លោកអ្នកបានជ្រាបរួចមកហើយថា រហូតមកដល់ពេលនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានរស់នៅជាអ្នកម្ដាយSingleអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីប្រកាសផ្ដាច់ចំណងស្នេហ៍ ជាប្ដីប្រពន្ធជាមួយពូម៉ៅនោះ។ នៅក្នុងការរស់នៅជាស្ត្រីមេម៉ាយនេះ អ្នកស្រីទ្រី ដាណា ធ្លាប់ប្រកាសបើកបេះដូងទទួលយកអ្នកថ្មី ក្រោមលក្ខខណ្ឌមួយចំនួន។ តែក្រោយមក ក៏ប្រកាសបិទបេះដូងវិញ ដោយលើកហេតុផលថា «ខ្ញុំចង់ឲ្យអ្នកណាគេស្រឡាញ់ខ្ញុំ ជាខ្ញុំ ខ្ញុំនិយាយត្រង់រស់ផ្គាប់គេពិបាកណាស់បងប្អូន រស់ផ្គាប់ចិត្តគេពិបាកណាស់ ចឹងបានថា ខ្ញុំឆ្អែតហើយ និយាយទៅឆ្អែតហើយ ហើយខ្ញុំក៏ចាស់ដែរឥឡូវ ប៉ុណ្ណឹងបានហើយ ព្រោះខ្ញុំដឹងថា អត់មានអ្នកណាគេស្រឡាញ់ខ្ញុំទៀតទេ»។ អ្នកស្រី បានសង្កត់ធ្ងន់ថា ចំណុចមួយទៀត ដែលពិបាកបំផុត គឺចំណុច ដែលខ្លួនមានខ្លាំង លំដាប់ប៉ុនខ្លួនពិបាករស់ប្ដីបន្តិច។ អ្នកស្រី លើកឧទាហរណ៍ថា បើប្រុសៗណាមកស្រឡាញ់ខ្លួន ឬក៏ជាស្នេហាពិតក៏ដោយ, អញ្ចឹងមហាជន ប្រាកដជាគិតថា បុរសម្នាក់នោះ ស្រឡាញ់ទ្រព្យខ្លួនមិនខាន។ ស្របពេលប្រកាសបិទបេះដូង ស្រាប់តែថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគណនីទីកតុកមួយដាក់ឈ្មោះអ្នកស្រី ហើយបង្ហោះរូបថតប៉េអឹមម្នាក់កាន់បាច់ផ្កា ធ្វើឲ្យអ្នកគាំទ្រគិតថា នេះជាគូស្នេហ៍របស់អ្នកស្រី ព្រោះបាច់ផ្កា ដែលអ្នកស្រី ទទួលដូចគ្នានោះ។ …
អានបន្តDay: May 15, 2022
មានទៅអន់អី! រយាលពីសិល្បៈ, សាន ផានិត ងាកមកសម្ងំកើបលុយ តាមរយៈការមុខបើករបរលក់….
និយាយដល់ឈ្មោះតារាចម្រៀង សាន ផានិតនោះ ប្រិយមិត្ត ច្បាស់ជានឹកឃើញភ្លាមដល់បទដ៏ល្បីរបស់លោកមួយចំនួនដូចជាបទ ជាប់រវល់, ទូរសព្ទប្រាប់ផង, សូមផ្ញើបទចម្រៀងជាដើម។ ក្នុងចំណោមបទចម្រៀងទាំងនេះ បទ «ទូរសព្ទប្រាប់ផង» ជារឿងពិតរបស់លោក ដែលតាក់តែងជាបទចម្រៀងឡើង ក្រោយស្នេហារបស់លោក ចាប់ផ្ដើមប្រេះឆាបន្តិចម្ដងៗ ដោយគ្រាន់តែសុំត្រឹមតែជួបមុខក៏ត្រូវនាងបដិសេដនោះ។ កន្លងមក តារាចម្រៀងខាងលើនេះ ក៏ធ្លាប់បានយកបទល្បីៗរបស់លោកកាលពីប្រមាណ ២០ ឆ្នាំមុន មកបកស្រាយឡើងវិញដែរ ហើយលោក សាន ផានិត ក៏ធ្លាប់បានចូលរួមសម្តែង MV ឲ្យផលិតកម្មមួយចំនួន និង ថតរឿងមួយចំនួនទៀតផង។ ទោះយ៉ាងណា ពេលនេះ ឡោកហាក់រយាលពីការងារសិល្បៈហើយ ដោយបង្វែរទៅ ចាប់យកនូវអាជីពថ្មីមួយទៀតយ៉ាងសាមញ្ញ ដោយលោកបានបើករបរលក់ស្បែកជើង និង មួកជជុះក្បាលគីបនាំចូលពីបរទេស។ នៅលើគណនីហ្វេសប៊ុករបស់លោក បានបង្ហោះរូបថតលក់ស្បែកជើងជាបន្តបន្ទាប់ ក្នុងនោះក៏មានសារមួយលោកបានបញ្ជាក់ថា «ហេតុអ្វីបានការចេញរកស៊ីបើកមុខរបរអាជីវកម្មត្រូវគេងពីប្រលប់ក្រោកពីលឹមមិនសូវមានពេលចូលក្លឹបផឹកស៊ីជួបជុំមហាមិត្តដូចមុនអញ្ចឹង! ណ្ហើយ! កូនប្រុសចាំ៣ឆ្នាំទៀតចាំសងសឹ,ក ដប់ឆ្នាំយូពេក…»។ តាមរយៈនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកឡើងថា បើក្រឡេកទៅមើលមិត្តក្នុងរង្វង់សិល្បៈមួយចំនួន បានបើកហាងទំនើបៗ នាំចូលសម្ភារៈថ្មីៗ តែលោក សាន ផានិត…
អានបន្តចូលរួមរំលែកទុក្ខ! ចំរើន សុភ័ក្រ ទំនេរ១ថ្ងៃគិតថា ទៅលេងលោកយាយ បែរជាទៅជូនដំណើរទៅវិញ
ចំរើន សុភ័ក្រ ជាអតីតបេក្ខនារីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកThe Voice Cambodia និងជាអ្នកចម្រៀងរបាំងមុខ ដែលមានសមត្ថភាពក្លាយជាម្ចាស់ជ័យលាភីឯកប្រចាំ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថល បែ្លកពីគេ The Mask Singer Cambodia រដូវកាលទី១។ ដោយឡែក ពេលនេះ ចំរើន សុភ័ក្រ កំពុងមានទុក្ខជាទម្ងន់ ដោយសារតែការបង់បង់លោកយាយជាទីស្រឡាញ់ម្នាក់។ អ្វី ដែលកាន់តែធ្វើឲ្យជនរំជួលចិត្តនោះត្រង់ថា ចំរើន សុភ័ក្រ គិតថាមកលេងយាយនៅថ្ងៃនេះ បែរជាមកជូនដំណើរទៅវិញនោះ។ បង្ហោះភ្ជាប់ជាមួយរូបថតចាស់ជាមួយលោកយាយរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា, ចំរើន សុភ័ក្រ បានរៀបរាប់ថា «ស្នាមញញឹមចុងក្រោយជាមួយយាយ ទីបំផុតថ្ងៃនេះក៏មកដល់ យាយហត់ហើយយាយសំរាកអោយបានស្ងប់ សូមអោយវិញ្ញាណក្ខន្ធយាយបានទៅកាន់សុខគតិភព 14/05/2022»។ ក្រោយមកនៅថ្ងៃទី១៥ ខែឧសភា ម្ចាស់ជ័យលាភីThe Mask Singer Cambodia រដូវកាលទី១រូបនេះ បានបង្ហោះរូបថតសន្លឹកនៅចំពោះមុខលោកយាយ មុនផុតដង្ហើម ហើយរៀបរាប់ទាំងទឹកភ្នែកថា «ម្សិលមិញគិតគ្នាហើយថា ថ្ងៃនេះមកលេងយាយព្រោះទំនេរមួយថ្ងៃឥឡូវបែរ ជាមកជូនដំណើរយាយទៅវិញ ចៅសូមខមាទោសរាល់កំហុសខុសឆ្គង សូមវិញ្ញាណក្ខន្ធយាយបានទៅកាន់សុគតិភព ខ្ញុំលែនមានយាយហៅទៀតហើយ»។ …
អានបន្តអបអរសាទរ! ស្រីអូន មានផ្ទៃពោះកូនទី២ ចង់ឲ្យកាត់រកខ្លួន ព្រោះមិនអស់ត្រង់ថា…
ប្រិយមិត្តមួយចំនួន ទំនងជា បានជ្រាបរួចមកហើយថា ក្នុងអំឡុងមានផ្ទៃពោះកូនទី១នោះ ស្រីអូន បានជួបរឿងជាច្រើន ធ្លាប់ត្រូវគេរិះ,គន់សព្វគ្រប់បែបយ៉ាង តែនាងនៅតែស៊ូទ្រាំរហូតទទួលបានសុភមង្គលគ្រួសារដូចសព្វថ្ងៃនេះ។ ទោះយ៉ាងណា នៅពេលនោះស្រីអូន មិនបានបញ្ជាក់ថា អ្នករិះ,គន់នាងនោះជាអ្នកណានោះឡើយ តែដឹងត្រឹមថា មិនមែនជាប្ដីឡើយ ព្រោះពួកគេស្រឡាញ់គ្នាចាក់ទឹកមិនលេចនោះទេ ហើយកន្លងមក ស្រីអូនតែងតែលើកសរសើរស្វាមីរបស់ខ្លួនមិនដាច់ពីមាត់នោះឡើយថា ជាប្ដីល្អ ធ្វើឲ្យនាងមានសុភមង្គលនោះ។ ជាក់ស្ដែង ស្រីអូន ធ្លាប់លើកឡើងនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនថា «មនុស្សម្នាក់ ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី, មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី, មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលើលោកនេះគឺ លោកប្ដី, ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វើ, ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វើ ជាទីប្រឹក្សាដ៏ល្អ។ សុំទោសប្ដីសំលាញ់ ដែលប្រពន្ធគិតការងារច្រើនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វើដើម្បីគ្រួសារយើង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច»។ ការអះអាងនាពេលនោះ ក្នុងអំឡុងអ្នកនាង និងស្វាមី មានកូនស្រីតូចដ៏គួរឲ្យស្រឡាញ់ម្នាក់ មានមុខមាត់កាត់ទៅរកឪពុក។ ប៉ុន្តែពេលនេះ ស្រីអូន បានទទួលដំណឹងល្អមួយទៀតហើយ…
អានបន្តទោះបែកគ្នា, នាយចឺម និង អូនហ្វាហ្វា នៅរាប់អានគ្នាធម្មតា, ពេលនេះ នាយចឺម មានអ្នកថ្មី អូនហ្វាហ្វា ក៏មានដែរ ហើយប្រាប់ថា…
អ្នកតាមដានព័ត៌មានសិល្បៈមួយចំនួនទំនងជាបានជ្រាបរួចមកហើយថា តារាសម្ដែងស្រី, ពិធីការិនីទូរទស្សន៍ និងតារាម៉ូដែល គៀត បេឡា ហៅអូនហ្វាហ្វា បានសាងចំណងស្នេហ៍ជាមួយតារាចម្រៀងនាយចឺម ក្នុងអំឡុង ឆ្នាំ២០១៩ តែក្រោយមកក៏លេចឮដំណឹងថា ពួកគេបែកបាក់គ្នា។ បន្ទាប់ពីបែកបាក់ស្នេហាជាមួយនាយ ចឺម គេសង្កេតឃើញថា អូនហា កាន់តែស្រស់ស្អាត ហើយសិចស៊ីទៀត ដោយជារឿយៗតែង បង្ហាញរាងដ៏ស្រឡូនគួរឲ្យស្រឡាញ់លើបណ្ដាញសង្គម មានទាំងឈុត ហែលទឹកទៀតផង។ ចំណុចនេះ មើលទៅ ហាក់កំពុងបង្ហាញថា នាងហាក់មិនបានខូចចិត្តនឹងរឿងរ៉ាវស្នេហា នោះឡើយ។ ងាកមកនាយចឺម បច្ចុប្បន្ន កំពុងសាងស្នេហាជាមួយអ្នកមេម៉ាយកូន១ សេង សុខឃីម យ៉ាងមានក្ដីសុខ និងទំនងជាស្នេហាច្បាស់លាស់ទៀតផង ដោយពួកគេ បានទិញផ្ទះរួមគ្នានោះ។ ចំណែក អូនហ្វាហ្វា វិញ ក៏មិនអន់នោះដែរ ដោយកំពុងមានស្នេហាថ្មីផងដែរ។ អ្វីជាការកត់សម្គាល់ បើទោះពួកគេ ធ្លាប់ជាសង្សារនឹងគ្នា ហើយបែកបាក់គ្នា មានអ្នកថ្មីរៀងខ្លួនក៏ពិតមែន តែពួកគេ នៅតែបន្តរាប់អានគ្នាដដែល ដោយកន្លងមក នាយចឺម ធ្លាប់ប្រាប់ថា ការបែកគ្នា មិនបានមានបញ្ហាអ្វីនឹងគ្នាទេ ពោល…
អានបន្តខំណាស់! ទោះសុខភាពមិនសូវអំណោយផល, វ៉ាន់ នីឡា ស្កាត់ទៅច្រៀងកាត់សក់ទាំងកំពុងពពោះ រហូតដល់ក្រុង…
សូមរំលឹកថា តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ហើយគិតមកដល់ពេលនេះ ទើបតែមានរយៈពេលប្រមាណជិតខែហើយ។ ពិធីមង្គលការរបស់វ៉ាន់ នីឡា ធ្វើឡើង សណ្ឋាគារសុខា ក្រុងភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ ជាពិសេសវត្តមានរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កំលោះនោះ។ ក្រោយរៀបការ បានរយៈពេលប្រមាណ១ខែ ស្រាប់តែតារាកំប្លែងស្ថិតក្នុងក្រុមនាយពែកមី រូបនេះ បានប្រកាសដំណឹងល្អ មានទម្ងន់រយៈពេល១៧សប្ដាហ៍ នៅលើគណនីអ៊ីនស្ដាក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ថា «mommy17week»។ តាមរយៈនេះ អ្នកគាំទ្រ ជាច្រើនបានសម្ដែងការអបអរសាទរ ហើយត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត។ ពេលកំពុងមានទម្ងន់កូនស្រីនេះ វ៉ាន់ នីឡា ធ្លាប់បញ្ជាក់ថា សុខភាពរបស់មិនសូវអំណោយផលប៉ុន្មាននោះទេ ប៉ុន្តែតារាវ័យក្មេង វ៉ាន់ នីឡា នៅតែចេញមុខសម្តែងជាបន្តបន្ទាប់ ដើម្បីរកស៊ីបន្ថែមទៀត។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែឧសភា…
អានបន្ត