ករណីឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាពដោយសារក្រ,ឡាប់រថយន្ត នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នោះ បានធ្វើឲ្យមហាជន, អ្នកសិល្បស្ទើរគ្រប់គ្នាស្លុតចិត្ត និងចូលរួមរំលែកទុក្ខ។ បច្ចុប្បន្ន ស.ពរបស់ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបញ្ជូនមកដល់វត្តស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ដើម្បីធ្វើបុណ្យតាមប្រពៃណី។ គេសង្កេតឃើញថា ក្រៅពីចូលរួមរំលែកទុក្ខតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមហើយនោះ អ្នកសិល្បៈជាច្រើន បានទៅចូលរួមរំលែកទុក្ខ និងទៅបុណ្យដោយផ្ទាល់នៅវត្តស្ទឹងមានជ័យ ហើយក្នុងចំណោមតារាជាច្រើននោះ ក៏មាន សាឡាត់ ស្រីឡាង ផងដែរ។ តារាសម្ដែង សាឡាត់ ស្រីឡាង ក្នុងពិធីបុណ្យព្រឹកមិញនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លួនជាមិត្តភក្ដិជាមួយតារាចម្រៀង សុវត្ថិឌី ធារិកា ហើយជាអ្នកជិតខាងគ្នាច្រើនឆ្នាំមកហើយ។ ស្រីឡាងថា គ្រាន់តែឮដំណឹងភ្លាម អ្នកជិតខាងទាំងអស់ យំតែម្តង ទទួលយកអត់បាន ដោយសារគាត់ទៅលឿនពេក ហើយទៅស្រស់ៗពេក។ ស្រីឡាត់ ស្រីឡាត បន្តថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ឧស្សាហ៍ទៅខេត្តជាញឹកញាប់…
អានបន្តDay: May 18, 2022
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខ តារាចម្រៀង សុវត្ថិឌី ធារិកា និង ចូលបច្ច័យបុណ្យស.ពឪពុកម្ដាយនាងចំនួន…
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា បានចាត់ឲ្យមន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខ និង នាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ចូលបុណ្យស.ពឪពុកម្ដាយកញ្ញា សុវត្ថិឌី ធារិកា។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ដូច្នេះថា «នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម ឌួង អេលីត នាយកពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀល ជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពលោកឪពុក និងអ្នកម្តាយបង្កើត កាលពី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្ថាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ ឯកឧត្តម ឌួង អេលីត…
អានបន្តទុក្ខជាន់លើទុក្ខ! ក្រោយឪពុកម្ដាយបាត់បង់ជីវិត បន្ទុកទាំងអស់ធ្លាក់លើ ធារិកា ហើយ២ខែមុន នាងទើបតែ…(មានវីដេអូ)
ក្រោយទទួលដំណឹងថា ឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ទទួលមរណភាពក្នុងពេលជាមួយគ្នា ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្តនៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា នោះ មហាជន រួមទាំងអ្នកសិល្បៈស្ទើរទូទាំងប្រទេស មានការស្លុតចិត្ត រហូតដល់អ្នកខ្លះអាណិតខ្លាំងពេក ស្រក់ទឹកភ្នែកទៀតផង។ បច្ចុប្បន្ន ស.ពរបស់ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបញ្ជូនមកដល់វត្តស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយគ្រាន់តែមកដល់ភ្លាម គេឃើញ តារាចម្រៀងរូបនេះ យំសោកបោកខ្លួនស្ដាយស្រណោះអ្នកមានគុណទាំង២របស់ខ្លួនជាពន់ពេក។ សុវត្ថិឌី ធារិកា បានយំរៀបរាប់ថា ប្អូនខ្លួនលូនចេញតាមកញ្ចក់ វាអូសខ្លួន ខ្លួនថារកម៉ាក់សិន តែម៉ាក់ជួយអត់កើត ជាប់Lockជួយមិនទាន់ទេ។ ធារិកា យំគក់ទ្រូង រៀបរាប់ទៀតថា ៥នាក់ទីបាត់អ្នកមានគុណ២នាក់ ផ្លុំមាត់ផងអីផង ពេទ្យស្រុកស្រែអត់ទាន់មានគ្រប់ទាំងអស់ទេ តែគេថា គាត់ផុតអាយុនៅកន្លែងហើយ ត្រូវទឹកនោះ។ ជុំវិញរឿងនេះដែរ បើតាមលោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប បានបញ្ជាក់ថា ហេតុការណ៍នេះ គឺរថយន្ដក្រឡាប់ធ្លាក់ទឹកដោយខ្លួនឯង ហើយជនរ,ងគ្រោះដែលស្លា,ប់ទំនងជាឈ្លក់ទឹក ដែលមិនអាចសង្គ្រោះបានទាន់ពេលវេលា។ …
អានបន្តមិនមែនប្រកាសសុំជំនួយ, ករុណា ពេជ្រ នឹងធ្វើរឿងនេះ សម្រាប់ ធារិកា ហើយបញ្ជាក់ដាច់ខាតថា…
ប្រិយមិត្តមួយចំនួន បានជ្រាបរួចមកហើយថា តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់លោកអ្នកមានគុណទាំងពីរ ដោយសារគ្រោះ,ថ្នាក់ចរា.ចរណ៍ នៅស្រុកឆែប ខេត្តព្រះវិហារ ប្រហែលម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ហើយបច្ចុប្បន្នស.ព តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ករណីបាត់បង់អ្នកមានគុណម្ដងដល់ទៅ២នាក់ក្នុងពេលវេលាតែមួយនេះ បានធ្វើឲ្យរំជួយអស់ពិភពសិល្បៈ និងមហាជន ដោយពួកគេម្នាក់ មិនមែនជាសាច់ញាតិផង ពិបាកនឹងទទួលយកចំពោះរឿងនេះប៉ុណ្ណឹងទៅហើយ ចុះទម្រាំសាមីខ្លួនវិញនោះ។ ងាកមកតារាចម្រៀង កុរណាពេជ្រ ដោយក្ដីអាណិតចំពោះ អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី១រូបនេះ នោះ ក៏បានសម្រេចទទួលយកលុយចូលបុណ្យពីបងប្អូនគ្រប់ទិសទី ហើយធានាមិនឲ្យបាត់បង់សូម្បី ១០០លុយខ្មែរ។ ករុណាពេជ្រ បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដូច្នេះថា «ខ្ញុំ បាទ នឹងនាំថវិកា ចូលបុណ្យរបស់បងប្អូនគ្រប់ទិសទី ហើយធានាមិនអោយបាត់បង់សូម្បី 100 លុយខ្មែរទេ… ខ្ញុំប្រកាសនេះ មិនទាន់បានសុំសិទ្ធិពីប្អូនស្រី សុវត្ថិ ធិរិកា និង ក្រុមគ្រួសារទេ ប៉ុន្តែដោយសារអាណិត ហើយឃើញគាត់មាននៅសល់តែពីរនាក់បងប្អូន…
អានបន្តបកស្រាយហើយ! ខុសឆ្គងលើឪពុក, ស្រ៊ាង ស្រីនិច ចេញមុខសុំទោសមហាជន និងបញ្ជាក់មូលហេតុច្បាស់ៗ…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី២ បានបញ្ចប់ហើយកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ដោយចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈសប្ដាហ៍ទី១ បាន១៨រូបនោះ។ ក្នុងចំណោមបេក្ខជន បេក្ខនារី ជាប់ជាច្រើននៅក្នុងសប្ដាហ៍ទី២នេះ យើងសូមលើកយកបេក្ខនារី ស្រ៊ាង ស្រីនិច មកនិយាយ ដោយសារតែមានការជជែកវែកញែកមួយចំនួន បានកើតឡើងចំពោះសកម្មភាពរំភើបខ្លាំងពេករបស់នាងនោះ។ បេក្ខនារីមានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា ស្រ៊ាង ស្រីនិច ស្ថិតក្នុងអាយុ២០ឆ្នាំ បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «បេះដូង១០០»មកបកស្រាយបានយ៉ាងល្អ ហើយត្រូវគណៈកម្មការសរសើរ និងផ្ដល់«យេស»៤ដល់រូបនាង។ ក្រោយទទួលបាន«យេស»៤ហើយនោះ ស្រីនិច រំភើបខ្លាំងណាស់ ខណៈឪពុករបស់នាងក៏រំភើបខ្លាំងណាស់ដែរ ដោយរង់ចាំលាតដៃ ឱបកូនដើម្បីជាការអបអរសាទរ តែស្រីនិច មិនឱបឪពុកនោះទេ បែរជារត់ទៅឱបពិធីការិនីទៅវិញ។ ភ្លាមនោះ ពិធីការិនីលាន់មាត់ ទើបនាងស្ទុះទៅឱបឪពុកវិញ។ ត្រង់ចំណុចនេះហើយ ទើបមានអ្នកមិនពេញចិត្តមួយចំនួន កាត់វីដេអូត្រង់ចំណុចនេះយកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ដោយសម្ដែងការមិនពេញចិត្តថា «ទោះរំភើបយ៉ាងណាក៏មិនត្រូវភ្លេចអ្នកមានគុណមកជាមួយយើងដែរធ្វើអញ្ចឹងមិនសមរម្យទេក្មួយអើយ»។ បន្ថែមលើនេះ គណនីទីកតុកឈ្មោះ «មាស…
អានបន្តទទួលយកមិនបានទេ! ដឹកស,ពឪពុកម្ដាយមកដល់ភ្នំពេញ, សុវត្ថិឌី ធារិកា យំគក់ទ្រូង រៀបរាប់រឿងហេតុថា ប្អូនខ្លួនលូនចេញតាមកញ្ចក់…(មានវីដេអូ)
ប្រិយមិត្ត មួយចំនួន បានជ្រាបរួចមកហើយថា ឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិត ក្នុងហេតុការណ៍ក្រ,ឡាប់រថយន្ត នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ករណីនេះ កើតឡើង ក្រោយពីតារាចម្រៀង អ៊ាម វន្នី និងឪពុកម្ដាយសុវត្ថិឌី ធារិកា រួមនឹងមនុស្សមួយចំនួនទៀត បានទៅចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លុះត្រឡប់មកវិញ ក៏ជួបរឿងអកុសលនេះតែម្ដង។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក អ៊ាម វន្នី បានបញ្ជាក់ថា «គាត់មកកម្មវិធី គ្រោះ,ថ្នាក់ប្រហែលជាចន្លោះខ្ទង់ម៉ោង២ជាង។ អត់មានប៉ះអីទេ កន្លែងហ្នឹងផ្លូវវារាងកោងបត់ប្រហែលជា៩០ដឺក្រេ វាកោងខ្លាំង ហើយគាត់ជិះយឺតល្មមដែរទេ ប៉ុន្តែ ឮ ធារិកា គាត់ប្រាប់ថា មិនដឹងថា ប៉ាគាត់គេចអី។ ដល់អញ្ចឹងទៅឡានគាត់ ក៏រេធ្លាក់ប្រឡាយ ហើយក្នុងឡានគាត់មានគ្នា៥នាក់ មានឪពុកម្ដាយ ហើយកូនគាត់២នាក់ និងជីដូនម្នាក់»។ ជុំវិញរឿងនេះដែរ បើតាមលោកវរសេនីយ៍ឯក…
អានបន្ត