ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា អ្នកនាង ដេត ម៉ាលីណា បច្ចុប្បន្ន កំពុងរស់នៅជាស្ត្រីមេម៉ាយ ឬជាអ្នកម្ដាយSingleអស់រយៈពេលជាង១ឆ្នាំរួចមកហើយ ក្រោយពីប្រកាសលែងលះជាផ្លូវការជាមួយលោកឌួង ឆាយ កាលពីចុងឆ្នាំ២០២០នោះ។ ក្នុងការរស់នៅជាអ្នកម្ដាយSingleនេះ អ្នកនាង ដេត ម៉ាលីណា បានប្រកាសបិទបេះដូង រក្សាជំហររស់នៅបែបទំនេរ ដើម្បីទុកពេលរកលុយ និងមើលថែគ្រួសារ កូនៗប្រុសស្រីរបស់ខ្លួនចំនួន៣នាក់នោះ។ អ្នកនាង ដេត ម៉ាលីណា ត្រូវបានគេមើលឃើញថា ជាស្ត្រីដ៏រឹងមាំ មានការតស៊ូខ្ពស់ សម្បីតារាសម្ដែង គឹម ច័ន្ទបូរមី កាលពីពេលថ្មីៗកន្លងទៅ ក៏ធ្លាប់លើកឡើងថា «ពេល ដែលដឹងច្បាស់អំពីប្រវត្តិជីវិតរបស់បង ខ្ញុំសែនអាណិតកោតសរសើរអំពីការតស៊ូអត់ធ្មត់របស់បងណាស់Deth Malina ដេត ម៉ាលីណា»។ ជាការឆ្លើយតប នាពេលនោះ អ្នកនាង ដេត ម៉ាលីណា បានលើកឡើងថា «ចាសអូនអរគុណសម្រាប់ការស្រលាញ់បង ឥឡូវនេះ បងមានសំណាងបានអូន និងមនុស្សជុំវិញខ្លួនអាណិត និងស្រលាញ់បងពីបេះដូងល្អៗ និងបងមានជីវិតដូចនារីផ្សេងៗហើយ អ្វីដែលបងទទួលបានគឺស្នាមដ៏ស្រស់បំព្រង និងមិនមានការឈឺចាប់ ដែលរស់នៅក្នុងពិភពខ្មៅងងឹត»។ ដោយឡែក…
អានបន្តDay: May 14, 2022
មិនមែនលំៗទេ! ពូចក់ នាំភរិយាទៅធ្វើរឿងនេះដល់កំពង់សោម ហើយប្រាប់ថា ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន…
លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីនិយាយហែកហួរគ្នាកក្រើកបណ្ដាញសង្គមនោះ Adminជីងចក់ និងអ្នកនាង ទ្រិញ ផល្លា បានសម្រេចផ្សះផ្សាយកគ្នាជាប្ដីប្រពន្ធវិញហើយ ដោយសារតែចិត្តពួកគេម្នាក់ៗ នៅមិនទាន់អស់អាល័យពីគ្នានោះ។ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ពួកគេ បានបង្ហាញវត្តមានឡាយវីដេអូ ជុំគ្នាវិញ មើលទៅរឹតតែផ្អែមល្ហែម ជាងពេលមុនៗទៅទៀត ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយសម្ដែងក្ដីរំភើបជំនួសពួកគេ និងជូនពរឲ្យពួកគេស្រឡាញ់គ្នាបែបនេះរហូតទៀតផង។ ដោយឡែក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ពួកគេ បានសម្រេចដឹកដៃគ្នា ទៅសាកថ្មជីវិត នៅកំពង់សោម ហើយឡាយវីដេអូ លក់ផលិតផលក្នុងឈុតគេងយប់ ដូចប្ដីប្រពន្ធទើបនឹងរៀបការថ្មោងថ្មី ទៅក្រេបចន្ទទឹកឃ្មុំអញ្ចឹងដែរ។ លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ Adminជីងចក់ បង្ហោះរូបថត១សន្លឹកបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា រួចដាក់Captionដ៏ចាក់ដោតថា «ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន ស្គាល់អស់សង្គមឆ្អែតលែងឃ្លាន លាឈ្មោះប្រុសព្រានក្លាយជាប្ដីល្អ»។ បន្ថែមលើនេះ បុរស ទើបលាឈ្មោះជាប្រុសព្រានរូបនេះ បានបញ្ជាក់ក្នុងខំមិនថា «គ្រប់គ្នាគេថាពូ មីងសំដែង! តែតាមការពិតពូ មីងមិនបានសំដែងទេក្មួយៗ»។ គ្រាន់តែឃើញខំមិននេះភ្លាម ស្រាប់តែមានអ្នកឆ្លើយតបទៅវិញថា…
អានបន្តក្រមុំបាត់ហើយ! ស្រីអ៊ីត ចង់ឲ្យកូនក្លាយជាតារាចម្រៀងឆ្នើម ខណៈអតីតបេក្ខនារី Xfactor Cambodiaរូបនេះ បញ្ជាក់ជំហរថា…(មានវីដេអូ)
ប្រិយមិត្ត ប្រាកដជា បានដឹងខ្លះហើយពីខ្សែជីវិតរបស់ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTNអ្នកនាង សេន ចិន្តា ហៅ ស្រីអ៊ីត ដោយនាង បានសម្រេចលែងលះដាច់ស្រេចជាមួយអតីតស្វាមីជាគ្រូបង្រៀន បន្សល់ទុកកូនស្រីម្នាក់ក្នុងបន្ទុកនោះ។ ក្រោយពីលែងលះជាមួយស្វាមី និងអោបក្រសោបយកកូនស្រីបណ្ដូលចិត្តមកចិញ្ចឹមបីបាច់ថែទាំយ៉ាងយកចិត្តដាក់តែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំនោះ, ពេលនេះ កូនស្រីបណ្ដូលចិត្តរបស់ ស្រីអ៊ីត ឈ្មោះថា ង៉ា ស្រីណាន កំពុងទទួលការទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្ដាយជាទីស្រឡាញ់លើវិថីសិល្បៈ។ ង៉ា ស្រីណាន ពេលស្ថិតក្នុងអាយុប្រមាណ១៥ឆ្នាំ នាងក៏បានចូលប្រឡងចម្រៀងបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធី Xfactor Cambodia កាលពីកំឡុងឆ្នាំ២០១៩ថែមទៀតផង ហើយកាលនោះនាងតូចរូបនេះ ក៏ទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ផងដែរ ដោយសារតែនាងមានទឹកដមសំឡេងពីរោះក្រអួនក្រអៅបំពេអារម្មណ៍អ្នកស្ដាប់នោះ។ ដោយឡែក បើគិតមកទល់បច្ចុប្បន្ន ង៉ា ស្រីណាន មានអាយុ១៨ឆ្នាំ កំពុងពេញវ័យលូតលាស់ពេញរូបពេញរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ ពោលគឺរូបសម្រស់ស្អាតប្លែកជាងពីក្មេងសឹងតែ ៣៦០ដឺក្រេ មានសម្បុរសថ្លា ទម្រង់មុខគួរឱ្យស្រឡាញ់ ជាពិសេសមានរូបរាងស្រឡូនស្អាតដូចទាក់ទាញដូចតារាម៉ូដែល តុបតែងខ្លួនស៊ីវិល័យស្រស់ស្អាតខ្លាំង អន្ទងចិត្តកំលោះៗឱ្យលង់ស្នេហ៍មិនតិចនោះឡើយ។ បើនិយាយពីការងារសិល្បៈវិញ មិនថាសម្ដែង ឬច្រៀងឡើយ ស្រីស្អាតមានរូបឆោមស្រស់បែបធម្មជាតិ ង៉ា ស្រីណាន តែងតែធ្វើបានយ៉ាងល្អ ហើយរមែងទទួលបានការគាំទ្រ…
អានបន្តហេតុតែគេអ្នកមាន! អាយុជាង២ឆ្នាំប៉ុណ្ណោះ ឆលី មានអ្វីសឹងគ្រប់យ៉ាង គ្រាន់តែថ្លៃសាលាកូន១ឆ្នាំ ឱក សុគន្ធកញ្ញា ចំណាយរហូតដល់…
ក្រោយរៀបការ បញ្ចប់ភាពនៅលីវជាមួយ នឹងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ រួចមក កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែជោគជ័យលើមុខជំនួញ ក៏ដូចអាជីពការងារជាតារាចម្រៀង។ ចំណងស្នេហ៍ជាប្ដីប្រពន្ធរបស់ពួកគេ រហូតមកដល់ពេលនេះ ទទួលបានកូនប្រុសដ៏ឆ្លាតម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី បច្ចុប្បន្ន មានអាយុជាង២ឆ្នាំ ជាមួយនឹងមុខមាត់គួរឲ្យស្រឡាញ់។ ស្ថិតក្នុងអាយុជាង២ឆ្នាំប៉ុណ្ណោះ ឆលី សឹងតែមានអ្វីៗគ្រប់យ៉ាងទៅហើយ នេះក៏ដោយសារតែរូបគេ មានឪពុកម្ដាយដ៏ល្អនោះ។ ជាក់ស្ដែង កាលឆលី មិនទាន់ចុះឈ្មោះចូលរៀន ឱក សុគន្ធកញ្ញា និងស្វាមី បាននាំរូបគេទៅរកមើលសាលាបាត់ទៅហើយ ហើយក៏បានទិញផ្ទះសម្រាប់រូបគេរួចជាស្រេច ដែលនេះជាការគិតគូរដល់អនាគតរបស់កូនយ៉ាងល្អប្រសើរក្នុងនាមជាអាណាព្យាបាលដ៏មានទំនួលខុសត្រូវ។ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសបណ្ដូលចិត្ត ចុះឈ្មោះចូលរៀននៅសាលាលំដាប់អន្តរជាតិដ៏ល្បីឈ្មោះ Northbridge International Cambodia ដោយសាលានេះ ត្រូវបានគេដឹងថា មានតែកូនអ្នកមានលំដាប់អភិជនប៉ុណ្ណោះទើបមានលទ្ធភាពរៀននៅទីនោះ ព្រោះតែថ្លៃសិក្សា…
អានបន្តអបអរសាទរ! ទម្រាំបានសញ្ញាប័ត្រនៅអាមេរិក ស្រីនា លះបង់ដល់ថ្នាក់នេះ ពេលខ្លះខឹងខ្លួនឯងដោយសារតែ…(មានវីដេអូ)
ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ Vlogger ដ៏ល្បីកញ្ញា ស្រីនា រួមនឹងក្រុមគ្រួសារ មិត្តភក្ដិ បង្ហោះវីដេអូ បង្ហាញពីសកម្មភាពធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទទួលសញ្ញាប័ត្រនោះទីនោះ។ កញ្ញា ស្រីនា ជាអតីតសិស្សពូកែនិទ្ទេសA ហើយបច្ចុប្បន្ន ជាអ្នកគ្រប់គ្រងរបស់សម្អាងការល្បីឈ្មោះ ប្រណីតនារី នោះ ទើបតែបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក។ តែទម្រាំតែរៀនចប់នោះ នាងបានឆ្លងកាត់ឧបសគ្គជាច្រើន។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២នេះ ស្រីនា បានបង្ហោះរូបថតទទួលសញ្ញាប័ត្រជាច្រើនសន្លឹក ហើយទម្លាយពីការលំបាករបស់ខ្លួនថា យំបោកក្បាលម្ដងៗ ដោយសារធ្វើ Assignment អត់ចេញភ័យផង យំផង ដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មានរៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយៈពេល៤ ឆ្នាំចុងក្រោយខ្ញុំធ្វើបានហើយGraduation still feel like a very long…
អានបន្តចាំតែខុស! ខ្លួនជាស្រីខំចេញរកលុយប៉ុណ្ណឹងហើយ គេថាលោភលន់, ជំទាវ ស៊ន សៀវម៉ី ទ្រាំមិនបាន លើកជាសំណួរថា…
លោកអ្នកទំនងជាបានជ្រាបរួចមកហើយអំពីប្រវត្តិស្នេហារបស់លោកជំទាវ ស៊ន សៀវម៉ី ជាមួយនឹងលោក កែវ ដេវីត ផ្ដើមឡើងពីចិត្ត និងចិត្ត បន្ទាប់មកទើបពួកខ្ញុំប្រាប់ម៉ាក់-ប៉ាទាំងសងខាងឲ្យដឹងឮនោះ។ ក្រោយស្វែងយល់ចិត្តគ្នារួចមក, ម្ចាស់ មេដាយមាស កីឡាអាស៊ី លោកជំទាវ ស៊ន សៀវម៉ី បានភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ក្រោមការ ចូលរួមពីចាស់ទុំ សងខាង និងមិត្តភក្ដិ ជាច្រើនផងដែរ។ ក្រោយភ្ជាប់ពាក្យរួច នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ស្របពេលស្ថានភាពកូ វី ដ១ ៩ កំពុងតានតឹង លោកជំទាវ ស៊ន សៀវម៉ី បានសម្រេចសែនព្រែនបន្តិចបន្តួចជាមួយគូដណ្ដឹង ដោយមានការអញ្ជើញត្រឹមតែមិត្តភក្ដិ បងប្អូនជិតស្និទ្ធ ប៉ុន្មាននាក់ មកចូលរួមពិធីប៉ុណ្ណោះ។ បន្ទាប់ពីសែនព្រេន បានប៉ុន្មានខែ លោកជំទាវ ស៊ន សៀវម៉ី ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ ដោយកូនស្រីរបស់លោកជំទាវ មានឈ្មោះ ដេវិដ ចេស៊ី…
អានបន្តមិនធម្មតា! ស្ងាត់ៗCoach ឱក សុគន្ធកញ្ញា ទៅដល់ឌូបៃ ចាយជីវិតហាយសូបែបថ្លៃថ្នូរ ហើយប្រាប់ថា…
គេនៅចាំបានថា កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានចូលរោងការជាមួយលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយក្រោយរៀបការពួកគេក៏ទទួលបានកូនប្រុសម្នាក់ជាចំណងដៃនៃសេចក្ដីស្នេហា។ កូនប្រុសរបស់ពួកគេ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅឆលី កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានមុខមាត់គួរឲ្យស្រឡាញ់ កាត់ទៅរកឪពុកម្ដាយគ្មានខុសទេ ថ្ពាល់ខួចទាំងសងខាងទៀតផង មើលទៅគួរឲ្យក្នាញ់ខ្លាំងណាស់។ បច្ចុប្បន្ន ឱក សុគន្ធកញ្ញា កាន់តែជោគជ័យខ្លាំងលើមុខជំនួញ និងការងារក្នុងអាជីពជាតារាចម្រៀង។ ទោះមមាញឹកយ៉ាងណា តារាចម្រៀងធ្លាប់មានប្រវត្តិដ៏កម្សត់រូបនេះ នៅតែអាចឆ្លៀតពេល នាំគ្រួសារទៅសាកថ្មឲ្យជីវិតរបស់ខ្លួននៅក្រៅប្រទេស។ ជាក់ស្ដែង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រូបនេះ បានប្រើជីវិតហាយសូបែបថ្លៃថ្នូររបស់ខ្លួននៅប្រទេសឌូបៃ ជាមួយនឹងការបង្ហោះរូបថតដ៏ស្រស់ស្អាតនៅទីនោះ ហើយប្រាប់ថា «សួស្តីពី Dubai សុខសប្បាយ Cambodia, See you next photo… hahaha»។ តាមរយៈនេះ…
អានបន្តស្អាត ឆ្លាត មាន! ទៅដល់ទឹកដីសហរដ្ឋអាមេរិកភ្លាម ស្រីនា ដាក់ឈុតមួយនេះ ផ្ទុះការចាប់អារម្មណ៍ត្រង់ថា…
និយាយដល់ឈ្មោះ កញ្ញា ជា ស្រីនា ប្រិយមិត្តច្បាស់ជានឹកឃើញភ្លាមពីរឿងអតីតកាលដ៏ល្អរបស់នាង ដោយនាង ជាអតីតសិស្សពូកែនិទ្ទេស A និង ជា Vlogger ក្មេងមួយរូប ដែលទទួលបានការគាំទ្រច្រើន។ បច្ចុប្បន្ន តារាស្រីរូបនេះ ទើបតែមានវ័យ២១ឆ្នាំប៉ុណ្ណោះ តែមានសមត្ថភាពគួរឲ្យសរសើរ ដោយកំពុងជោគជ័យលើការសិក្សា និងការងារ ជាអ្នកគ្រប់គ្រងរបស់សម្អាងការល្បីឈ្មោះ ប្រណីតនារី ថែមទៀតផង។ ទោះជាមានភាពរវល់ប៉ុណ្ណាក៏ដោយ ក៏ស្រីនា នៅតែមានពេលសម្រាប់បញ្ចូលថ្មហើយជីវិតរបស់ខ្លួនឯងផងដែរ ដោយថ្មីៗនេះ នាងបានដកឃ្លា ទៅដំណើរកម្សាន្តជាមួយឪពុកម្តាយ លើទឹកដីសហរដ្ឋអាមេរិក ដល់ទៅ៣សប្តាហ៍ឯណោះ។ ពេលទៅដល់ទឹកដីអាមេរិកនោះ ស្រីនា និងអ្នកម្ដាយរបស់នាង បានទម្លាយវីដេអូជាបន្តបន្ទាប់ ឃើញហើយមានក្តីសុខជំនួស ជាពិសេសការស្លៀកពាក់របស់នាងមួយឈុតនេះ មើលទៅពិតជាទាក់ភ្នែកខ្លាំងណាស់ ជាមួយរាងស្វែល ក្បាលពោះរាបស្មើនោះ គួរឲ្យស្រឡាញ់នោះ៕
អានបន្ត