគ្គល ដែលផ្សព្វផ្សាយនោះ ដូចជាប្រធានគណបក្សផង។ លោកថា លោកមិនដឹងថា ភាពចេះដឹងរបស់បុគ្គល ដែលផ្សព្វផ្សាយនោះកម្រិតណានោះទេ។ លោកបន្តថា គាត់ប្រហែលជាដឹងហើយថា ប្រុញ មានAdmin ហើយមានអាណាព្យាបាលផងដែរ។ អញ្ចឹងគួរណាស់តែសួរនាំទៅកាន់Admin របស់ប្រុញ ហើយមិនដឹងថា ការផ្សព្វផ្សាយនោះ ទទួលបានព័ត៌មានកម្រិតណា ផ្សព្វផ្សាយក្នុងន័យអ្វីនោះទេ។ លោកបន្តថា បើភាពចេះដឹងរបស់យើង យើងដឹងថាគាត់ជាអ្នកណា ហើយគាត់ត្រូវទាក់ទងទៅអ្នកណាគេ…
អានបន្តបាត់មុខយូរ លោកជំទាវ ស៊ន សៀវម៉ី បង្ហាញបំណងយកមេដាយជូនជាតិជាលើកចុងក្រោយ
គេនៅចាំបានថា ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។ ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។ បន្ទាប់ពីសម្រេចសែនព្រេន មិនបានប៉ុន្មានខែផង លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះ ដេវិដ ចេស៊ី – Devid Jessi កើតនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩យប់។ …
អានបន្តធ្លាប់ស្ដាយក្រោយចំពោះរឿងនេះ, ឥឡូវលោក ឌួង ឆាយ សប្បាយចិត្តបំផុត ពេលកូនប្រុសថើបលោក ហើយនិយាយថា…
ប្រិយមិត្តមួយចំនួនធំ បានជ្រាបរួចមកហើយថា ក្រោយពីផ្ដាច់ចំណងជាប្ដីប្រពន្ធជាផ្លូវការជាមួយគ្នាកាលពីអំឡុងខែធ្នូ ឆ្នាំ២០២០នោះ, លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានបន្សល់ទុកកូនប្រុសស្រី៣នាក់ជាដំណក់ឈាមរួមគ្នា។ កូនប្រុសស្រីទាំង៣នាក់នេះ បច្ចុប្បន្ន កំពុងរស់នៅជាមួយអ្នកនាង ដេត ម៉ាលីណា ដោយកូនទី ១.ឈ្មោះ ឌួង គីមវិសាល ហៅឌូប មានបញ្ហាភ្នែកមិនទាន់មើលឃើញច្បាស់នៅឡើយ, កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។ ទោះជាមិនបាននៅជាមួយកូនរាល់ថ្ងៃដូចពេលមុនៗក៏ពិតមែន តែរៀលរាល់ថ្ងៃសៅរ៍ អាទិត្យ លោក ឌួង ឆាយ តែងតែនាំកូនៗរបស់លោកមកផ្ទះ ដើរលេងកម្សាន្ត ផ្ដល់ភាពកក់ក្ដៅ និងដើម្បីបំពេញតួនាទីជាឪពុកដ៏ល្អ។ ក្នុងការនាំកូនៗដើរលេងចំទិវារំឭកគុណអ្នកម្ដាយ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ ស្រាប់តែកូនប្រុសទី២របស់លោកលាន់មាត់សរសើររូបលោក ជាឪពុកចំពោះរឿងមួយនេះ ធ្វើលោកឲ្យសប្បាយចិត្តខ្លាំងណាស់។ បង្ហោះរូបថតជាមួយកូនប្រុសទី២ ចំនួន១សន្លឹក លោកឌួង ឆាយ…
អានបន្តនារីបែបនេះរកឯណាបាន! ម៉ីលី ក្មេងតែអាយុទេ តែការតស៊ូមិនធម្មតា ធ្វើឲ្យលោក ឌួង ឆាយ ស្រឡាញ់ស្ទើរលេប ហើយនិយាយថា…
ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយអ្នកនាង ដេត ម៉ាលីណា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ហើយរក្សាខ្លួនឲ្យនៅទំនេរជាង១ឆ្នាំមកនោះ, លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ស្ថិតក្នុងវ័យ១៨ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ នារីដ៏ស្រស់ស្អាតនោះ ត្រូវបានគេដឹងថា ឈ្មោះ ហ៊ ម៉ីលី ជាម្ចាស់ហាងលក់មាសពេជ្រ និងការាស សាំងនៅផ្សារចំបក់ ខេត្តតាកែវ ហើយក៏ជាកូនលោកអធិការរងស្រុកបាទី និងជាចៅស្រីរបស់លោកឧកញ៉ា ឃី ពៅ ឧកញ៉ា ឃី គឹមលុន និងឧកញ៉ា ឃី គឹមលាង។ ក្រោយភ្ជាប់ពាក្យពួកគេ សុទ្ធតែពោលពាក្យសរសើរពីអនាគតភរិយា ស្វាមី រៀងៗខ្លួន ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។ ជាក់ស្ដែង កាលពីទៅលេងនៅឌូបៃ លោកឌួង ឆាយ បានលាន់មាត់សរសើរអនាគតភរិយារបស់ខ្លួនថា «តាំងពីស្គាល់គ្នាលុយអោយគាត់មិនដែលយក។ នៅឌូបៃដាក់លុយអារ៉ាប់អោយក្នុងកាបូបដើរផ្សារទិញអីវ៉ាន់សម្រាប់ខ្លួនឯង និងអ្នកផ្ទះគាត់ក៏មិនទិញសុខចិត្តមកទិញសំលៀកបំពាក់សម្រាប់ខ្ញុំ ទិញទឹកអប់អោយប្អូនស្រីខ្ញុំ និងកាបូបអោយបងស្រីធំខ្ញុំវិញ។ ហើយឆូតកាតរបស់គាត់ពេលទិញសម្ភារៈសម្រាប់ខ្លួនឯង និងអ្នកផ្ទះគាត់។ អូនល្អពេកហើយណា សំណាងណាស់សម្រាប់ខ្ញុំ អរគុណអូនដែលបានផ្ដល់ឱកាសអោយបង មិនខ្វល់ពីអតីតរបស់បង…
អានបន្ត