ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា។ មុនដល់សាច់រឿង យើងសូមរំលឹកពីប្រវត្តិរបស់លោកព្រាប សុវត្ថិបន្តិច។ លោក ព្រាប សុវត្ថិ បានចាប់ផ្ដើមសកម្មក្នុងការច្រៀងចម្រៀងតាមរាំងសាល និង បៀរហ្គាឌិន ក្នុងអំឡុងឆ្នាំ១៩៩៤ ក្រោយមកបានក្លាយជាអ្នកចម្រៀងដៃគូជាមួយ អ្នកនាង ទូច ស៊ុននិច ក្នុងឆ្នាំ (១៩៩៥-១៩៩៦) ក្នុងបទ (អូនមិនមែនសង្សារ) ដែលបានច្រៀងរួមគ្នា ក្នុងតន្ត្រីទេសចរណ៍ Tour Concert ដែលផ្សាយដោយទូរទស្សន៍ជាច្រើនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ជាដើម ហើយនេះក៏ជាការចាប់ផ្ដើមនៃការប្រឡូកទៅក្នុងវិថីសិល្បៈ របស់លោកផងដែរ។ ក្រោយមកលោក បានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស (Reaksmey Hangmeas Production) ក្នុងឆ្នាំ១៩៩៧ ដោយបានចេញ អាលប៊ុមទោលទី១ គឺបទ«ខ្សែជីវិត» និងបទឆ្លងឆ្លើយល្បីរបស់លោក ជាមួយអ្នកស្រី ហ៊ឹម ស៊ីវន…
អានបន្តDay: May 16, 2022
ជាតិនោះ! នាយចឺម និងសង្សារ លេងមួយក្បាច់នេះ, កូនស្រី ស្រីអ៊ីត ទប់អារម្មណ៍មិនជាប់ ក៏និយាយថា មនុស្សសិក្សាដូចខ្ញុំ…(មានវីដេអូ)
តារាចម្រៀង ដែលបានអភិវឌ្ឍខ្លួនពីតារាកំប្លែង លោក សុខ មេសា ហៅនាយចឺម បច្ចុប្បន្នកំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយនឹងអ្នកមេម៉ាយកូន១ សេង សុខឃីម ហើយនេះទំនងជាស្នេហាច្បាស់លាស់ទៀតផង។ គេកត់សម្គាល់ឃើញថា ជារឿយៗពួកគេ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាស្ទើរគ្មានលស់ថ្ងៃ តែមួយរយៈមុននេះ អ្នកនាង សេង សុឃីម បានបង្ហោះសារប្លែកៗជាបន្តបន្ទាប់មើលទៅចំណងស្នេហ៍របស់ពួកគេហាក់មានបញ្ហាជាមួយគ្នាបន្តិចបន្តួច ដោយសារការអន់ចិត្ត ខាងប្រុសមិនធ្វើតាមបំណងរបស់ខ្លួននោះ។ ទោះយ៉ាងណាថ្មីៗនេះ ពួកគេចាប់ផ្ដើមបង្ហាញសញ្ញាល្អជាមួយគ្នាវិញ ខណៈអ្នកនាង សេង សុឃីម ២ថ្ងៃចុងក្រោយនេះ ក៏មិនបានបង្ហោះសារប្លែកៗ ធ្វើឲ្យគេគិតថា ពួកគេ មានបញ្ហាជាមួយគ្នាទៀតនោះដែរ។ លើសពីនេះ ពួកគេថែមទាំងទៅសាកថ្មីឲ្យជីវិតយ៉ាងផ្អែមល្ហែមរហូតប្អូនជីដូនមួយនាយចឺម ត្រូវជាកូនរបស់អ្នកនាង ស្រីអ៊ីត ឃើញហើយទប់ចិត្តមិនជាប់ ថតវីដេអូបង្ហោះក្នុងទីកតុកទៀតផង។ ជាក់ស្ដែង នៅលើគណនីទីកតុករបស់ខ្លួន, បេក្ខនារី Xfactor Cambodia កញ្ញា ថា ង៉ា ស្រីណាន កូនស្រីអ្នកនាងស្រីអ៊ីត បានបង្ហោះវីដេអូ នាយចឺម និងអ្នកនាង សេង សុឃីម ថើបគ្នាមាត់ទល់មាត់ ហើយដាក់Captionថា «មនុស្សសិក្សាដូចខ្ញុំមិនសមឃើញចឹងទេ»។…
អានបន្តបាត់មុខយូរ! ទីបំផុត ទិត្យ វិច្ឆិកា វិលត្រឡប់មករកវិថីសិល្បៈម្ដងទៀត ហើយប្រាប់ថា… (មានវីដេអូ)
ទោះបីជាមានវ័យកាន់តែជ្រេ និងកំពុងបំពេញតួនាទីជាគ្រូបង្វឹកឆ័ត្រយោងយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ទិត្យ វិច្ឆិការ នៅតែចិញ្ចឹមចិត្តចង់ចូលប្រឡូកក្នុងវិស័យចម្រៀងវិញបំពេញតាមចំណង់ចំណូលចិត្តផង និងបំពេញបំណងមហាជនមួយចំនួន ដែលនៅតែបន្តគាំទ្ររូបលោករហូតមក។ ប៉ុន្តែជាចេតនារបស់ ទិត្យ វិច្ឆិកា ក្នុងការវិលមករកសិល្បៈវិញនេះ លោកគ្រានតែចង់ច្រៀងឡើងវិញនូវមរតកចម្រៀងដើមរបស់រៀមច្បងជំនាន់មុនអឡុវទសវត្ស៦០ ឬ៧០ប៉ុណ្ណោះ។ លោក ទិត្យ វិច្ឆិកា លើកឡើងថា៖ «ប្រសិនជាថ្ងៃណាមួយ ខ្ញុំ cover បទ ចម្រៀងរបស់ដូនតាយើងសម័យទស្សវត្សរ៍ ៦០ ម្តងទៀត តើបងប្អូនយល់យ៉ាងណាដែរ??? តើបងប្អូនគិតថា វ័យរបស់ខ្ញុំចាស់ពេកទេ ដែលវិលត្រឡប់មករកវិថីសិល្បៈម្តងទៀតនោះ????”។ ទោះបីជាយ៉ាងណា នៅពេលនោះ លោកនៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលស្ទាបស្ទង់ទឹកចិត្តមហាជនសិន ទើបលោកសម្រេចចិត្តច្បាស់លាស់ជៀសវាងប្រវត្តិសាស្ត្រច្រំដែល ត្រូវបានមហាជនតិះដៀលថា បានបំផ្លាញបទចម្រៀងជំនាន់ដើម។ កាលនោះ កេរឈ្មោះរបស់ ទិត្យ វិច្ឆិកា បានធ្លាក់មកដល់សូន្យម្ដងរួចហើយ ដោយសារតែការច្រៀងបទត្រាប់បទពីដើមនេះ។ លោក ទិត្យ វិច្ចិការ បន្តលើកឡើងជាសំណួរថា ៖ “តើខ្ញុំអាចទទួលរងការចោទប្រកាន់ថាខ្ញុំបំផ្លាញ មរតកសំនៀងដើមដូចកាលពី១០ឆ្នាំជាងមុនទៀតដែរឬទេ??? ខ្ញុំសង្ឃឹមថាបងប្អូនជាទីគោរព និងមានមតិយោបល់សំរាប់ខ្ញុំម្នាក់មួយដើម្បីខ្ញុំធ្វើការពិចារណា”។ ក្រោយឃើញ លោក ទិត្យ…
អានបន្តកាន់តែក្ដៅ! រាជនិនីសម្រស់ លី ម៉ារីណា ថា អតីតស្វាមី លួ,ចគ្រឿងអលង្ការ និងលុយអស់ពីខ្លួន ខណៈ លោក សាត ចាន់ថន បដិសេធ ដោយប្រើពាក្យថា…
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលម្ដងរួចមកហើយ ខណៈនៅសុខៗ ស្រាប់តែតារាសម្ដែង និងបង្ហាញម៉ូដ លី ម៉ារីណា ប្រកាសលែងប្ដីនៅលើបណ្ដាញសង្គម ក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នានោះ។ ជាការកត់សម្គាល់ ក្នុងការរស់នៅជាមួយស្វាមី លោក សាត ចាន់ថន រយៈពេលជាង១០ឆ្នាំមកនោះ លី ម៉ារីណា មិនសូវបើកបង្ហាញ មុខមាត់ស្វាមីឲ្យមហាជន ស្គាល់បានច្រើននោះទេ ខណៈរហូតមកដល់បច្ចុប្បន្ន ពួកគេមានកូនប្រុសម្នាក់ជាដំណាក់ឈាមរួមគ្នានោះ។ ទោះយ៉ាងណា កាលពីចុងឆ្នាំកន្លងទៅនេះ អ្នកគាំទ្រ ទើបតែស្គាល់មុខ ស្វាមី និងកូនប្រុសរបស់នាងកាន់តែច្បាស់នោះ ស្រាប់តែថ្មីៗនេះ បែរជាទទួលដំណឹងអាក្រក់ ដោយនាង ប្រកាសលែងគ្នាជាមួយស្វាមីយ៉ាងភ្ញាក់ផ្អើលទៅវិញ។ អ្វី ដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ លី ម៉ារីណា បានស្វែងរកអតីតស្វាមី នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន ដែលបានលួ,ចយកទ្រព្យសម្បត្តិគ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ញុំវិញផងព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិនិងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នាក៏មិនត្រូវធ្វើស,ត្រូវនឹងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំអោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយលោកមិនដែលមើលថែខ្ញុំហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួ,ចរបស់ខ្ញុំអស់ពីខ្លួនចឹង…
អានបន្តលើកទី១ហើយ! ជ័យ សុខតារា បង្ហាញខ្លួនលើឆាកដ៏ធំនេះ ធ្វើឲ្យ ណុប បាយ៉ារិទ្ធ ហូរទឹកភ្នែក ព្រោះតែ…(មានវីដេអូ)
នេះអាចចាត់ទុកជាលើកទី១ហើយ ដែលបេក្ខជនម្នាក់ ចូលរួមប្រឡងក្នុងកម្មវិធីCambodian Idol រដូវកាលទី៤ ធ្វើឲ្យតារាចម្រៀង ណុប បាយ៉ារិទ្ធ និយាយទាំងអួលដើម.ក បង្ហូរទឹកភ្នែកនៅលើឆាកដ៏ធំនៅចំពោះមនុស្សមនុស្សជាច្រើននេះ។ ការបង្ហូរទឹកភ្នែកដំបូងរបស់លោក ណុប បាយ៉ារិទ្ធ ដោយសារតែឃើញបេក្ខជន ជ័យ សុខតារា ជាអ្នករាំឲ្យខ្លួន បង្ហាញវត្តមានក្នុងឆាកដ៏ធំមួយនេះ ខណៈកន្លងមក លោកមិនដឹងថា កូនក្រុមខ្លួនឯង ម្នាក់នេះ ចេះច្រៀងនោះឡើយ ហើយក៏មិនដឹងថា រូបគេជាប់មកដល់វគ្គដំបូង(Judge Audition)នៃកម្មវិធី Cambodian Idolនេះដែរ ដោយសារតែរូបគេ មិនបានប្រាប់លោកឲ្យដឹង។ ដោយឡែកការបង្ហូរទឹកភ្នែកម្ដងទៀត ដោយសារក្ដីរំភើប ក្រោយឃើញកូនក្រុមរបស់ខ្លួនច្រៀងបទ អង់គ្លេសមានចំណងជើងថា «Perfect» បានយ៉ាងពីរោះ ខណៈកន្លងមកលោកមិនធ្លាប់បានស្ដាប់នោះ ធ្លាប់តែឮគេច្រៀងខ្សឹបៗនៅពេលរួមដំណើរនៅលើរថយន្តជាមួយគ្នានោះ។ ជាមួយគ្នានេះ លោក ណុប បាយ៉ារិទ្ធ ក៏បានសម្ដែងការអរគុណដល់កូនក្រុមរបស់ខ្លួនម្នាក់នេះទាំងអួល.ដើមថា «បងអរគុណច្រើន ទី១ អរគុណ ដែលធ្វើជាក្មេងដ៏ល្អ ដោយកន្លងធម៌របស់ក្រុមគ្រួសារ ធ្វើជាកូនក្រុមដ៏ល្អនៅក្នុងការងារ មិនដែលឲ្យបងពិបាក អត់ដែលឲ្យបងមានអារម្មណ៍ថា ត្រូវទៅណែនាំ ត្រូវទៅទូន្មាន ម៉ោងពេលវេលា…
អានបន្តអស្ចារ្យណាស់! បេក្ខជនម្នាក់នេះ ច្រៀងប្រឡងចប់ហើយ ច្រៀងធ្វើត្រាប់តាមតារាល្បី៣រូបទៀត បានកាតមាសដល់…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី២ហើយនាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាមួយនឹងបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើននាក់។ ក្នុងចំណោមបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើននោះ យើងសូមលើកយកយុវជនម្នាក់ឈ្មោះ ផាន គីមសុង អាយុ២៨ឆ្នាំ ជាបេក្ខជនមកពីខេត្តកំពង់ធំមកនិយាយ ដោយសារតែរូបគេមានសមត្ថភាពប្លែកពីបេក្ខជន បេក្ខនារីដទៃ។ នៅក្នុងកម្មវិធីនេះ ផាន គីមសុង បានលើកយកបទចម្រៀង មួយបទមានចំណងជើងថា «កាត់ចិត្ត» ជាសំនៀងដើមរបស់លោកប៊ុន សក្ដិ យកមកបកស្រាយ បានយ៉ាងពីរោះ។ ពេលច្រៀងចប់ លោកឆន សុវណ្ណរាជ ទើបតែបញ្ចេញយោបល់ថា ហាក់កំពុងតែស្ដាប់លោក ប៊ុន សក្ដិច្រៀង ស្រាប់តែបេក្ខជនរូបនេះ និយាយកាត់ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនបន្ថែមនោះ។ ក្នុងការបង្ហាញនេះ ផាន គីមសុង បានច្រៀងធ្វើត្រាប់សំឡេងតាមតារាចម្រៀងរហូតដល់ទៅ៣រូប មានលោក ព្រាប សុវត្ថិ, លោក ណយ វ៉ាន់ណេត និងលោកឆន សុវណ្ណរាជ ដែលជាគណៈកម្មការតែម្ដង។ ក្នុងចំណោមក្នុងការធ្វើត្រាប់នេះ…
អានបន្តអ្នកណាមិនភ្ញាក់! យាយយ៉យ លួ,ច ទៅប្រឡងចម្រៀងCambodian Idol អត់ឲ្យនាយព្រែកដឹង ហើយដាក់មួយបទនេះ ឡើងផ្អើលឆាក (មានវីដេអូ)
លោកអ្នក បានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ សប្ដាហ៍ទី១ ក្នុងវគ្គ Judge Audition កាលពីថ្ងៃទី៨ ខែឧសភា ចម្រាញ់បានបេក្ខជនចំនួន១៨រូប ដែលជាប់ឈានទៅវគ្គបន្តទៀតនោះ។ នៅក្នុងសប្ដាហ៍ទី១នោះ អ្នកកំពុងទស្សនា បានភ្ញាក់ផ្អើលរួចមកហើយនូវវត្តមានតារាចម្រៀងល្បីឈ្មោះនៅផលិតកម្មហង្សមាស កញ្ញា ឈីន រតនៈ ដែលបានមកច្រៀងបើកឆាកនៃកម្មវិធី ជាមួយនឹងភាពកំប្លុកកំប្លែងស្ងួតនោះ។ ដោយឡែកនៅសប្ដាហ៍ទី២ នាថ្ងៃទី១៥ ខែឧសភា នេះ អ្នកទស្សនាកាន់តែភ្ញាក់ផ្អើលខ្លាំងជាងមុនទៅទៀតចំពោះវត្តមានរបស់វីរសិល្បករ អ្នកស្រី នួន សារី ហៅ យាយយ៉យ ដែលបានបង្ហាញវត្តមានចូលរួមប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះនោះ។ អ្វី កាន់តែចាប់អារម្មណ៍ទៀតនោះ យាយយ៉យ បានលើកយកបទចម្រៀង មួយបទ មានចំណងជើងថា «ថ្ងៃលិចអូនស្រណោះ» ជាសំនៀងដើមរបស់លោកស្រី រស់ សេរីសុទ្ធា យកមកបកស្រាយ យ៉ាងពីរោះរណ្ដំ ស្ដាប់ហើយឡើងព្រឺរោម រហូតគណៈកម្មការសរសើរមិនដាច់ពីមាត់ ក្រោយនិយាយលេងចប់សព្វគ្រប់នោះ។ វត្តមានរបស់យាយយ៉យ មិនត្រឹមតែបង្ហាញសមត្ថភាពដ៏អស្ចារ្យនោះទេ ថែមទាំងបង្កបរិយាកាសរីករាយក្នុងកម្មវិធីនេះទៀតហើយ ហើយក៏ឆ្លៀតនិយាយពីទម្រង់សិល្បៈអាយ៉ៃ ដើម្បីជាការលើកតម្កើង អភិរក្ស…
អានបន្ត