ព្រះនាងតូច នរោត្តម ជេនណា តាមរយៈហ្វេសប៊ុកផ្លូវការរបស់ទ្រង់ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញពីការសោកស្ដាយមិនបានជួបជីដូនបង្កើត អ្នកម្នាង ឌួង ឌីយ៉ាត ក្នុងដង្ហើមចុងក្រោយ។ ព្រះនាងតូច ជេនណា បានបង្ហោះសារដូច្នេះថា ៖ មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ខ្ញុំរំជួលចិត្ត រន្ធត់ក្តុកក្តួលណាស់ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតខ្ញុំអ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំបានទទួលមរណភាព កាលពីម៉ោង ១១:៣៩នាទីព្រឹកនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះនៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំឲ្យម៉ាក់យាយនៅជាមួយចៅឲ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ៕
អានបន្តDay: May 11, 2022
ចិត្តល្អណាស់! ក្រោយដឹងថា ផេនខេក ជាប់បំណុលគេ១៥ម៉ឺនដុល្លារ អ្នកស្រី ទ្រី ដាណា ចេញមុខជួយ តាមរយ…
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កន្លងមក ផេនខេក ធ្លាប់ទម្លាយរឿងខ្លួនជំពាក់បំណុលគេ តែមិនដឹងចំនួនប៉ុន្មាននោះទេ ហើយស្របពេលកំពុងជាប់បំណុលគេ តារាល្បីឈ្មោះរូបនេះ ក៏បានដឹកដៃគូស្នេហ៍ ដែលជាបុរសរូបសង្ហា វីឆៃ ចូលរោងការ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្រោយរៀបការបានប្រមាណជាង១ខែ ពោល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ស្រាប់តែមហាជន ពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលទទួលដំណឹងថា ចំណងស្នេហ៍របស់ ផេនខេក ជាមួយនឹងលោកវីឆៃ ដល់ផ្លូវបំបែក ដោយពេលនោះ តារាល្បីរូបនេះ បានប្រកាសក្ដែងៗថា មិនមែនជាការសម្ដែងនោះឡើយ។ ដោយឡែក ថ្មីៗនេះ ស្រាប់តែម្ចាស់បំណុលជាច្រើនទម្លាយរឿងផេនខេក ជាប់បំណុលពួកគេ រហូតពិធីការិនីរូបនេះ ដាច់ចិត្តប្រកាសប្រាប់មហាជនថា ខ្លួនជំពាក់បំណុលគេរហូតដល់ទៅ១៥ម៉ឺនដុល្លារឯណោះ។ ស្របពេលកំពុងមានទុក្ខនេះ គេក៏ឃើញមានការជួយពីបុគ្គលល្បីមួយចំនួនផងដែរ តែអ្វី ដែលកាន់តែពិសេស និងភ្ញាក់ផ្អើលនោះ ត្រង់ថា អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ចេញមុខជួយ តាមរយៈការផ្ដល់ការងារឲ្យធ្វើ ជាហេតុធ្វើឲ្យផេនខេក រំភើបមិនស្ទើរនោះទេ។ …
អានបន្តភរិយា កែវ វាសនា ថា ប្តីប្រពន្ធខ្លួន មិនចេះសំដែង, មិនជាប់បំណុល, មនុស្សមួយចំនួនតូចអានហើយជ្រេញ តែចង់ប្រាប់ថា…
អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបរួចមកហើយថា ខ្សែជីវិតរបស់តារាចម្រៀងមាឌល្អិត កែវ វាសនា និងភរិយា ទម្រាំតែមានថ្ងៃនេះ ពួកគេ ធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាច្រើន ហើយអ្វីទាំងនេះ ពួកគេ ក៏ធ្លាប់បង្ហាញជារឿយៗក្នុងថ្ងៃពិសេសរបស់ខ្លួន ផងដែរ។ ជាក់ស្ដែងថ្ងៃនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេគម្រប់៧ឆ្នាំនោះ, អ្នកនាង លឹម សុគន្ធារី ហៅឈីឈី បានរំលឹកពីប្រវត្តិដ៏ជូរចត់របស់ខ្លួនថា «11-05-2022 ខួបអាពាហ៍ពិពាហ៍គម្រប់7ឆ្នាំរបស់យើងទាំង2 តែអ្វីដែលយើងស្គាល់គ្នាគឺរយៈពេល14ឆ្នាំ មុនរៀបការ ការតស៊ូយើងទាំង2នាក់ គឺមានច្រើនណាស់ (ប៉ាម៉ាក់ខាងស្រីមិនពេញចិត្តខាងប្រុស) តែ2នាក់យើងនៅតែយកឈ្នះចិត្តប៉ាម៉ាក់បាន(ខាងស្រី)ទម្រាំយើងបានរៀបការនឹងគ្នា មុនយើងសម្រេចចិត្តរៀបការជាមួយគ្នា ក៏ពួកយើងមានចំណូលរៀងៗខ្លួនដែរ បន្ទាប់ពីរៀបការហើយក៏ពួកយើងមានមុខរបរស្រាប់ ហើយពួកយើងសន្យានឹងគ្នាថា យើងនឹងខំចាប់ដៃគ្នារកស៊ីអោយកាន់តែមានបានដល់គោលដៅរបស់ពួកយើងប៉ងរួមគ្នា ដែលមិនប៉ះពាល់ទ្រព្យប៉ាម៉ាក់ខាងណាឡើយ តែពេលនេះ អ្វីដែលពួកយើងប៉ង ទោះមិនមែនជាសេដ្ឋី ឬអ្នកមានស្ដុកស្ដម្ភក៏ដោយ ក៏ពួកយើងបានសម្រេចបំណងអស់ដែរ នោះធំបំផុត គឺកូនប្រុសមួយស្រីមួយរបស់យើង មានដីផ្ទះផ្ទាល់ខ្លួនម៉ាគាប់ចិត្ត មានឡានជិះដែលខ្លួនស្រលាញ់ មានសម្ភារៈ ដែលខ្លួនស្រលាញ់ប្រើគ្រប់គ្រាន់ មានសមត្ថភាពចាយវាយក្នុងគ្រួសារគ្រប់គ្រាន់មិនខ្វះមុខខ្វះក្រោយ អ្វីដែលធំបំផុតពួកយើងគ្មានបំណុលជាមួយអ្នកណាទាំងអស់ (ពេលខ្លះមនុស្សមួយចំនួនតូចអានហើយជ្រេញយើងអួតក៏ថាបាន តែពួកខ្ញុំចង់ប្រាប់ថា មុននឹងពួកខ្ញុំបានដល់ចំណុចនេះ គឺមិនស្រួលទេ ពួកខ្ញុំមានការតស៊ូខ្លាំងណាស់ ទើបមានថ្ងៃនេះ ណាមួយធាតុពិតប្តីប្រពន្ធខ្ញុំមិនចេះសំដែងអោយបានតែល្អភ្នែកលើបណ្តាញសង្គមទេ…
អានបន្តត្រូវគ្នាវិញហើយ! ប្រពន្ធបើកឱកាសភ្លាម ពូចក់ ចូលភ្លែត ហើយសន្យាជាមួយប្រជាជន១៦លាននាក់ថា…(មានវីដេអូ)
ទីបំផុត រឿងរ៉ាវប្រះឆាស្នេហ៍កក្រើកអស់បណ្ដាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រវាងAdminជីងចក់ និងអ្នកនាង ផល្លា ពេលនេះ បានឈានដល់ចំណុចផ្សះផ្សាគ្នាវិញហើយ ក្រោយពីភរិយាបើកភ្លើងខៀវវិញនោះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រឿងរ៉ាវរបស់ពួកគេ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនតាមដានស្ទើរតែដាច់បាយដាច់ទឹក ហើយក៏មានអ្នកខ្លះបានសំណូមពរឲ្យពួកគេត្រូវគ្នាវិញផងដែរ ដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយតទៅទៀតនោះ។ ការសំណូមពររបស់អ្នកគាំទ្រមួយចំនួននោះ ពេលនេះ បានឃើញពន្លឺហើយ ដោយនៅក្នុងការឡាយ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ Adminជីងចក់ បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនស្ទើរនោះទេ ពេលភរិយារបស់លោកចូលខំមិន ដោយនិយាយថា «និយាយហើយមិនធ្វើដាច់ខាតមិនលើកលែងទេ»។ ឆ្លើយតបទៅនឹងការខំមិនរបស់ភរិយានេះ Adminជីងចក់ បានអះអាងថា នេះជាមេរៀន ដែលធ្វើឲ្យខ្លួនរៀងចាលមួយជីវិត បានន័យថា គ្មានករណីលើកក្រោយជាដាច់ខាត រឿងខ្លួនឆាតទៅស្រីនេះ។ ពូចក់ថា ឥឡូវនេះ ភរិយាខ្លួន បើកឱកាសឲ្យខ្លួនផ្សះផ្សាគ្នា ត្រូវរ៉ូវគ្នាវិញ។ និយាយដល់ចំណុចនេះ Adminជីងចក់ បានធ្វើការសន្យាជាមួយប្រជាជន១៦លាននាក់ថា ករណីឆាត ឬលួចមានស្រីនេះ លែងមានទៀតហើយ ហើយបើខ្លួនធ្វើរឿងហ្នឹងទៀតកិត្តិយសកូនប្រុសរបស់ខ្លួន ខ្លួនលែងមានមុខនៅក្នុងបណ្ដាញសង្គមតទៅទៀតហើយ។ ជាមួយគ្នានេះ Adminជីងចក់ បានសួរយោបល់អ្នកគាំទ្រថា ករណីខ្លួន ហើយនិងភរិយាត្រូវគ្នា…
អានបន្តវីវរហើយ! បេក្ខជន ភៀន ភារិន ច្រៀងបទ «ម្ដាយក្មេកមកលេង»ក្នុងកម្មវិធីនេះ, កូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ប្រតិកម្ម ព្រោះតែ…(មានវីដេអ)
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ បេក្ខជន ភៀន ភារិន បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «ខ្ចីលុយម៉ែក្មេក» មកបង្ហាញសមត្ថភាពក្នុង កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងវគ្គ Judge Audition។ ក្រោយបញ្ចេញសមត្ថភាពរួច គណៈកម្មការទាំងអស់ សុទ្ធតែបានសរសើរពីទេពកោសល្យរបស់ បេក្ខជនរូបនេះ ហើយសម្រេចផ្ដល់ «យេស»៤ដល់រូបគេ ដោយសំឡេងព្រមៗគ្នាតែម្ដង។ ទោះយ៉ាងណា ភ្លាមៗនោះ គេមិនដឹងថា ចម្រៀងមួយបទនេះ មានប្រភពមកណាទេ។ លុះដល់គ្រួសារកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ប្រតិកម្ម ទើបដឹងថា បទនេះ ត្រូវបានអ្នកដំបូង ក្រឡៃចេញពីបទ«សែនឈឺចិត្ត» រហូតមាន អ្នកមិនដឹងយកមកប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើនេះ ធ្វើឲ្យក្មេងជំនាន់ក្រោយកាន់តែយល់ច្រឡំ។ ជាក់ស្ដែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ កូនស្រីកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានប្រតិកម្ម តាមរយៈសំណេរយ៉ាងវែងអន្លាយថា «យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធិស្នាដៃកវីស្ទឹងសង្កែ…
អានបន្តកុំផ្លែផ្កា! ស្ងប់ស្ងាត់យូរហើយ ស្រាប់តែផ្ទុះរឿងមួយនេះ រាលដាលដល់ខ្លួន, ខ្ញុង ទប់មិនជាប់ សកទៅវិញថា…
ករណីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ជំពាក់លុយគេជិត៦០ម៉ឺនដុល្លារ ហើយបង្ហោះសារ ក៏ដូចជា ឡាយប្រកាសសុំជំនួយពីអ្នកគាំទ្រផ្អើលអស់មហាជន កាលពីអំឡុងខែតុលា ឆ្នាំ២០២១នោះ ហាក់មានភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានខែមកហើយ។ ទោះយ៉ាងណា ថ្មីៗនេះ ពេលតារាល្បីម្នាក់ជំពាក់លុយគេសរុប១៥ម៉ឺនដុល្លារ ធ្វើឲ្យផ្អើលអស់មហាជនដែរនោះ ស្រាប់តែមានគេនិយាយដៀមដាម ផ្លែផ្កាដាក់អ្នកនាងខ្ញុង ធ្វើឲ្យតារាកំប្លែងដ៏ល្បីរូបនេះ ទប់ចិត្តមិនជាប់ចេញប្រតិកម្មភ្លាមៗតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតរបស់ខ្លួនឈរមុខត្រីងៀត មួយសន្លឹក អ្នកនាង ខ្ញុង បានលើកឡើងថា «រកអីបានរកទៅ ធើអីបានធើទៅ មនុស្សមានបញ្ហារៀងៗខ្លួន អាក្រក់ ឬល្អមិនស្ថិតលើមាត់របស់អ្នកឡើយ កុំមកដៀមដាមឌឺដងផ្លែផ្កាអោយខ្ញុំ មែនខ្ញុំធ្លាប់ឡាយនិយាយពីបញ្ហាបំណុល និងសុំអោយបងប្អូនជួយព្រោះតែខ្ញុំមានហេតុផលរបស់ខ្ញុំ ព្រោះតែក្តីស្រលាញ់ ទើបមហាជនរាប់ម៉ឺនអ្នកជួយខ្ញុំ ខ្ញុំក៏គិតថា ទោះខ្ញុំសុំក៏សុំដោយក្តីស្មោះត្រង់និយាយត្រង់ៗមិនបានលួ.ចឆក់ប្ល.ន់បោក.ប្រាសអ្នកណា ចុះហេតុអីចាំបាច់ដើម្បីតែនិយាយយកល្អខ្លួនឯងផ្លែផ្កាខ្ញុំម្ល៉េះ»។ តាមរយៈនេះ អ្នកគាំទ្រ ផ្ដល់យោបល់ដល់អ្នកនាងខ្ញុងថា «ត្រឹមត្រូវអូនកុំខ្វល់មាត់អមនុស្សឈឺក្បាល, សំខាន់ខ្ញុងខំរកសងម្ចាស់បំណុល និយាយគ្នាត្រង់ៗមិនរកលេសកុហកគេម្ដងហើយម្ដងទៀត, កុំខ្វល់ពីមនុស្សចឹងបងស្រី, ខំរកលុយដើម្បីក្រុមគ្រួសារយើងទៅអូន កុំខ្វល់ពីមាត់មនុស្សទាំងនោះ ព្រោះគេច្រណែននឹងយើងទើបគេនិយាយឌឺដងដាក់យើង»៕
អានបន្ត